​រឿង Harry Potter and the Deathly Hallows – Part 2 រក​ចំនូល​បាន​១​ពាន់​លាន​ដុល្លារ​អាមេរិក​

2 08 2011

ក្រោយ​ពី​រឿង Harry Potter and the Deathly Hallows – Part 2 បាន​បំបែក​​ឯត​​ទគ្គ​​កម្ម​ខ្សែ​ភាព​យន្ត​ដែល​រក​ចំនូល​សរុប​បាន​៩០០​លាន​ដុល្លារ​អាមេរិក​បាន​លឿន​បំផុត​កាល​ពី​ថ្ងៃ​ពុធ​ដោយ​ចំនាយ​ពេល​ត្រឹម​តែ​១៥​ថ្ងៃ(រឿង​ Avatar ចំនាយ​ពេល​១៨​ថ្ងៃ)​នោះ​មក នៅ​ថ្ងៃ​អាទិត្យ​ទី​៣១​កក្កដា​នេះ​(ដែល​វា​ក៏​ជា​ថ្ងៃ​ខួប​កំនើត​អ្នក​និពន្ធ​រឿង​នេះ J. K. Rowling និង​ខួប​កំនើត​តួ​អង្គ​ប្រឌិត Harry Potter ផង​នោះ) រឿង​នេះ​បាន​ក្លាយ​ជា​រឿង​ដែល​រក​ចំនូល​បាន​១០០០​លាន​ដុល្លារ​អាមេរិក​បាន​លឿន​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត​ខ្សែ​ភាព​យន្ត​(១៩​ថ្ងៃ ស្មើ​ជា​មួយ​នឹង​រឿង​ Avatar ដែរ)។​ចំនូល​សរុប​នា​ពេល​នេះ​គឺ​១០០៨.៩​លាន​ដុល្លារ​អាមេរិក​(ក្នុង​ស្រុក​៣១៨.៥​លាន ក្រៅ​ស្រុក​៦៩០.៤​លាន)។​វា​កំពុង​តែ​ស្ថិត​នៅ​ចំនាត់​ថ្នាក់​លេខ​២​រឿង​ដែល​រក​បាន​ចំនូល​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​២០១១ ដោយ​បាន​យក​ឈ្នះ​លើ​រឿង​ Transformers: Dark of the Moon (៩៨៣​លាន​ដុល្លារ​អាមេរិក)​តែ​នៅ​ចាញ់​រឿង Pirates of the Caribbean: On Stranger Tides (១០៣៣​លាន​ដុល្លារ​អាមេរិក)។​ចំនែក​ក្នុង​តារាង​រឿង​ដែល​រក​ចំនូល​បាន​ច្រើន​បំផុត​គ្រប់​ពេល​វេលា​វិញ​គឺ​ស្ថិត​នៅ​ចំនាត់​ថ្នាក់​លេខ​៨។​តាម​ការ​ប៉ាន់​ប្រមាណ​ក្រោយ​ពី​រឿង​នេះ​ចាប់​ផ្តើម​បញ្ចាំង​នៅ​ប្រទេស​ចិន​ក្នុង​សប្តាហ៍​នេះ រឿង​នេះ​នឹង​ឈាន​មក​ចំនាត់​ថ្នាក់​លេខ​៣​ជា​មិន​ខាន​ដោយ​នឹង​យក​ឈ្នះ​លើ​រឿង​ The Lord of the Rings: The Return of the King ដែល​កំពុង​តែ​ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​លេខ​៣​​ក្នុង​​តារាង​ជា​មួយ​នឹង​ចំនូល​សរុប​១១១៩.១​លាន​ដុល្លារ​អាមេរិក។

តារាងរឿងដែលរកចំនូលបានច្រើនបំផុតគ្រប់សម៏យកាល៖

អានផងដែរ៖ ចំនូល​រឿង Harry Potter and the Deathly Hallows – Part 2 បាន​បំបែក​ឯត​​ទគ្គ​​កម្ម​ជា​បន្ត​បន្ទាប់​


ទង្វើ

Information

One response

12 08 2011
រឿង Harry Potter and the Deathly Hallows – Part 2 បានឡើងមកលេខ៣ក្នុងតារាង « ពីនេះពីនោះ

[…] រឿង Harry Potter and the Deathly Hallows – Part 2 រក​ចំនូល​បាន​១… ចំនូល​រឿង Harry Potter and the Deathly Hallows – Part 2 […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: