សាទរនឹង​លទ្ធ​ផល​ប្រលង​បាក់​ឌុប​ឆ្នាំ​​នេះ?

20 08 2011

បេក្ខជនប្រលង៖ ១១៣ ៧៩៥​នាក់​ បើ​យោង​តាម​គេហ​ទំព័រ​សប្បាយ និង​​​ ១១១ ២​​៧​៩​នាក់​ បើ​យោង​តាម​គេហ​ទំព័រ​កោះ​សន្តិភាព (ប្រហែល​ជា​គេហ​ទំព័រ​សប្បាយ​គិត​ពី​ចំនួន​បេក្ខជន​ដែល​មាន​ឈ្មោះ​ប្រលង ចំនែក​គេហ​ទំព័រ​កោះ​សន្តិភាព​គិត​ពី​ចំនួន​បេក្ខជន​ដែល​ទៅ​ប្រលង​ហើយ​មើល​ទៅ​បាន​ជា​ខុស​គ្នា​អញ្ចឹង)។
បេក្ខជន​ដែល​ប្រលង​ជាប់៖ ៩២ ២៣២​នាក់​ បើ​យោង​តាម​គេហ​ទំព័រ​សប្បាយ ៩២ ២៣៦​នាក់​ បើ​យោង​តាម​គេហ​ទំ​ព័រ​កោះ​សន្តិភាព និង គេហ​ទំព័រ​ដើម​អំពិល
ភាគ​រយ​បេក្ខជន​ដែល​ប្រលង​ជាប់​៖ ៨២.៨៨% (កាល​ពី​ឆ្នាំ​២០១០​ជាប់​៨១.៩០%)
បេក្ខជនដែលទទួលបាននិទ្ទេសA៖ ៥៣នាក់
បេក្ខជនដែលទទួលបាននិទ្ទេសB៖ ២ ០២៤នាក់
បេក្ខជនដែលទទួលបាននិទ្ទេសC៖ ១២ ៤៥៣នាក់ (បើ​យោង​តាម​គេហ​ទំព័រ​សប្បាយ)
បេក្ខជនដែលទទួលបាននិទ្ទេសD៖ ២៤ ៦៤១នាក់ (បើ​យោង​តាម​គេហ​ទំព័រ​សប្បាយ)
បេក្ខជនដែលទទួលបាននិទ្ទេសE៖ ៥៣ ០៦១នាក់ (បើ​យោង​តាម​គេហ​ទំព័រ​សប្បាយ)

លទ្ធផល​បាក់​ឌុប​ដូច​ជា​រញ៉េ​រញ៉ៃ​ដល់​ហើយ ទិន្នន័យ​ចេញ​ពី​ក្រសួង​តែ​មួយ ម៉េច​ក៏​ខុស​ៗ​គ្នា​ចឹង? កំហុស​ក្រសួង ឬ កំហុស​សារ​ព័ត៌​មាន???

ងាក​មក​មើល​ពី​បញ្ហា​និទ្ទេស​A​ជាប់​៥៣​នាក់ និង​ភាគ​រយ​អ្នក​ប្រលង​ជាប់​គឺ​៨២.៨៨% ដែល​សុទ្ធ​តែ​កើន​ឡើង​ជាង​ឆ្នាំ​មុនៗ។​តើ​ក្រសួង​កំពុង​តែ​អួត​ថា​​លទ្ធ​ផល​ទាំង​នេះ​មាន​ភាព​ប្រសើរ​ជាង​មុន​ឬ ខណៈ​ដែល​ចំនួន​អ្នក​ជាប់ ចំនួន​អ្នក​បាន​និទ្ទេស​A គឺ​ក្រសួង​ខ្លួន​ឯង​ជា​អ្នក​កំនត់ ចង់​បាន​ប៉ុន្មាន​ភាគរយ​ក៏​បាន​នោះ???​បើ​កើន​ចឹង​រាល់​តែ​ឆ្នាំ​មិន​យូរ​មិន​ឆាប់​ទេ​ច្បាស់​ជា​ជាប់​១០០%​ហើយ!:mrgreen:

អានផងដែរ៖
កោះសន្តិភាព៖ លទ្ធផល​ប្រឡង​​​បាក់​ឌុប​​​​ជាប់​​​៩២.២៣៦​​នាក់ ស្មើ​នឹង​​​​​៨២,៨៨% ​​បេក្ខ​​ជន​​​​ចូល​រួម​​ប្រឡង​​មាន​​​​​១១.១២៧៩​​​នាក់​
ដើមអំពិល៖ លទ្ធ​ផល​ប្រលង ជាប់​សញ្ញា​ប័ត្រ​ទុតិយ​ភូមិ និង​និទ្ទេស A មាន​ចំនួន ៥៣​នាក់ កើន​ឡើង​ជាង​ឆ្នាំ​២០១០
ដើមអំពិល៖ មន្រ្តី​ក្រសួង​អប់រំ​ មិន​ចាប់​អារម្មណ៍ សម្តី​របស់​លោក រ៉ុង ឈុន ពី​លទ្ធ​ផល ប្រឡង​ទុតិយ​ភូមិ
សប្បាយ៖ បាក់ឌុប​ឆ្នាំ​នេះ ជាប់ ៨២, ៨៨%
សប្បាយ៖ Wow និទ្ទេសAដល់​ទៅ​៥៣​នាក់!
សប្បាយ៖ ខ្ញុំ​​បាន​និទ្ទេស​​​​ល្អ​ មក​ពី​មើល​ប៊្រុយ​យ៉ុង?​
សប្បាយ៖ បេក្ខជន​ជាង​១១​ម៉ឺន​នាក់​កំពុង​ត្រៀម​ខ្លួន!


ទង្វើ

Information

19 responses

20 08 2011
ភារម្យ

ជើញ បាច់សុំអីហេ!!!😛

20 08 2011
វិសាល

ឈប់សុំហើយ ដូរចំនងជើងហើយ😛

20 08 2011
kanhasunny

A ឆ្នាំហ្នឹងឡើងស្រេទៅហើយ។ ដើរទៅណាក៏ធំក្លិន A ហ្នឹងដែរ។​ តែដល់ពេលអ្នកត្រូវបានវា បែរជាអត់បានទៅវិញ។

29 08 2011
វិសាល

ទៅណាមកណាកុំភ្លេចពាក់ម៉ាស😛

30 08 2011
21 08 2011
achharia

ល្អណាស់អោយតែជាប់ដោយមិនបើកចាក់រឺសូកលុយគ្រូៗ ។

ជាប់បាក់ឌុបអោយបានច្រើនៗទៅ កុំអោយចាញ់ស្រុកអាម៉ារិច
ប្រជាពលរដ្ឋគេម្នាក់ៗត្រូវរៀនបានដល់បាក់ឌុបគ្រប់គ្នា ។

29 08 2011
វិសាល

មកពីមិនអ៊ីចឹងនឹងណាបង…
មិនស្រួលតិចទៀត សូកយកAហ្មង!

30 08 2011
កញ្ញា

ចាំបាច់តិចទៀតអី សូកយក A ហ្នឹង គេមានយូរហើយ។

31 08 2011
21 08 2011
Lovepeehs05

ខ្ញុំដូចជាមិនពេញចិត្តទេ ដោយឮថា ទិញ-លក់ ចម្លើយនោះ តាមពិតខ្ញុំនេះមិនដែលបាន ទិញ លក់ សុំ ឬលួចមើលចម្លើយគេចឹងទេ មានគេធ្លាប់បានបង្ហាញដែរ តែមិនមើលទេ ដោយគិតឃើញថា បើធ្វើអញ្ចឹង យើងមិនចេះទេ ខ្ញុំសុខចិត្តយកពង់ លេខ ៣ ជាជាង លេខ ១ ហើយ ជាលទ្ធផល នៅពេលយើងរៀនចប់ថ្នាក់ហ្នឹង យើងអាចធ្វើបានកិច្ចការ នោះ ដូចបំណង មិនស្រពិចស្រពិលទេ នេះជាលទ្ធផលចុងក្រោយរបស់យើង ដែលខ្ញុំ ចង់បាន ។ ចឹងបានខ្ញុំចង់បានសិស្សានុសិស្ស រៀននយោបាយមុនគេបង្អស់ ដើម្បីបាន យល់ អំពីល្បិច កិច្ចកល ក្នុងការរៀនសូត្រ ក៏ដូចជាល្បិចកិច្ចកល់ផ្សេងៗ ដែលយើងត្រូវ ដឹង ដើម្បីការពារខ្លួន ឬទប់ទល់នឹងរឿងអាស្រូវនានា ដែលអាចនិងកើតមានដល់ខ្លួន យើងផងដែរ ។ល។

29 08 2011
វិសាល

តែឥលូវគេបើកចាក់គ្រប់តែគ្នា បើយើងមិនបើកចាក់គឺមានតែខុសគេ គេថាយើងល្ងង់ទៀត!😀

21 08 2011
Samady KS

លទ្ធផល​ប្រលង​សាហាវ​ចឹង បើ​យក​ទៅ​ប្រកួត​នៅ​ដំបន់​អាស៊ី មិន​ដឹង​យ៉ាង​មេច​ទៅ​វិញ​ទេ ន៎..?

29 08 2011
វិសាល

គ្មានប្រទេសណាខ្លាំងពូកែដូច Kingdom of Wonder ទេ!:mrgreen:

22 08 2011
cambomaths

តាមពិតបើប្រៀប​ជាមួយឆ្នាំមុនក៏មិនសូវខុសគ្នាដែរ តែឆ្នាំនេះ អ្នកបាននិទ្ទេស A ពិន្ទុ 99.992 ក៏បាន A ដែរ ទន្ទឹមនឹងឆ្នាំមុន 99.998 នៅ B នៅឡើយនោះ!

ចឹងហើយបាន បាន A ច្រើនណឹងណា…

29 08 2011
វិសាល

បើតាម kanha ថា A គឺចាប់ពី99.950។ មិនដឹងថាគេកំនត់អានឹងតាមវិធីណាទេ ហ៊ឹម…

30 08 2011
កញ្ញា

លោកគ្រូ ហ៊ត ស៊ីអាត មានប្រសាសន៏ថាមកពីឆ្នាំហ្នឹងពិន្ទុខ្ពស់ៗច្រើនពេក បានគេកំនត់យកចឹង។

31 08 2011
វិសាល

គ្រាន់តែជាលេស

22 08 2011
monyrinataro

ពេលដែលសិស្សបាន A ច្រើន គឺវាងាយស្រួលទទួលលុយហោប៉ៅរបស់សិស្សពីក្រសួងសេដ្ឋកិច្ចយកទៅចាយ ពេលដែលសិស្សចង់ទៅរៀននៅស្រុកក្រៅ! (ការណ៍សំងាត់) 😆

29 08 2011
វិសាល

សំងាត់ចឹងកុំនិយាយទៀត😛

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: