ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​២៦​នា​ប្រទេស​ឥណ្ឌូនេស៊ី

13 11 2011

ស៊ីហ្គេម​លើក​ទី​២៦​បាន​ចាប់​បើក​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ថ្ងៃ​ទី​១១​វិច្ឆិកា នៅ​ពហុ​កីឡ​ដ្ឋាន​Gelora Sriwijaya នា​ទីក្រុង​Palembang ប្រទេស​ឥណ្ឌូ​នេស៊ី។ ស៊ីហ្គេម​លើក​នេះ​នឹង​ប្រពឹត្ត​ទៅ​នា​ក្រុង​ចំនួន​២​នៃ​ប្រទេស​ឥណ្ឌូ​នេស៊ី គឺ​ក្រុង​Palembang​ (ជា​ Main host) និង​រដ្ឋ​ធានី​Jakarta (ជា Supporting co-host city) ចាប់​ពី​ថ្ងៃ​១១​រហូត​ដល់​ថ្ងៃ​២២​វិច្ឆិកា​២០១១ ដោយ​មាន​ប្រទេស​ចំនួន​១១​ចូល​រួម ជា​មួយ​នឹង​កីឡា​ករ​​ជាង​៦០០០​នាក់ ប្រកួត​លើ​វិញ្ញាសា​ចំនួន​៤៤​(ចំនួន​មេដាយ​មាស​សរុប​៥៤៥)។

ឡូហ្កូ​ស៊ី​ហ្គេម​លើក​ទី​២៦

Mascot​សំរាប់ស៊ីហ្គេម​លើក​ទី​២៦

Mascot​នេះ​គឺ​មាន​ឈ្មោះ​ថា​Modo and Modi។ Modo គឺ​ជា​ឈ្មោះ​តំនាង​អោយ​​​សត្វ​Komodo dragon​ឈ្មោល ចំនែក​Modi គឺ​ឈ្មោះ​តំនាង​អោយ​​​​សត្វ​Komodo dragon​ញី។ Modo-Modi គឺ​ចេញ​មក​ពី​ពាក្យ​ថា Muda-Mudi ដែល​ភាសា​ឥណ្ឌូ​នេស៊ី​មាន​ន័យ​ថាYouth (Pemuda​មាន​ន័យ​ថា​Male youth ចំនែកPemudi មាន​ន័យ​ថា​Female youth។

ចំរៀងផ្លូវការសំរាប់ស៊ីហ្គេមលើកទី២៦

ចំនួន​មេដាយ​គិត​ត្រឹម​ថ្ងៃ​ទី​២​​នេះ​គឺ​​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ជា​ម្ចាស់​ផ្ទះ​កំពុង​នាំ​មុខ​ជាមួយ​នឹង​មេដាយ​មាស​ចំនួន​២៤ តាម​ពី​ក្រោយ​ដោយ​ប្រទេស​សិង្ហបុរី​(មេដាយ​មាស​ចំនួន​៨) និង​ថៃ(មេដាយ​មាស​ចំនួន​៦)។ ចំនែក​កម្ពុជា​វិញ​កំពុង​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​​ទី​៩​ ជាមួយ​នឹង​មេដាយ​សំរឹទ្ធិ​ចំនួន​១ មេដាយ​ដំបូង​គេ​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​ស៊ីហ្គេម​លើក​នេះ​ដោយ​កីឡា​ការិនី​ ស៊ន សៀវ​ម៉ី ក្នុង​វិញ្ញាសា​​តៃក្វាន់​ដូ។
គិតត្រឹមម៉ោង២៣និង៥៥នាទីថ្ងៃទី១២វិច្ឆិកា២០១១

អានផងដែរ៖
ពិធី​បើក​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​២៦​នា​ប្រទេស​ឥណ្ឌូ​នេស៊ី
Cambodia Wins first medal 26th SEA games


ទង្វើ

Information

4 responses

13 11 2011
14 11 2011
15 11 2011
17 11 2011

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: