លទ្ធផល​សិស្ស​ខ្មែរ​ដែល​ទទួល​បាន​លើ​ឆាក​អន្តរជាតិ

4 10 2011

I. ការ​ប្រលង​អ្នក​វិទ្យាសាស្រ្ត​វ័យ​ក្មេង​អន្តរ​ជាតិ(IJSO)
១.​ លើក​ទី​១ ឆ្នាំ​២០០៤ នា​ប្រទេស​ឥណ្ឌូ​នេស៊ី
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ បាន​​បញ្ជូនទៅ​ចូល​រួម(ចំនួន???)។
លទ្ធផល៖ ​មិន​អាច​រក​ព័ត៌​មាន​ដែល​ទាក់​ទង​នឹង​លទ្ធផល​បាន។
ចំនួន​ប្រទេស​ចូល​រួម៖ ​​៣៣​ប្រទេស។

២. លើក​ទី​២ ឆ្នាំ​២០០៥ នា​ប្រទេស​ឥណ្ឌូ​នេស៊ី
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ៦​នាក់។
លទ្ធផល៖ ​សិស្ស​ម្នាក់​ទទួល​បាន​មេដាយ​មាស​(ឌី គុជសារ) ២​​នាក់​​ទទួល​បាន​មេដាយ​ប្រាក់​(ទី សុវិសាល និង មុំ ចរិយា) និង​៣​នាក់​ទៀត​ទទួល​បាន​មេដាយ​សំរឹទ្ធិ (ហ៊ុន វណ្ណាសូឡា, ហួយ ចាន់ណារ៉ែន និង សាយ ប៊ុនថា)។
ចំនួន​ប្រទេស​ចូល​រួម៖ ​​៣៦​​ប្រទេស។

៣. លើក​ទី​៣ ឆ្នាំ​២០០៦ នា​ប្រទេស​ប្រេស៊ីល
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ​៦​នាក់។
លទ្ធផល៖ ​សិស្ស​២​នាក់​ទទួល​បាន​មេដាយ​ប្រាក់ និង​៤​នាក់​ទៀត​ទទួល​បាន​មេដាយ​សំរឹទ្ធិ។
លទ្ធផលជារួម៖ កម្ពុជា​ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​ទី​៩​ក្នុង​ចំនោម​ប្រទេស​ចូល​រួម​ទាំង​៣១​ប្រទេស។

៤. លើកទី៤ ឆ្នាំ២០០៧ នាប្រទេសតៃវ៉ាន់
មិន​បាន​បញ្ជូន​ទៅ​ចូល​រួម​ដោយ​សារ​​បញ្ហា​នយោបាយ។

៥. លើកទី៥ ឆ្នាំ​២០០៨ នា​ប្រទេស​កូរ៉េ​ខាងត្បូង
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ​៦​នាក់។
លទ្ធផល៖ ​បានទទួលមេដាយសំរឹទ្ធិចំនួន២។
លទ្ធផលជារួម៖ ​កម្ពុជា​ធ្លាក់​មក​កាន់​លេខ​២៨​ក្នុង​ចំនោម​ប្រទេស​ចូល​រួម​ទាំង​៤៩​ប្រទេស។

៦. លើកទី៦ ឆ្នាំ២០០៩ នាប្រទេសអាហ្ស៊ែបៃហ្សង់
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ បាន​​បញ្ជូនទៅ​ចូល​រួម(ចំនួន?)។
លទ្ធផល៖ ​បានទទួលមេដាយសំរិទ្ធចំនួន៣។

៧. លើកទី៧ ឆ្នាំ២០១០ នាប្រទេសនីហ្សេរីយ៉ា
មិន​​អាច​​រក​​ព័ត៌​មាន​​ដែល​​ទាក់​​ទង​បាន។

៨. លើកទី៨ ឆ្នាំ២០១១ នាប្រទេសអាហ្រ្វិកខាងត្បូង
នឹង​បញ្ជូន​ទៅ​ចូល​រួម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១១។

II. ការ​ប្រលង​​គណិតវិទ្យា​អន្តរជាតិ(IMO)
១. លើក​ទី៤៨ ឆ្នាំ២០០៧ នាប្រទេសវៀតណាម
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ​៤នាក់។
លទ្ធផល៖ ​សិស្ស​៣​នាក់​ទទួលវិញ្ញា​បន​បត្រ​​កិត្តិយស​(Mak Rasmey Pheng Sovanlandy Song KimLeang)។
លទ្ធផលជារួម៖ កម្ពុជា​ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​ទី​​៨២​​ក្នុង​ចំនោម​ប្រទេស​ចូល​រួម​ទាំង​​៩៣​​ប្រទេស។

២. លើកទី៤៩ ឆ្នាំ២០០៨ នាប្រទេសអេស្បាញ
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ​៦​នាក់។
លទ្ធផល៖ ​សិស្ស​​​ម្នាក់​​ទទួល​វិញ្ញា​បន​បត្រ​​កិត្តិយស​​(លី​ សំឫទ្ធិ​)។
លទ្ធផលជារួម៖ កម្ពុជា​ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​ទី​​៨៣​​ក្នុង​ចំនោម​ប្រទេស​ចូល​រួម​ទាំង​​៩៧​​ប្រទេស។

៣. លើកទី៥០ ឆ្នាំ២០០៩ នាប្រទេសអាឡឺម៉ង់
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ​៦​នាក់។
លទ្ធផល៖ ​មិន​មាន​សិស្ស​ណា​ម្នាក់​ទទួល​បាន​មេដាយ​ឬវិញ្ញា​បន​បត្រ​​កិត្តិយស​ទេ។
លទ្ធផលជារួម៖ កម្ពុជា​ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​ទី​​៩១​​ក្នុង​ចំនោម​ប្រទេស​ចូល​រួម​ទាំង​​១០៤​​ប្រទេស។

៤. លើកទី៥១ ឆ្នាំ២០១០ នាប្រទេសកាហ្សាស្តង់
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ​៦​នាក់។
លទ្ធផល៖ ​សិស្ស​​​​៥នាក់​​​ទទួល​វិញ្ញា​បន​បត្រ​​កិត្តិយស​​​​(Iea Bunthan Chea Pumsakheyna Vong Vuthea Seng Sodarith Soth Bunchhieng)។
លទ្ធផលជារួម៖ កម្ពុជា​ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​ទី​​៦៦​​ក្នុង​ចំនោម​ប្រទេស​ចូល​រួម​ទាំង​​៩៧​​ប្រទេស។

៥. លើកទី៥២ ឆ្នាំ២០១១ នាប្រទេសហូឡង់
មិន​បាន​បញ្ជូន​​ទៅ​ចូល​រួម​​​ទេ ព្រោះ​បញ្ហា​ថវិកា។

៥. លើកទី៥៣ ឆ្នាំ២០១២ នាប្រទេសអាហ្សង់ទីន
នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ថ្ងៃ​ទី​៤​ដល់​១៦​កក្កដា​ឆ្នាំ​២០១២។

កំនត់សំគាល់
ក្នុង​ការ​ប្រលង​គណិត​វិទ្យា​អន្តរជាតិ ពិន្ទុ​ពេញ​គឺ​៤២​ពិន្ទុ​(៦​លំហាត់​*​៧​ពិន្ទុ​ក្នុង​មួយ​លំហាត់)
រង្វាន់កិត្តិយស៖ ធ្វើ​បាន​ពិន្ទុ​​ពេញ(៧​ពិន្ទុ)​យ៉ាង​ហោច​ណាស់​មួយ​លំហាត់​ក្នុង​ចំនោម​លំហាត់​ទាំង​៦។
(ការ​ប្រលង​គណិត​វិទ្យា​អន្តរជាតិ​នេះ ​ប្រទេស​កម្ពុជា​មិន​ធ្លាប់​បាន​ទទួល​មេដាយ​ទេ​គឺ​ទទួល​បាន​តែ​វិញ្ញា​បន​បត្រ​​កិត្តិយស​ប៉ុណ្ណោះ។​ នា​ឆ្នាំ​២០១០​យុវ​សិស្ស Iea Bunthan ធ្វើ​បាន​ពិន្ទុ​សរុប​១៤​ពិន្ទុ​គឺ​ខ្វះ​តែ​១​ពិន្ទុ​ទៀត​ប៉ុណ្ណោះនឹង​ទទួល​បាន​មេដាយ​សំរឹទ្ធិ)

III. ការ​ប្រលង​គណិតវិទ្យា​អាស៊ី​ប៉ាស៊ីភិច(APMO)
១. លើកទី២០ ឆ្នាំ២០០៨
បេក្ខជន​ប្រលង៖ ​៦​នាក់​(តែ​បើ​តាម​លោក​ ម៉ែន ចាន់​សុខា មន្ត្រី​ទទួល​បន្ទុក​ខាង​ការ​ប្រលង​អូឡាំព្យាដ​មាន​បេក្ខជន​ចំនួន​៤០​នាក់)។
លទ្ធផល៖ បាន​ទទួល​មេដាយ​សំរឹទ្ធិ​ម្នាក់​(សែ​ ដារា​)។
លទ្ធផលជារួម៖ កម្ពុជា​ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​ទី​​១៩​​ក្នុង​ចំនោម​ប្រទេស​ចូល​រួម​ទាំង​២៨​​ប្រទេស។

២. លើកទី២១ ឆ្នាំ២០០៩
បេក្ខជន​ប្រលង៖ ១០នាក់។
លទ្ធផល៖ បាន​ទទួល​មេដាយ​សំរឹទ្ធិ​ម្នាក់​​(Touch Sopheak)។
លទ្ធផលជារួម៖ កម្ពុជា​ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​ទី​​១៥​​ក្នុង​ចំនោម​ប្រទេស​ចូល​រួម​ទាំង​២៨​​ប្រទេស។

៣. លើកទី២២ ឆ្នាំ២០១០
បេក្ខជន​ប្រលង៖ ១០នាក់។
លទ្ធផល៖ បាន​ទទួល​មេដាយ​សំរឹទ្ធិ​ម្នាក់​​​(Vuthea Vong)។
លទ្ធផលជារួម៖ កម្ពុជា​ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​ទី​​២២​​ក្នុង​ចំនោម​ប្រទេស​ចូល​រួម​ទាំង​៣៣​​ប្រទេស។

៤. លើកទី២៣ ឆ្នាំ២០១១
បេក្ខជន​ប្រលង៖ ១០នាក់។
លទ្ធផល៖ បាន​ទទួល​​វិញ្ញា​បន​បត្រ​​កិត្តិយស​​ម្នាក់​​​​(Rattanak Rith)។
លទ្ធផលជារួម៖ កម្ពុជា​ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​ទី​​២៦​ក្នុង​ចំនោម​ប្រទេស​ចូល​រួម​ទាំង​៣៥​​ប្រទេស។

កំនត់សំគាល់
ការ​ប្រលង​គឺ​ធ្វើ​ឡើង​តាម​ប្រទេស​នីមួយ​ៗ​រៀង​ៗ​ខ្លួន ហើយ​ទើប​យក​ទៅ​កែ​នា​ប្រទេស​ជប៉ុន។

IV. ការប្រលងរូបវិទ្យាអន្តរជាតិ(IPhO)
១. លើកទី៣៧ ឆ្នាំ២០០៦ នាប្រទេសសិង្ហបុរី
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ​៥នាក់។
លទ្ធផល៖ បាន​ទទួល​​វិញ្ញា​បន​បត្រ​​កិត្តិយស​ម្នាក់(Muy Sokseiha)

២. លើកទី៣៨ ឆ្នាំ២០០៧ នាប្រទេសអ៊ីរ៉ង់
មិន​​អាច​​រក​​ព័ត៌​មាន​​ដែល​​ទាក់​​ទង​បាន។

៣. លើកទី៣៩ ឆ្នាំ២០០៨ នាប្រទេសវៀតណាម
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ​៥នាក់។
លទ្ធផល៖ ​មិន​មាន​សិស្ស​ណា​ម្នាក់​ទទួល​បាន​មេដាយ​ឬវិញ្ញា​បន​បត្រ​​កិត្តិយស​ទេ។
ចំនួន​ប្រទេស​ចូល​រួម​៖ ៨២​ប្រទេស។

៤. លើកទី៤០ ឆ្នាំ២០០៩ នាប្រទេសមិចស៊ិចកូ
មិនបានបញ្ជូនទៅ មិនដឹងមូលហេតុ។

៥. លើកទី៤១ ឆ្នាំ២០១០ នាប្រទេសក្រូអាត
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ​៥នាក់។
លទ្ធផល៖ ​ទទួល​បាន​មេដាយ​សំរឹទ្ធិ​ម្នាក់​(Sorn Sopheak) និងវិញ្ញា​បន​បត្រ​​កិត្តិយស​ម្នាក់(Ny Vannat)។
ចំនួន​ប្រទេស​ចូល​រួម​៖ ៨០​ប្រទេស។

៦. លើកទី៤២ ឆ្នាំ២០១១ នាប្រទេសថៃ
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ​៥នាក់។
លទ្ធផល៖
Sorn Sopheak ទទួលបានមេដាយប្រាក់ ធ្វើបាន ៣៤.៥០ពិន្ទុ
Kim Pichatha ទទួលបានមេដាយសំរិទ្ធ ធ្វើបាន ២៦.០០ពិន្ទុ
Meas Sopheap ទទួលបានមេដាយកិត្តិយស ធ្វើបាន ២៣.៥០ពិន្ទុ
(វា​គឺ​ជា​លើក​ទី​១​ហើយ​ដែល​កម្ពុជា​ទទួល​បាន​មេដាយ​ប្រាក់​ក្នុង​ការ​ប្រលង​រូបវិទ្យា​អន្តរជាតិ។)

៧. លើកទី៤៣ ឆ្នាំ២០១២ នាប្រទេសអេសស្តូនី
មិនទាន់ដឹង។

V. ការប្រលងរូបវិទ្យាប្រចាំទ្វីបអាស៊ី(APhO)
១. លើកទី៥ ឆ្នាំ២០០៤ នាប្រទេសវៀតណាម
លទ្ធផល៖ មិនមានជាប់។
ប្រទេសចូលរួម៖ ១៣ប្រទេស។

២. លើកទី៦ ឆ្នាំ២០០៥ នាប្រទេសឥណ្ឌូនេស៊ី
លទ្ធផល៖ មិនមានជាប់។
ប្រទេសចូលរួម៖ ១៦ប្រទេស។

៣. លើកទី៧ ឆ្នាំ២០០៦ នាប្រទេសកាហ្សាស្តង់
លទ្ធផល៖ មិនមានជាប់។
ប្រទេសចូលរួម៖ ១៨ប្រទេស។

៤. លើកទី៨ ឆ្នាំ២០០៧ នាប្រទេសចិន
មិន​​អាច​​រក​​ព័ត៌​មាន​​ដែល​​ទាក់​​ទង​បាន។

៥. លើកទី៩ ឆ្នាំ២០០៨ នាប្រទេសម៉ុងហ្គោល
មិន​​អាច​​រក​​ព័ត៌​មាន​​ដែល​​ទាក់​​ទង​បាន។

៦. លើកទី១០ ឆ្នាំ២០០៩ នាប្រទេសថៃ
មិនបានបញ្ជូន ដោយសារ​អស្ថេរភាព​នយោបាយ​នៃ​ប្រទេស​ថៃ???

៧. លើកទី១១ ឆ្នាំ២០១០ នាប្រទេសតៃវ៉ាន់
មិនបានបញ្ជូន ដោយសារបញ្ហានយោបាយ???

៨. លើកទី១២ ឆ្នាំ២០១១ នាប្រទេសអ៊ីស្រាអែល
មិនបានបញ្ជូន ដោយសារបញ្ហាថវិកា។

៩. លើកទី១៣ ឆ្នាំ២០១២ នាប្រទេសឥណ្ឌា
នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៣០​មេសា​ដល់​ថ្ងៃ​ទី​៧​ឧសភា​ឆ្នាំ​២០១២។


ទង្វើ

Information

24 responses

5 10 2011
តា ម៉ាប់

សួរ​មួយ ប្អូនខ្ញុំទើប​ជាប់​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ ផ្នែក​រូបវិទ្យា សម្រាប់​ថា្នក់ទី ៩ ឆ្នាំ ២០១០ – ២០១១ តើ​វា​អាច​ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ប្រឡង​អ្វី​ខ្លះ​ ? នៅ​ពេល​ណា​ដែរ?

5 10 2011
វិសាល

ពេល​រៀន​ថ្នាក់​ទី​១០​នឹង​មាន​ការ​ប្រលង​អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​អន្តរ​ជាតិ​ នា​កំឡុង​ខែ​ធ្នូ។ លុះ​ដល់​ថ្នាក់​ទី​១២​មាន​ការ​ប្រលង​រូប​វិទ្យា​ប្រចាំ​ទ្វីប​អាស៊ី​នា​កំឡុង​ខែ​មេសា។ របៀប​ជ្រើស​រើស​ឥលូវ​មិន​ដឹង​ជា​ប្រែ​ប្រួល​ខុស​ពី​មុន​ឬ​អត់​ទេ។ តែ​អាច​មាន​ពីរ​របៀប ទី​មួយ​កាត់​យក​ចំនួន​ដែល​គេ​ចង់​បាន​ពី​លទ្ធ​ផល​សិស្ស​ពូកែ ទី​២​យក​មក​ទាំង​១០​នាក់​រួច​ប្រលង​ជំរុះ​ម្តង​ទៀត។

ប្រ​សិន​បើ​ជាប់​សិស្ស​ពូកែ​រូបវិទ្យា​ទី​១២​ម្តង​ទៀត អាច​នឹង​មាន​ទៅ​ប្រលង​សិស្ស​ពូកែ​រូប​វិទ្យា​អន្តរ​ជាតិ​នា​កំឡុង​ខែ​កក្កដា។

តែ​ដូច​បាន​និយាយ​នៅ​ក្នុង​ប្រកាស​ចឹង ឆ្នាំ​នេះ​ក្រសួង​បាន​លុប​ចោល​ការ​បញ្ជូន​ទៅ​ប្រលង​នៅ​ក្រៅ​ដល់​ទៅ​២​ដង មិន​ដឹង​ថា​ឆ្នាំ​ក្រោយ ក្រសួង​គិត​យ៉ាង​ម៉េច​ទេ។

6 10 2011
តា ម៉ាប់

សង្ឈឹម​ថា​បានទៅចុះ ។ ត្រៀម​រួចហើយ ឲ្យវា​ចូល តិចណូ ដែរ ក្រែងបាន​ទៅ​ជប៉ុន ជួបកូនទន្សាយ ។

6 10 2011
វិសាល

បើចង់ចូលតិចណូ កុំ​ភ្លេច​​ត្រៀម​ភាសា​បារាំង​អោយ​សោះ។

6 01 2012
តា ម៉ាប់

បារាំង​កំពុង​តែ​រៀន វិទ្យាល័យ​ព្រះសីហនុ រៀន​តែ​បារាំង ។

7 10 2011
cambomaths

អ៊ុក វិចិត្រ (មិត្ត វិសាល) និង ហួយ ចាន់ណារ៉ែន សិស្សមកពីវិទ្យាល័យ ហ.ស ឈូក ខេត្តកំពត ទទួលបានមេដាយសំរឹទ្ទ IJSO

8 10 2011
វិសាល

បាទ អរគុណបង។ មក​ពី​ខ្ញុំ​អត់​ទាន់​បាន​សួរ​វិចិត្រ អត់​ដឹង​ថា​ជាប់​ម៉ាន​នាក់ ដឹង​តែ​វិចិត្រ​ជាប់ ចឹង​ទើប​បាន​ជា​មិន​សរសេរ​ដាក់។

18 10 2011
ceojimmyps

កំណែ​តម្រូវ:
APMO 2011 Rith Rattanak ទទួល​បាន វិញ្ញាបនបត្រ​កិត្តិយស មិនមែន​សំឫទ្ធិ​ទេ!

18 10 2011
វិសាល

អូ!! ខ្ញុំមើលច្រលំ។ អរគុណ!

23 10 2011
កញ្ញា

លី​ សំឫទ្ធិ​។ បងប្រុសគេ ពូកែចឹង។ ^^
Vuthea Vong មិនមែន Vong Vuthea ទេ។ ត្រកូលគេ Vuthea.

23 10 2011
វិសាល

អរគុណ នឹងកែសំរួល។
បងគេនឹង គេនឹងណាគេ?😛

31 10 2011
kanhasunny

គង់ សុកញ្ញា។ ^^ ស្គាល់អត់?😛

1 11 2011
វិសាល

😛😛

5 01 2012
2 08 2012
សំឫទ្ធិ

ក្នុង​ការ​ប្រលង​គណិត​វិទ្យា​អន្តរជាតិ ពិន្ទុ​ពេញ​គឺ​៤២​ពិន្ទុ​(៦​លំហាត់​*​៧​ពិន្ទុ​ក្នុង​មួយ​លំហាត់)
មេដាយមាស៖ ចាប់ពីពិន្ទុ២៧ឡើងទៅ
មេដាយប្រាក់៖ ចាប់ពីពិន្ទុ២១ឡើងទៅ
មេដាយសំរឹទ្ធិ៖ ចាប់ពីពិន្ទុ១៥ឡើងទៅ

សូមបញ្ជាក់ថា ពិន្ទុសម្រាប់កំណត់មេដាយ មិនមែនថេរបែបនេះទេ ។ វាគឺប្រែប្រួលទៅតាមពិន្ទុសិស្ស ព្រោះវាកំណត់ដោយ bell curve system ។

1 09 2012
វិសាល

អរគុណ! ខ្ញុំនឹងកែតំរូវ។

2 01 2013
Buddy Blog

Cambodian IPhO 2006 team got one honorable mention: Mr. Muy Sokseyha.
Cambodian IPhO 2007 team also deserved one honorable mention: Mr. Phann Sophearin.

3 01 2013
វិសាល

Thank you for your information. I will be happy if you know and can share more about those international olympiad…🙂

2 01 2013
Buddy Blog

Hi Visal,

We got 1 silver and 2 bronze medals. Please kindly modify!

3 01 2013
វិសាល

Sorry about that. I will modify it.
So, Kim Pichatha and Meas Sopheap, both got bronze right?

4 01 2013
Buddy Blog

Nope, bro! They are Mao Cheahuychou & Than Poseng.

4 01 2013
វិសាល

sorry, what you are talking is IPhO or IJSO??

22 12 2013
Chamroeun Chhorn

OMG, I had no idea it was your blog until I saw your comments….lol. Sal, how could you not know about IPhOs 37th? It was in our generation.
Anyway, there were 5 students in which 1 got honorable mention (Muy Sokseyha) and the rests got their butt kicked (including me….lol).

28 02 2014
វិសាល

sorry for late reply! it’s my blog hehe… of course i know about u and Seiha but not sure about ohters. but i cannot find any infomation about num of countries participated. so, decided not to write. Thanks anyway, i will edit it.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: