ប្រស្នា៖ ធុងទឹក៣

2 11 2011

ប្រស្នា៖ គេ​មាន​ធុង​ទឹក​ចំនួន​៣។ ធុង​ទី​១​មាន​ចំនុះ​៨​លីត្រ ធុង​ទី​២​មាន​ចំនុះ​៥​លីត្រ ចំនែក​ធុង​ទី​៣​មាន​ចំនុះ​៣​លីត្រ។ គេ​មាន​ទឹក​ពេញ​ក្នុង​ធុង​ទឹក​ដែល​មាន​ចំនុះ​៨​លីត្រ។ ដោយ​ប្រើ​ប្រាស់​ធុង​ទឹក​ទាំង​៣​ដើម្បី​ផ្ទេរ​ទឹក​ចុះ​ឡើង ចូរ​បែង​ចែក​ទឹក​៨​លីត្រ​នោះ ជា​ពីរ​ផ្នែក​ស្មើ​ៗ​គ្នា​(៤​លីត្រ​និង​៤​លីត្រ) ដោយ​ប្រើ​ប្រាស់​ការ​ផ្ទេរ​ទឹក​ក្នុង​ចំនួន​ដង​តិច​បំផុត​(៧​ដង)។
(សំនួរ​បន្ត៖ លក្ខ​ខណ្ឌ​ដូច​ខាង​លើ​ចំពោះ​ទឹក​១០​លីត្រ ក្នុង​ករណី​គេ​មាន​ធុង​ចំនុះ​១០​លីត្រ ៧​លីត្រ និង​៣​លីត្រ។)


ទង្វើ

Information

11 responses

3 11 2011
vuthy

​មានចំងល់:ចូរ​បែង​ចែក​ទឹក​៨​លីត្រ​នោះ ជា​ពីរ​ផ្នែក​ស្មើ​ៗ​គ្នា​(៤​លីត្រ​និង​៤​លីត្រ)។(ចំពោះសំនួរទី១)
មានន័យថា ​ធុងចំនុះ​៨​លីត្រ(ដាក់៤លីត្រ) ធុងចំនុះ​៥​លីត្រ(ដាក់៤លីត្រ)ជាមួយចំនួនផ្ទេរ៧ដងរឺ?
ចុះបើ ធុងចំនុះ​៨​លីត្រ(ដាក់៤លីត្រ) ធុងចំនុះ​៥​លីត្រ(ដាក់១លីត្រ) ធុងចំនុះ​៣​លីត្រ(ដាក់៣លីត្រ)ជាមួយចំនួនផ្ទេរ៧ដង យកជាការណ៏បានអត់?

3 11 2011
វិសាល

ករណីហ្នឹងគឺចូល៨ដងហើយ😀

4 11 2011
vuthy

なら、諦めるわー

5 11 2011
វិសាល

គិតតិចទៀតទៅ😉

5 11 2011
សខ្មៅ

១. ផ្ទេរទឹកពីធុងទី១ ចំនួន ៤លីត្រ ទៅ​ធុងទី២ ។ នោះប្រើ​ប្រាស់​តែ ១ ដងប៉ុណ្ណោះ ។
២. ផ្ទេរទឹកពី​ធុងទី១ ចំនួន ៥លីត្រ ទៅ​ធុងទី២ ។ នោះប្រើ​ប្រាស់​តែ ១ ដងប៉ុណ្ណោះ ។

ងាយៗ !

5 11 2011
វិសាល

យល់សំនួរឬអត់?

8 11 2011
សខ្មៅ

បើ​គ្រាន់តែ​ប្រាប់​ថា ផ្ទេរទឹក​ទៅមកតាម​ចំនុះ​របស់​ធុង​និមួយៗ វា​ដូច​ជា​ងាយ​យល់​ជាង !!!
ខ្ញុំ​មើល​ប្រស្នា​ខាង​លើ​រួចគិត​ថា ដូច​ជា​ស្រួល​ពេក ។

7 11 2011
តារាវុឌ្ឍិ

១. ផ្ទេរទឹកពីធុងទី១ ចំនួន ៥លីត្រ ទៅ​ធុងទី២​
(គេបាន ធុងទី១​ មាន៣លីត្រ​​, ធុងទី២ មាន៥លីត្រ) ។

២. ផ្ទេរទឹកពី​ធុងទី២ ចំនួន ៣លីត្រ ទៅ​ធុងទី៣ ។
(គេបាន ធុងទី១​ មាន៣លីត្រ​​, ធុងទី២ មាន២លីត្រ និង​​ ធុងទី៣ មាន៣លីត្រ) ។

៣. ផ្ទេរទឹកពី​ធុងទី៣ ចំនួន ៣លីត្រ ទៅ​ធុងទី១ វិញ។
(គេបាន ធុងទី១​ មាន៦លីត្រ​​, ធុងទី២ មាន២លីត្រ) ។

៤. ផ្ទេរទឹកពី​ធុងទី២ ចំនួន ២លីត្រ ទៅ​ធុងទី៣។
(គេបាន ធុងទី១​ មាន៦លីត្រ​​, ធុងទី៣ មាន២លីត្រ) ។

៥. ផ្ទេរទឹកពី​ធុងទី១ ចំនួន ៥លីត្រ ទៅ​ធុងទី២។
(គេបាន ធុងទី១​ មាន១លីត្រ​​, ធុងទី២ មាន៥លីត្រ និង​​ ធុងទី៣ មាន២លីត្រ) ។

៦. ផ្ទេរទឹកពី​ធុងទី២ ចំនួន ១លីត្រ ទៅ​ធុងទី៣។
(គេបាន ធុងទី១​ មាន១លីត្រ​​, ធុងទី២ មាន៤លីត្រ និង​​ ធុងទី៣ មាន៣លីត្រ) ។

៧. ផ្ទេរទឹកពី​ធុងទី៣ ចំនួន ៣លីត្រ ទៅ​ធុងទី១ វិញ។
(គេបាន ធុងទី១​ មាន៤លីត្រ​​, ធុងទី២ មាន៤លីត្រ) ។

7 11 2011
វិសាល

ពិតជាត្រឹមត្រូវហើយ។ អរគុណសំរាប់ចំលើយដ័ក្បោះក្បាយ។ ចុះសំនួរបន្ទាប់ទៀតមានសាកគិតនៅ? (ផ្ទេរ៩ដង)😀

8 11 2011
តារាវុឌ្ឍិ

១. ផ្ទេរទឹកពីធុងទី១ ចំនួន ៧លីត្រ ទៅ​ធុងទី២​។
(គេបាន ធុងទី១​ មាន៣លីត្រ​​, ធុងទី២ មាន៧លីត្រ) ។

២. ផ្ទេរទឹកពី​ធុងទី២ ចំនួន ៣លីត្រ ទៅ​ធុងទី៣ ។
(គេបាន ធុងទី១​ មាន៣លីត្រ​​, ធុងទី២ មាន៤លីត្រ និង​​ ធុងទី៣ មាន៣លីត្រ) ។

៣. ផ្ទេរទឹកពី​ធុងទី៣ ចំនួន ៣លីត្រ ទៅ​ធុងទី១ វិញ។
(គេបាន ធុងទី១​ មាន៦លីត្រ​​, ​​ធុងទី២ មាន៤លីត្រ​) ។

៤. ផ្ទេរទឹកពី​ធុងទី២ ចំនួន ៣លីត្រ ទៅ​ធុងទី៣។
(គេបាន ធុងទី១​ មាន៦លីត្រ​​​​, ធុងទី២ មាន១លីត្រ និង ធុងទី៣ មាន៣លីត្រ) ។

៥. ផ្ទេរទឹកពី​ធុងទី៣ ចំនួន ៣លីត្រ ទៅ​ធុងទី១ វិញ។
(គេបាន ធុងទី១​ មាន៩លីត្រ​​, ធុងទី២ មាន១លីត្រ) ។

៦. ផ្ទេរទឹកពី​ធុងទី២ ចំនួន ១លីត្រ ទៅ​ធុងទី៣។
(គេបាន ធុងទី១​ មាន៩លីត្រ​​, ធុងទី៣ មាន១លីត្រ) ។

៧. ផ្ទេរទឹកពី​ធុងទី១ ចំនួន ៧លីត្រ ទៅ​ធុងទី២។
(គេបាន ធុងទី១​ មាន២លីត្រ​​, ធុងទី២ មាន៧លីត្រនិង​​ ធុងទី៣ មាន១លីត្រ) ។

៨. ផ្ទេរទឹកពី​ធុងទី២ ចំនួន ២លីត្រ ទៅ​ធុងទី៣។
(គេបាន ធុងទី១​ មាន២លីត្រ​​, ធុងទី២ មាន៥លីត្រ​ និង​​ ធុងទី៣ មាន៣លីត្រ) ។

៩. ផ្ទេរទឹកពី​ធុងទី៣ ចំនួន ៣លីត្រ ទៅ​ធុងទី១ វិញ។
(គេបាន ធុងទី១​ មាន៥លីត្រ​​ និង ធុងទី២ មាន៥លីត្រ) ។

8 11 2011
វិសាល

ពិតជាត្រឹមត្រូវ!!😉

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: