រៀប​ចំ​ធ្វើ​បុណ្យ​​វប្បធម៌​ប្រចាំ​សាលា​(ថ្ងៃ​ទី​១)

27 10 2011

នៅ​កំឡុង​ចុង​ខែ​ដប់​នេះ សាលា​ខ្ញុំ​តែង​តែ​ប្រារព្ធ​ធ្វើ​បុណ្យ​វប្បធម៌​(Culture Festival)​ជា​រៀង​រាល់​២​ឆ្នាំ​ម្តង​ គឺ​ធ្វើ​ឆ្លាស់​គ្នា​ជាមួយ​នឹង​បុណ្យ​កីឡា​(Sport Festival)។ តាម​ការ​ពិត​នៅ​សាលា​របស់​ខ្ញុំ បុណ្យ​វប្ប​ធម៌​ប្រចាំ​សាលា​នេះ ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​វា​ដោយ​ឡែក​ថា 工華際 (Koukasaiកូកាសៃ) អត់​ដឹង​ថា​ត្រូវ​បក​ប្រែ​ថា​ម៉េច​ទេ ចឹង​សុំ​ហៅ​វា​ថា​ “កូកាសៃ” អ៊ី​ចឹង​ចុះ។​ កូកាសៃ​លើក​នេះ​(កូកាសៃ​លើក​ទី​១៨)​ គឺ​នឹង​ត្រូវ​​ធ្វើ​ឡើង​នៅ​ថ្ងៃ​២៩​និង​៣០​ចុង​ខែ​នេះ​ឯង។ រយៈ​ពេល​២​ថ្ងៃ​មុន​កូកាសៃ​គឺ​ជា​ថ្ងៃ​រៀប​ចំ និង​១​ថ្ងៃ​ក្រោយ​កូកាសៃ​គឺ​ជា​ថ្ងៃ​បោស​សំអាត។ អ្វីៗ​គឺ​សិស្ស​តាម​ថ្នាក់​នីមួយ​ៗ​ជា​អ្នក​រៀប​ចំ​ចាត់​ចែង​ដោយ​ខ្លួន​ឯង ដោយ​ឡែក​ថវិកា​សំរាប់​រៀប​ចំ​គឺ​សាលា​ជា​អោយ​ខ្ចី ហើយ​ចំនូល​ដែល​រក​បាន​ក្នុង​កំឡុង​កូកាសៃ​នេះ​ត្រូវ​រៀប​ចំ​ចាត់​ចែង​សង​ទៅ​កាន់​សាលា​វិញ។

និយាយ​ពី​ថ្នាក់​របស់​ខ្ញុំ​វិញ​​ ពួក​យើង​បាន​គ្រោង​រៀប​ចំ​ធ្វើ​​៣​មុខ​ក្នុង​កំឡុង​កូកាសៃ​នេះ គឺ​ប៊ូលីង​ធ្វើ​ពី​ស៊ី​ម៉ង់ គប់​ព្រួញ និង​លក់​ភេសជ្ជៈ។ ចំនែក​រង្វាន់​ដែល​ត្រៀម​សំរាប់​ផ្តល់​ជូន​ដល់​អ្នក​ដែល​ចូល​មក​លេង​ប៊ូលីង​ ឬ​គប់ព្រួញ គឺ​​ប្រមូល​ពី​សមា​ជិក​គ្រប់​ៗ​គ្នា​ក្នុង​ថ្នាក់។ របស់​ដែល​ប្រមូល​មក​នេះ​គេ​ហៅ​ថា 景品 (Free Gift) គឺ​មិន​ប្រកាន់​ថា​ជា​អ្វី​ទេ ចាស់​ក៏​ដោយ​ថ្មី​ក៏​ដោយ ឬ​ជា​របស់​ដែល​មិន​ប្រើ​ប្រាស់​ទុក​ចោល​នៅ​ផ្ទះ​ជា​ដើម។

តាម​ពិត​ទៅ​សិស្ស​បរទេស​ក៏​ត្រូវ​បាន​គេ​រៀប​ចំ​អោយ​មាន​​ជា​ស្តង់​មួយ​នឹង​គេ​ដែរ។ ដូច្នេះ​ខ្ញុំ​មិន​សូវ​បាន​ចូល​រួម​សកម្ម​ភាព​នៅ​ក្នុង​ថ្នាក់​ប៉ុន្មាន​ទេ។ សិស្ស​បរទេស​នៅ​សាលា​ខ្ញុំ​នេះ​​ សរុប​ទៅ​គឺ​មាន​ចំនួន​១៣​នាក់ (ម៉ាលេស៊ី ៧នាក់ ម៉ុងហ្គោល ២នាក់ ឥណ្ឌូ​នេស៊ី ១នាក់ វៀត​ណាម ១នាក់ ឡាវ ១នាក់ និង​ខ្មែរ​ខ្ញុំ​១​នាក់)។ សំរាប់​សិស្ស​បរទេស​គឺ​គ្មាន​អី្វ​ក្រៅ​ពី​ធ្វើ​ម្ហូប​តាម​ប្រទេស​នីមួយ​ៗ​ដើម្បី​ដាក់​លក់​​នោះ​ទេ។ លើក​នេះ​ពួក​យើង​សំរេច​ធ្វើ​ចំនួន​៥​មុខ ក្នុង​នោះ​មាន​បង្អែម​ម៉ាលេ​១​មុខ វៀត​ណាម​១​(តែ​អ្នក​ធ្វើ​ជា​ជន​ជាតិ​ម៉ាលេ ហិហិ) ឡាវ​១ ឥណ្ឌូ​១ និង​ខ្ញុំ​ធ្វើ​១​នឹង​គេ​ដែរ​គឺ​បបរ​ល្ពៅ។

និយាយ​ពី​សកម្ម​ភាព​មួយ​ថ្ងៃ​នេះ ខ្ញុំ​បាន​ចំនាយ​ពេល​១​ព្រឹក​ដើម្បី​ជួយ​រៀប​ចំ​អី​ៗ​មួយ​ចំនួន​ជាមួយ​មិត្ត​រួម​ថ្នាក់។ និយាយ​ដល់​ត្រឹម​នេះ ខ្ញុំ​ពិត​ជា​សុំ​សរសើរ​ពួក​សិស្ស​ជប៉ុន​ណាស់។ មិន​មែន​ជា​ការ​អួត​សរសើរ​លើក​បញ្ជោរ​ពួក​ជប៉ុន​ទេ តែ​ជាក់​ស្តែង​គឺ​មើល​ឃើញ​អ៊ី​ចឹង គឺ​ជា​អ្វី​ដែល​យើង​គួរ​តែ​រៀន​ពី​ពួក​គេ។ បើ​គិត​ពី​អាយុ​ពួក​គេ​គឺ​ត្រឹម​តែ​១៨​ឆ្នាំ​ប៉ុណ្ណោះ តែ​ការងារ​រៀប​ចំ​ចាត់​ចែង​វិញ​គឺ​ខ្ញុំ​សុំ​ចាញ់​ហើយ។ ចំនែក​​​ការងារ​​វិញ​គឺ​មើល​​​​មើល​​ទៅ​​ធ្វើ​​បាន​រលូន​ល្អ​ណាស់ (នេះ​គឺ​មក​ពី​ម្នាក់​ៗ​មិន​បញ្ចាំ​គ្នា ហើយ​​ហ្មត់​ចត់​ជាមួយ​នឹង​ការងារ)។ អ្នក​ខ្លះ​រៀន​អី​មិន​សូវ​ពូកែ​ទេ តែ​មើល​ការងារ​ធ្វើ​វិញ​គឺ​ផ្ទុយ​ស្រលះ។ សរសើរ​តែ​ប៉ុន​នឹង​បាន​ហើយ​កុំ​អោយ​ពួក​វា​បាន​ចិត្ត ហិ​ហិ :D។ និយាយ​ចូល​មក​រឿង​កិច្ចការ​ដែលខ្ញុំ​​បាន​ធ្វើ​វិញ នៅ​ពេល​​ថ្ងៃ​ ខ្ញុំ​បាន​ចំនាយ​ពេល​ជាមួយ​សិស្ស​បរទេសធ្វើ​កិច្ចការ​មួយ​ចំនួន​ ដូចជា​ទៅ​ទិញ​គ្រឿង​សំរាប់​ធ្វើ​​បង្អែម រៀប​ចំ​តំលើង​ស្តង់ និង​តុប​តែង​ស្តង់។ មួយ​ថ្ងៃ​នេះ​ហត់​គ្រាន់​បើ​តែ​មិន​ទាន់​ហើយ​ទេ ស្អែក​នឹង​បន្ត​ធ្វើ​ទៀត។ មាន​ថត​រូប​មក​ដែរ ទុក​ចែក​បង​ប្អូន WordPress មើល​កំសាន្ត😀

Free Gifts ពីសមាជិកក្នុងថ្នាក់

មួយផ្អែកនៃកន្លែងរៀបចំ(បិតផ្លាកអក្សរ)

គ្រូប្រចាំថ្នាក់ខ្ញុំកំពុងគប់ព្រួញសាកល្បង

ស្តង់របស់សិស្សបរទេស

ត្រលប់មកពីទិញឥវ៉ាន់

ពេលយប់ទៅញ៉ាំShusiជុំគ្នាជាមួយសិស្សបរទេស

ចុងក្រោយជាផ្ទាំងPosterកូកាសៃលើកទី១៨


ទង្វើ

Information

One response

28 10 2011

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: