គំនូរ​ជីវចល​ស្តី​ពី​ការ​ទំលាក់​គ្រាប់​បែក​បរមាណូ​​ នា​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា

17 09 2011

នេះ​ជា​គំនូរ​ជីវចល​មួយ​ស្តី​ពី​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​នៃ​ការ​ទំលាក់​គ្រាប់​បែក​អាតូមិក​ នា​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​កាល​ពី​ថ្ងៃ​ទី​៦កញ្ញា​១៩៤៥​ ដោយ​សហរដ្ឋ​អាមេរិក។​ ប្រជាជន​ប្រមាណ​ជា​៩​ម៉ឺនទៅ​១៦​ម៉ឺន​៦ពាន់​នាក់​ បាន​ស្លាប់​បាត់​បង់​ជីវិត​ បូក​រួម​នឹង​ប្រជាជន​ជា​ច្រើន​នាក់​ទៀត​ដែល​មាន​ជំងឺ​បណ្តាល​មក​ពី​ធាតុ​វិទ្យុ​សកម្ម​នៃ​ការ​ទំលាក់​គ្រាប់​បែក។​ ៣​ថ្ងៃ​ក្រោយ​មក​ គ្រាប់​បែក​អាតូមិក​មួយ​គ្រាប់​ទៀត​បាន​ត្រូវ​ទំលាក់​នា​ទី​ក្រុង​ណាហ្កាសាគី ដែល​បណ្តាល​អោយ​មនុស្ស​ប្រមាណ​ពី​៦​ទៅ​៨​​ម៉ឺន​នាក់​ស្លាប់​បាត់​បង់​ជីវិត។​មក​ទល់​ពេល​នេះ​ អាមេរិក​នៅ​តែ​អះអាង​ថា​ការ​ទំលាក់​គ្រាប់​បែក​នេះ​គឺ​ទង្វើ​ដែល​​ធ្វើ​ឡើង​ដើម្បី​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២។

“គ្មាន​នរណា​ម្នាក់​យល់​ច្បាស់​ពី​ការ​តក់​ស្លុត ការ​ភ័យ​រន្ធត់ នៃ​អាវុធ​នុយក្លេអ៊ែរ​ ជា​ជាង​ប្រជាជន​នៃ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​និង​ណាហ្កាសាគី​ទេ។”


ទង្វើ

Information

16 responses

17 09 2011
តា ម៉ាប់

នៅ ណារ៉ាសាគី ប៉ុន្មាននាក់?

17 09 2011
វិសាល

ហិហិ កែរួចហើយ​😀

18 09 2011
ពិសិដ្ឋ

គួរ​អោយ​ខ្លាច​មែន!😦

18 09 2011
19 09 2011
កូនផ្សោត

video is blocked here😦

20 09 2011
20 09 2011
កូនផ្សោត

still not able to view

21 09 2011
វិសាល

they said it was blocked in France n some countries…

19 09 2011
19 09 2011
cambomaths

គួរឲ្យអាណោចណាស់!!!

19 09 2011
សិក្សាពីពេលនេះ

ធ្លាប់មើលវីដេអូហាយឡាយសកម្មភាពខ្លះៗពីការទំលាក់គ្រាប់បែកនេះពិតជាគួរអោយរន្ធត់មែន!

20 09 2011
ប្រាក់ សុភី

“​មក​ទល់​ពេល​នេះ​ អាមេរិក​នៅ​តែ​អះអាង​ថា​ការ​ទំលាក់​គ្រាប់​បែក​នេះ​គឺ​ទង្វើ​ដែល​​ធ្វើ​ឡើង​ដើម្បី​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២” ចុះមិន​ទៅ​ទម្លាក់នៅ​អាមេរិចទៅ? ហេតុអ្វី​ធ្វើអោយ​មនុស្ស​ស្លួតត្រង់ស្លាប់​ច្រើន​ម្លិះ បើ​គេ​ទៅ​ទម្លាក់​នៅ​ប្រទេស​វា​ វា​នឹង​ចោទ​គេ​ថា​ភារវកម្ម​ជាមិន​ខាន នេះ​វា​មិន​ខុសអី នឹង​ធនាគានោះទេ ពេល​យើង​លុយ​ទៅ​អោយ​​វា​ថា​យក​លុយ​ទៅ​ផ្ញើ​នៅ​វា តែ​​បើ​យើង​ទៅ​យក​លុយ​នៅវា​ វា​ថា​យើង​ទៅ​ខ្ចីលុយ​វា។

21 09 2011
វិសាល

អ្នកខ្លាំងធ្វើអីក៏ត្រូវដែរ!

21 09 2011
កូនផ្សោត

សុំ​បី​តែ​ការ​កាត់​ទោស​ប្រហារ​ជីវិត ក៏​នៅ​តែ​អនុវត្តន៏​ដែរ​នៅ​អាមេរិច​នោះ។ ពូកែ​តែ​ថា​អោយ​គេ​ណឹង។

បារាំង​ក៏​ចឹង​ដែរ។ សេរី​អី វីដេអូ​ រឿង​ពិត​សោះ ក៏​បិទ​ដែរ យ៉ាប់មែន!!!

30 09 2011
Violetana

អាមេរិក គុំជប៉ុនដែល វ៉ៃ Pearl Harbour (ទីតាំងទ័ពជើងទឹកដ៏ធំមួយរបស់អាមេរិក នៅមហាសមុទ្រប៉ាស៊ីហ្វិក) ដោយស្ងាត់ៗមិនបានប្រកាសសង្គ្រាមជាមុន។ គួរបញ្ជាក់ដែរថា អាមេរិក មិនទាន់ប្រកាសលូកដៃចូលសង្គ្រាមលោកលើកទីពីរនៅឡើយទេ នៅពេលដែលជប៉ុនវៃលុក Pearl Harbour ។ បន្ទាប់ពីការវាយលុករបស់ជប៉ុន អាមរិក ចាប់ផ្តើមចាប់ដៃជាមួយអង់គ្លេសបារាំង រុស្ស៊ី (កងទ័ពសម្ព័ន្ធមិត្ត) តែម្តង។ មតិរបស់ខ្ញុំយល់ថា នេះជាការសងសឹករបស់អាមេរិក។

ខ្ញុំមិនគាំទ្រការទម្លាក់គ្រាប់បែកនេះទេ ខ្ញុំស្អប់ទង្វើរនេះខ្លាំងណាស់! តែយើងក៏មិនត្រូវភ្លេចដែរថា ជប៉ុន ជាប្រទេសមួយ ក្នុងចំណោមប្រទេសបី ដែលបានបង្កើតសង្គ្រាមលោកលើកទីពីរ។

ព្រះចៅអធិរាជរបស់ជប៉ុនជំនាន់សង្គ្រាមលោកលើកទីពីរធ្លាប់និយាយថា ការវាយលុករបស់ជប៉ុនទៅលើ អាមេរិក ដូចជាការដាស់ខ្លាដែលដេកអោយ ភ្ញាក់អ៊ីចឹង… ហ៊ឹម… គួរអោយអាណោចអាធ័មណាស់! … ជប៉ុន ត្រូវរងគ្រោះ មួយទ្វេរជា១០០!

30 09 2011
Violetana

ប.ល៖ បើកមើលអត់បានដែរ! យ៉ាប់!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: