ល្បងប្រាជ្ញា៖ មនុស្ស​៣​នាក់​និង​កាត​៥​សន្លឹក

16 09 2011

ចំលងចេញមកទាំងស្រុងពីវិចាររបស់ kk@111 ក្នុងប្រកាស ប្រស្នាឆ្លងស្ទឹង

គេ​មាន​កាត​៥​សន្លឹក​ដែល​មាន​សរសេរ​ពី​លេខ​១​ដល់​លេខ​៥។ គេ​ផ្កាប់​កាត​ទាំង​នោះ​ចុះ​រួច​ច្របល់​វា​កុំ​អោយ​ដឹង​ថា​កាត​មួយ​ណា​មាន​ លេខ​អ្វី​។ លោក A, B និង​ C យក​កាត​ម្នាក់​មួយ​សន្លឹក​ៗ​ ហើយ​កាត​ដែល​សល់​ពីរ​សន្លឹក​នោះ​គេ​ផ្កាប់​វា​ដដែល​ ដោយ​មិន​បើក​អោយ​ឃើញ​ទេ។ ​ម្នាក់​ៗមិន​អាច​មើល​លេខ​របស់​កាត​ខ្លួន​ឯង​ទេ។ មា្នក់​ៗត្រូវ​យក​កាត​ដាក់​បង្ហាញ​អោយ​ពីរ​នាក់​ទៀត​អាច​មើល​ឃើញ​ក្រៅ​ពី​ ខ្លួន​ឯង។ អ្នក​ណា​ដែល​មាន​លេខ​ធំ​ជាង​គេគឺ​ជា​អ្នក​​ឈ្នះ ហើយ​ពីរនាក់​ទៀតត្រូវ​​ចាញ់។ បើ​ប្រាកដ​ថាកាត​របស់​ខ្លួន​​ធំជាង​ពីរ​នាក់​ទៀត​​នោះ ត្រូវ​និយាយ​ថា​ «​ខ្ញុំ​ឈ្នះ», បើ​ប្រាកដ​ថា​មាន​នរណា​ម្នាក់​ក៏​ដោយ​ដែល​មាន​កាត​ធំ​ជាងខ្លួន​​ ត្រូវ​និយាយ​ថា​ «ខ្ញុំ​ចាញ់», តែ​បើ​គិត​មិន​ដឹង​ទេ ត្រូវ​និយាយ​ថា​ «ខ្ញុំ​មិន​ដឹង​​ទេ»។

A «ខ្ញុំ​មិន​ដឹង​​ទេ»
B «ខ្ញុំ​មិន​ដឹង​​ទេ»
C «ខ្ញុំ​ចាញ់»

តាម​លំដាប់​រៀង​ A, B, C គាត់​ម្នាក់​ៗ​បាន​ឆ្លើយ​​ដូច​ខាង​លើនេះ។ សំនួរ​សួរ​ថា​តើ​ម្នាក់​ៗ​កាន់​កាត​លេខ​ប៉ុន្មាន។
សំគាល់៖ សន្មត​ថា​អ្នក​ទាំង​បី​​មាន​វៃ​ឆ្លាត​ក្នុង​ការ​គិត​ទាយ ហើយ​អ្នក​បន្ទាប់​អាច​យក​ចំលើយ​អ្នក​ឆ្លើយ​មុន​មក​គិត​បាន។ ចំលើយ​មាន​ពីរ។


សកម្មភាព

ពត៌មាន

11 responses

17 09 2011
តា ម៉ាប់

អត់ចេះរ៉េ

18 09 2011
វិសាល

អោយយាយម៉ាប់ជួយតិចទៅ :mrgreen:

21 09 2011
តា ម៉ាប់

៣​ថ្ងៃហើយ ប្រាប់មក!

21 09 2011
វិសាល

ចំលើយ៖

1. ករណីAកាន់លេខ5ហើយBឆ្លើយថា” ខ្ញុំមិនដឹងទេ” >>ខុស
2. ករណីAកាន់លេខ4ហើយAឆ្លើយថា” ខ្ញុំមិនដឹងទេ” >>Bសន្និដ្ឋានថាខ្លួនឯងកាន់
លេខតូចជាង4>>Aត្រូវឆ្លើយថា” ខ្ញុំចាញ់” >>ខុសពីសម្មតិកម្ម​
3. ករណីAកាន់លេខ3ហើយCឆ្លើយថា” ខ្ញុំចាញ់” >>ករណីដែលអាចគឺBកាន់លេខ4
និងCកាន់លេខ1ឬ2។តែបើមើលលើស្ថានភាពBពេលនុងBខ្លួនឯងគិតថាខ្លួនមិន
អាចកាន់លេខពីរទេគឺBដឹងថាខ្លួនច្បាស់ជាកាន់លេខ4>>Bត្រូវឆ្លើយថា” ខ្ញុំឈ្នះ”
>>ខុសពីសម្មតិកម្ម​
4. ករណីAកាន់លេខ2ហើយCឆ្លើយថា” ខ្ញុំចាញ់” >>ករណីដែលអាចគឺមានBកាន់
លេខ4ហើយCកាន់លេខ1ឬ3 និងមួយទៀតគឺBកាន់លេខ3និងCកាន់លេខ1។
មើលលើBដែលឆ្លើយថា” ខ្ញុំមិនដឹងទេ” វិញនោះគឺករណីដែលCកាន់លេខ1គឺមិន
អាច>>ចំលើយ៖Aកាន់លេខ2 Bកាន់លេខ4 Cកាន់លេខ3
5. ករណីAកាន់លេខ1ហើយCឆ្លើយថា” ខ្ញុំចាញ់” >>ករណីដែលអាចគឺមានBកាន់
លេខ4ហើយCកាន់លេខ2ឬ3 និងមួយទៀតគឺBកាន់លេខ3និងCកាន់លេខ2។
មើលលើBដែលឆ្លើយថា” ខ្ញុំមិនដឹងទេ” វិញនោះគឺករណីដែលCកាន់លេខ2គឺមិន
អាច>>ចំលើយ៖Aកាន់លេខ1 Bកាន់លេខ4 Cកាន់លេខ3

21 09 2011
តា ម៉ាប់

អរគុណហើយ ចង់​វង្វេង​ខួរ​

21 09 2011
តា ម៉ាប់

មតិមិត្តខ្ញុំ៖

ចំពោះចំលើយទីពីរថា A កាន់លេខមួយ មិនអាចទេ ព្រោះ C ឆ្លើយថា ខ្ញុំចាញ់។ ក្នុងនេះបញ្ជាក់ហើយថា អ្នកទាំង ៣ វៃឆ្លាតក្នុងការទាយ បានន័យថា ចំឡើយរបស់គេគឺមិនអាចខុសទេ។ បើ A កាន់លេខ 1 ហើយ C ឃើញហើយនៅឆ្លើយថា ខ្លួនឯងជាអ្នកចាញ់ទៀត អញ្ចឹងមានតែ C គិតថាលេខរបស់ខ្ឡនតូចជាង 1 ទៀត។ ករណីនេះមិនអាចទេ។

21 09 2011
វិសាល

មិន​មែន​អ៊ីចឹង​ទេ “ខ្ញុំចាញ់”​គឺ​នៅ​ពេល​ដែល​ឃើញ​កាត​នរណា​ម្នាក់​ក្នុង​ចំនោម​កាត​នៃ​អ្នក​ទាំង​ពីរ​ធំ​ជាង​កាត​ខ្លួន។ ​C​កាន់​កាត​ធំ​ជាង​A​មែន​តែ​អាច​តូច​ជាង​កាត​របស់​B។

22 09 2011
achharia

ម្នាក់ៗដឹងថាគ្មាននរណាអាចបានលេខ៥មកបង្ហាញទេ
បើមាន ម្ល៉េះអ្នកពីរនាក់ទៀតស្រែកថាខ្ញុំចាញ់ៗព្រមគ្នាហើយ ។

ដូច្នោះ ម្នាក់ៗដឹងថាមានតែលេខ៤ទេដែលធំជាងគេ !
គិតដូចគ្នាទៅនឹងលេខ៥ …អោយតែឃើញនរណាបង្ហាញលេខ៤
អ្នកពីរអ្នកទៀតក៏ប្រាកដថាខ្លួនចាញ់រៀងខ្លួនដែរ ក៏ត្រូវស្រែកថា
ខ្លូនចាញ់ដូចគ្នា …មិនអាចថាមិនដឹងដោយសង្ស័យថាខ្លួនមាន
លេខ៥កើតទេ ។
ដូច្នោះ លេខ៤​ក៏គ្មាននរណាមានដែរ ព្រោះអ្នកពីរនាក់ទៀតអត់បាន
ស្រែកថាខ្លូនចាញ់ទាំងពីរនាក់ ។

បើលេខ៥ និងលេខ៤ គ្មាននរណាអាចបាន(វានៅផ្កាប់) បានន័យថា
មានតែលេខ១​ លេខ២ និងលេខ៣ ទេដែលម្នាក់ៗអាចយកមកបាន !!!
បើដូច្នេះមែន ម្ល៉េះក៏ត្រូវមានអ្នកដែលឃើញគេមានលេខ១ និងលេខ២
ស្រែកថាខ្លួនឈ្នះបាត់ហើយ ដែលជាករណីគ្មានក្នុងសម្មតិកម្ម !!!

បើគិតតាមខ្ញុំ………………………..ប្រធាននេះដូចមិនឡូហ្ស៊ិកទេ ! 😀

22 09 2011
វិសាល

ហិហិ 😀

7 10 2011
កុសល

ខ្ញុំគិតឡូហ្សិកហើយ អ្នកឆ្លើយដល់តែប្រាកដ១០០%ទើបហ៊ានឆ្លើយ

29 08 2013
Ratanady Auk

ចំលើយទី១ A កាន់កាតលេខ ៤, B កាន់កាតលេខ 5
ចំលើយទី១ A កាន់កាតលេខ ៥, B កាន់កាតលេខ ៤
ព្រោះសន្លឹកកាត់អស់ធំត្រឹមលេខ ៥ ដោយលោក C ឃើញ លោកA និងលោកB កាន់កាតលេខ 4 and 5 បានន័យថាគាត់ចាញ់គេហើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s
%d bloggers like this: