ចំនាប់អារម្មណ៍ខ្ញុំចំពោះរឿង Harry Potter and the Deathly Hallows – Part 2

18 08 2011

ដូច​ដែល​អ្នក​បាន​ដឹង​ហើយ ខ្សែ​ភាព​យន្ត Harry Potter and the Deathly Hallows – Part 2 គឺ​ជា​ភាគ​បន្ត​របស់​ខ្សែ​ភាព​យន្ត Harry Potter and the Deathly Hallows – Part 1 ហើយ​វា​ក៏​ជា​ខ្សែ​ភាព​យន្ត​ចុង​ក្រោយ​នៅ​ក្នុង​ស៊េរី​រឿង Harry Potter ដែរ។​រឿង​នេះ​បាន​ចាប់​បញ្ចាំង​កាល​ពី​ថ្ងៃ​ទី​១៥​កក្កដា​ឆ្នាំ​២០១១​នេះ។​ខ្ញុំ​បាន​ទៅ​ទស្សនា​រឿង​នៅ​ក្រោយ​ចាប់​បញ្ចាំង​​បាន​២​​​ថ្ងៃ​គឺ​នៅ​ថ្ងៃ​១៧​កក្កដា តែ​ដោយ​សារ​តែ​រវល់​បន្តិច ទើប​មិន​ទាន់​បាន​សរសេរ​ប្រកាស​មួយ​នេះ :D។​កុំ​អោយ​វែង​ឆ្ងាយ​សុំ​ចូល​សាច់​រឿង​ហ្មង😀 ​ចំនាប់​​អារម្មណ៍​​ខ្ញុំ​​ចំពោះ​រឿង​​នេះ​​មាន​ដូច​ត​ទៅ៖
សាហាវ
រឿង​នេះ​ក៏​ត្រូវ​ចាត់​ចូល​ទៅ​ក្នុង​កំរិត​​PG-13​​ដែរ តែ​បើ​ធៀប​នឹង​ភាគ​មុន​រឿង​នេះ​មិន​សូវ​ជា​សាហាវ​ដូច​ភាគ​មុន​ប៉ុន្មាន​ទេ។
កំសត់
នៅ​ពេល​មើល​លើក​ទី​១​ខ្ញុំ​យល់​ថា​រឿង​នេះ​មិន​សូវ​កំសត់​ដូច​វគ្គ​មុន​ប៉ុន្មាន​ទេ ព្រោះ​វគ្គ​ខ្លះ​ដែល​ត្រូវ​កំសត់​យូរ​តែ​តួអង្គ​គ្មាន​ឪកាស​នឹង​បញ្ចេញ​ភាព​កំសត់​បាន​(រវល់​​ប្រយុទ្ធ​គ្នា :D)។​ប៉ុន្តែ​នៅ​ពេល​ដែល​មើល​រឿង​នេះ​បួន​ប្រាំ​ដង​ទៅ ខ្ញុំ​មាន​អារម្មណ៍​ថា​រឿង​នេះ​កាន់​តែ​កំសត់​ទៅ​កំសត់​ទៅ​(មិន​ដឹង​ថា​មក​ពី​មូល​ហេតុ​អ្វី​ដែរ)។​សំរាប់​ខ្ញុំ​ឈុត​ដែល​កំសត់​ជាង​គេ​មាន​៣។​​ទី១គឺ​ឈុត​ដែល​ Fred ស្លាប់។​ទី​២​គឺ​ឈុត​ដែល​អ្នក​គ្រប់​​គ្នា​បញ្ចេញ​វេទ​មន្ត​ការពារ​សាលា​ Hogwarts ។​ទី​៣​គឺ​ឈុត​​ដែល Harry ជួប​នឹង​ឪពុក​ម្តាយ(James និង Lily) Sirius និង Lupin។​លក្ខណៈ​ពិសេស​ដែល​ធ្វើ​អោយ​រឿង​នេះ​កាន់​តែ​កំសត់​គឺ​ Soundtrack នៅ​ក្នុង​រឿង​នេះ។​Soundtrack នៅ​ក្នុង​រឿង​នេះ​គឺ​កំសត់​ជាង​គេ​ខុស​ពី​ពី​វគ្គ​ផ្សេង​ៗ​ទៀត។
កំប្លែង
បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​ដឹក​នាំ​រឿង​ព្យាយាម​បញ្ចូល​នូវ​ឈុត​ឆាក​កំប្លែង​មួយ​ចំនួន​ដែរ ដូច​ជា​ត្រង់​វគ្គ​ដែល Harry និយាយ​ពី Horcruxes ដែល​ទាក់​ទិន​នឹង​ក្រុម​ Ravenclaw ហើយ​អ្នក​ឯ​ទៀត​បាន​សួរ​ថា​វា​ជា​អ្វី? នៅ​ឯ​ណា? ចំលើយ​ដែល​ទទួល​បាន​មក​វិញ​គឺ​មិន​ដឹង :D។​មួយ​ទៀត​គឺ​ត្រង់​វគ្គ​ដែល Filch រត់​មក​​ដាស់​សិស្ស​​ប្រជុំ ខណៈ​ដែល​សិស្ស​ទាំង​អស់​ភ្ញាក់​ពី​ដំណេក​រួច​ទៅ​ហើយ។
មនោសញ្ចេតនា
គឺ​ច្បាស់​ជា​ឈុត​ថើប​គ្នា​និង​​ឈុត​​កាន់​​ដៃ​គ្នា​រវាង Ron និង Hermione ហើយ។​ចំពោះ​ខ្ញុំ ការ​សំដែង​រវាង Harry និង Ginny វិញ​(តាំង​ពី​វគ្គ​មុន​ៗ​ម្លេះ)​ហាក់​ដូច​ជា​មិន​សូវ​ទំនង​សោះ។​ហាក់​ដូច​ជា​មិន​សូវ​រំជើប​រំជួល​ :D។
វគ្គដែលល្អមើល
ទី​១​គឺ​វគ្គ​​ប្រយុទ្ធ​គ្នា​ចុង​ក្រោយ​រវាង Harry និង Voldemort។​ទី​២​គឺ​វគ្គ​ដែល Harry, Hermione និង Ron ចូល​ទៅ​ក្នុង​ធនា​គារ​វេទ​មន្ត Gringotts ដើម្បី​ចូល​ទៅ​លួច​យក Hufflepuff’s Cup។​ទី​៣​គឺ​​វគ្គ​​ដែល​​អ្នក​ទាំង​បី​ចូល​ទៅ​ក្នុង Room of Requirement ដើម្បី​ទៅ​រក Ravenclaw’s Diadem។
ការផ្លាស់ប្តូរ
ដូច​វគ្គ​មុន​ៗ​ចឹង អ្នក​ដឹក​នាំ​តែង​តែ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ឈុត​មួយ​ចំនួន​ខុស​ពី​ក្នុង​សៀវភៅ។​នៅ​ក្នុង​វគ្គ​នេះ ឈុត​ប្រយុទ្ធ​គ្នា​ចុង​ក្រោយ​រវាង​ Harry និង Voldemort គឺ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង ប៉ុន្តែ​ក៏​នៅ​តែ​ល្អ​មើល​ម្យ៉ាង​ដែរ គ្រាន់​តែ​ដូរ​ចឹង​ទៅ​ធ្វើ​អោយ Harry មិន​បាន​និយាយ​អី​ច្រើន​ជាមួយ Voldemort ដូច​​ក្នុង​សៀវភៅ​ទេ។
ខុសពីការរំពឹងទុក
ឈុត​ដែល​សាស្ត្រាចារ្យ Snape ត្រូវ Voldemort សំលាប់​និង​ឈុត​និយាយ​ពី​ប្រវត្តិ​សាស្ត្រាចារ្យ Snape គឺ​ជា​ឈុត​ដែល​ខ្ញុំ​គិត​ថា​កំសត់​ជាង​គេ​នៅ​ក្នុង​វគ្គ​នេះ តែ​ដល់​មើល​ទៅ​ដូច​ជា​មិន​សូវ​កំសត់​សោះ។​មួយ​ទៀត​គឺ​នៅ​ឈុត​ចុង​ក្រោយ​(១៩​ឆ្នាំ​ក្រោយ​មក)។​វគ្គ​នឹង​តួអង្គ​ដូច​បញ្ចូល​អារម្មណ៍​មិន​សូវ​ត្រូវ​គ្នា​សោះ។
សរុបជារួម
ធៀប​នឹង​ភាគ​មុន គឺ​ល្អ​មើល​ប្រហាក់​ប្រហែល​គ្នា។​តួអង្គ​ Harry បាន​បង្ហាញ​ថា​ខ្លួន​គេ​ពិត​ជា​បាន​ធំ​ពេញ​វ័យ​ហើយ​ក្រោយ​ពី​រៀន​នៅ​សាលា Hogwart អស់​៧​ឆ្នាំ(ឆ្នាំ​ចុង​ក្រោយ​អត់​បាន​ចូល​សាលា)​។

ចំពោះអ្នកវិញ តើអ្នកយល់យ៉ាងណាដែរចំពោះរឿងនេះ?

អានផងដែរ៖
ទៅ​មើល​កុន​Harry Potter​ភាគ​ទី​៧
រឿង Harry Potter and the Deathly Hallows – Part 2 បាន​ឡើង​មក​លេខ​៣​ក្នុង​តារាង
រឿង Harry Potter and the Deathly Hallows – Part 2 រក​ចំនូល​បាន​១​ពាន់​លាន​ដុល្លារ​អាមេរិក​
ចំនូល​រឿង Harry Potter and the Deathly Hallows – Part 2 បាន​បំបែក​ឯត​​ទគ្គ​​កម្ម​ជា​បន្ត​បន្ទាប់​


ទង្វើ

Information

22 responses

18 08 2011
ក្មេងស្រែ

ចាំ​ពេល​បញ្ចាំង​ក្នុង​រោង​កុន​ស្រុក​ខ្មែរ ចាំ​ទៅ​រក​មើល​ដែរ!

18 08 2011
វិសាល

ហិហិ…មើល​រួច​ហើយ​កុំ​ភ្លេច​មក​ចូល​រួម​វេទិកា​តុ​វេទមន្ត😀

18 08 2011
ក្មេងស្រែ

គេ​ចាក់​ហើយ​នៅ​រោង​កុន Cineplex តែ​មិន​ទាន់​ដឹង​ថា​មាន​ពេល​មើល​ឬ​អត់​ទេ!

18 08 2011
វិសាល

ចាក់​Part 1 ចំនែក​Part 2​ទាល់​តែ​អាទិត្យ​ក្រោយ។​ឃើញ​គេ​បញ្ចុះ​តំលៃ​សល់​តែ​៣​ដុល្លារ​ទេ។

18 08 2011
ក្មេងស្រែ

មិន​ដឹង​ដែរ, ចាំ​គិត​រក​លៃ​ពេល​ទៅ​មើល​សិន!

18 08 2011
វិសាល

ហើយកុំភ្លេចរកគ្នាទៅមើលជាមួយផង😛

18 08 2011
Long

កន្លែងខុសពីការរំពឹងទុក គឺគាំទ្រពេញទំហឹង ពេលអានសៀវភៅត្រង់ឈុតនឹង សឹងតែស្រក់ទឹកភ្នែក តែក្នុងរឿងសមញ្ញៗ! រឿងនេះធ្វើអោយខ្ញុំខកចិត្តណាស់!

18 08 2011
វិសាល

ខកចិត្តស្តូក!មុន​បញ្ចាំង​គួរ​តែ​យក​មក​អោយ​ផេនដា​មើល​សិន​បាន​ត្រូវ😀

18 08 2011
សិក្សាពីពេលនេះ

អាណិតជាងគេSnape…..:'(

18 08 2011
វិសាល

មានបានសំរក់ទឹកភ្នែកអត់?😛

21 08 2011
សិក្សាពីពេលនេះ

ជិតតែមិនបានសំរក់ទឹកភ្នែកទាំងលីត្រៗដូច Aya ទេ! ដូចគេថាមែន សៀវភៅមិនដូចរឿង រឿងមិនដូចសៀវភៅ

29 08 2011
វិសាល

មើលសៀវភៅចប់ហើយ?

7 09 2011
សិក្សាពីពេលនេះ

skin,scan,skipចប់ហើយ តែមិនទាន់បានមើលទាំងស្រុងអស់នៅឡើយទេ😀

8 09 2011
វិសាល

ដូចតែអត់ទាន់មើលដដែលនឹង😛

9 09 2011
សិក្សាពីពេលនេះ

អ៊ី!!!!អត់ដូចទេ!!!ម៉េចក៏គេបានកាន់មើលដែរ!!

10 09 2011
វិសាល

សង្ឃឹមថានឹងចប់ឆាប់ៗទៅចុះ😛

18 08 2011
Fidele

គាំ​ទ្រ! តែ​ក៏​មិន​អាច​បន្ទោស​គេ​ទាំង​ស្រុង​ដែរ​ ព្រោះ​គេ​ត្រូវ​សង្ខេប​សៀវភៅ​​រាប់​រយ​ទំព័រ មក​ជា​រឿង​ត្រឹម​រយៈ​ពេលប្រហែល​តែ​ពីរ​ម៉ោង ហើយ​នេះ​នៅ​ចែក​ជា​ពីរ​ភាគ​ផង ទើប​រក្សា​សាច់​រឿង​តាម​សៀវភៅ​បាន​ច្រើន​បន្តិច😀

18 08 2011
វិសាល

អត់បន្ទោសទាំងស្រុងឯណា😛 ខ្ញុំក៏យល់ពីបញ្ហានេះដែរ:mrgreen:

25 08 2011
វឌ្ឍនា

ខកចិត្តដែរពេលទើបមើលថ្មីៗ តែពេលនេះលែងអីហើយ! បើយើងយកមកប្រៀបធៀបជាមួយ Goblet of Fire វិញ ឃើញថាមិនសូវជាខកចិត្តប៉ុន្មានទេ។ (ព្រោះមិនបានកាត់សាច់រឿងសាហាវ ដូច Goblet of Fire )។
ចំណុចដែលខ្ញុំខកចិត្តបំផុតគឺមានតែមួយគត់សំរាប់វគ្គពីរ គឺ គេកាត់ឈុតរៀបរាប់ពីរឿងរ៉ាវ ដាំប៊លឌ័រ។ ចំណែកការសង្ខេបពីភាព សោយសោកនៃការបាត់បង់ជីវិតរបស់អ្នកប្រយុទ្ធនោះ ក៏គិតថាវាត្រឹមត្រូវហើយ ព្រោះបើអ្នកចង់យំត្រង់វគ្គអស់ហ្នឹង ទៅអានសៀវភៅទៅ ហាហាហា និង ការសង្ខេបការចង់ចាំរបស់ ស្នេព គឺវាត្រូវម៉្យាងហើយ កាត់យកតែគោលៗបានហើយ។

ហើយក៏ពេញចិត្តវគ្គមួយចំនួនដែលគេបន្ថែមដែរ ( Mcgonagall ប្រាប់អោយ Seamus និង Neville រៀបចំគ្រឿងផ្ទុះ)។

កូនទស្សោង អា៎… ច្រឡំ កូនទន្សាយៈ ឃើញអត់ប្រាប់ថាវគ្គហ្នឹងកំសត់គឺកំសត់ ហើយ… ពេលហៅខ្មោចប៉ុន្មានអ្នកហ្នឹងមកវិញ ទប់អត់ចង់ជាប់.. កម្សត់!

29 08 2011
វិសាល

ហាហា…បើ​លោក​អ្នក​ចង់​យល់​អោយ​កាន់​តែ​ច្បាស់​សូម​ទៅ​អាន​សៀវភៅ​បន្ថែម😀
បាន​ជួប​មុខ​ហើយ តែ​នៅ​តែ​មិន​អាច​ប៉ះ​ពាល់​គ្នា​បាន…😦

30 10 2011
Bopha

Likes it so much BOTH books and movies! And I’m a Potterhead!!

31 10 2011
វិសាល

same same😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: