ពាន​រង្វាន់​បាល់​ទះ​ពិភព​លោក​នារី៖ ជប៉ុន​និង​ដំនើរ​ទៅ​កាន់​បាល់​ទះ​អូឡាំពិច​២០១២

17 11 2011


ក្រោយ​ពី​ឈ្នះ​ការ​ប្រកួត​ជាមួយ​ប្រទេស​អាល្លឺម៉ង់​យ៉ាង​ត្រចះ​ត្រចង់​នា​ល្ងាច​មិញ​នេះ ជប៉ុន​មាន​ទឹក​មាត់​ឡើង​វិញ​ថា​នឹង​អាច​ឈាន​ទៅ​កាន់​តំនែង​លេខ​បី​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទះ​នារី​ឆ្នាំ​២០១១​(FIVB Volleyball Women’s World Cup)។ គិត​មក​ត្រឹម​ពេល​នេះ ក្នុង​១០​ប្រកួត ជប៉ុន​ឈ្នះ​៧​ដង ចាញ់​៣​ដង មាន​២១​ពិន្ទុ ស្ថិត​នៅ​ក្នុង​ចំនាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង​តាម​ពី​ក្រោយ អាមេរិក​(២៦​ពិន្ទុ) អ៊ីតាលី​(២៥​ពិន្ទុ) និង​ចិន(២៣​ពិន្ទុ)។

ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទះ​នារី​នេះ មាន​ប្រទេស​ចំនួន​១២​ចូល​រួម ដោយ​ជ្រើស​រើស​ក្រុម​ខ្លាំង​ៗ​ប្រចាំ​ទ្វីប​នីមួយ​ៗ​មក​ប្រកួត។ ក្នុង​មួយ​ក្រុម​ត្រូវ​ប្រកួត​ចំនួន​១១​ដង​(ប្រកួត​វិល​ជុំ)។ ក្រុម​ដែល​ជាប់​ចំនាត់​ថ្នាក់​ពី​លេខ​១​ដល់​លេខ​៣ នឹង​មាន​សិទ្ធិ​ទៅ​ចូល​រួម​ប្រកួត​នា​កីឡា​អូឡាំពិច​ឆ្នាំ​២០១២​នា​ប្រទេស​អាល្លឺម៉ង់​ដោយ​ស្វ័យ​ប្រវត្តិ។

និយាយ​ពី​ជប៉ុន​វិញ​ម្តង ជប៉ុន​នឹង​ប្រកួត​ចុង​ក្រោយ​នៅ​ថ្ងៃ​ស្អែក​ជា​មួយ​អាមេ​រិក ចំនែក​ចិន​នឹង​ប្រកួត​ជា​មួយ​នឹង​អាល្លឺម៉ង់។ ប្រសិន​បើ​ជប៉ុន​ឈ្នះ​អាមេរិក​(អាច​ទៅ​រួច​បើ​សិន​ជា​លេង​បាន​ល្អ​​ដូច​ក្នុង​សិត​ទី៤​និង​ទី៥​ក្នុង​ការ​ប្រកួត​ថ្ងៃ​​នេះ) ហើយ​ចិន​ចាញ់​អាល្លឺម៉ង់​ នោះ​ជប៉ុន​នឹង​អាច​មាន​សំនាង​ឡើង​កាន់​តំនែង​លេខ​៣ និង​ត្រៀម​ខ្លួន​​​ទៅ​កាន់​កីឡា​អូឡាំពិក​បន្ត​ទៀត។ ចាំ​មើល​មើល៍ តើ​អាច​ទៅ​រួច​អត់?

លទ្ធផលគិតត្រឹមល្ងាចមិញនេះ

ការប្រកួតរវាងជប៉ុននិងអាល្លឺម៉ង់

អានផងដែរ៖ Speedy Japan defence withstands German onslaught


ទង្វើ

Information

17 responses

19 11 2011
blackstar

លេងឡូយដល់ហើយ, ខ្លាំងជាងញ៉ុមទៀត។ ញ៉ុមអត់ចេះលេងអីតិច😀

19 11 2011
វិសាល

ខ្លាំងដូចប្រុស​ចឹង😀

19 11 2011
20 11 2011
blackstar

មិនដឹងពួកគាត់អាចរកស្វាមីបានអីអត់ទេ, បើសាច់ដុំប៉ុនៗណាណី😀

20 11 2011
វិសាល

យកប្តីកីឡាករបាល់ទះដែរទៅ😀

21 11 2011
blackstar

កំរណាស់បងវិសាល, ភាគច្រើនកីឡាករប្រុសតែរាងឡូយគឺមានស្រីស្អាតច្រើនណាស់តាមដាក់ពាក្យ😀 ម៉េចនឹងទៅយកកីឡាករស្រីដែលមានសុទ្ធតែសាច់ដុំ😀 វីវរឈ្លោះគ្នាអីអត់ឈ្នះស្រីទេ😀 មាឌ, សាច់ដុំចង់ធំជាងញ៉ុមទៀត !! lolz

22 11 2011
វិសាល

មិនបាច់ចង់ទេ ធំជាងបាត់ទៅហើយ😀😀

23 11 2011
blackstar

ឡូវញ៉ុមខំប្រឹងហាត់យកសាច់ដុំដែរ, បែបមិនធំជាងឆ្ងាយទេ😀

23 11 2011
វិសាល

ខំទៅចឹង ដើម្បីអនាគតយកភរិយាកីឡាបាល់ទះ😀

24 11 2011
blackstar

មើលបងវិសាល! មកជូនពរញ៉ុមចឹងៗអី, យ៉ាប់។ ញ៉ុមខំហាត់ឲ្យរាងឡូយបានប្រពន្ធស្អាតណា៎😀

24 11 2011
វិសាល

ចង់បានរាងឡូយ រៀនហែលទឹកវិញទៅ ឡើងសាច់ដុំគ្រប់កន្លែង😀

25 11 2011
blackstar

ចង់ហាត់ដែរ, តែញ៉ុមចាំពីរឆមាសហើយសាលាញ៉ុមគេអត់បើកចឹងហើយដូរទៅលេងបាល់បោះវិញ😉

26 11 2011
វិសាល

ចុះថ្ងៃឈប់សំរាកអី អាចចូលហែលបានទេ?

27 11 2011
blackstar

នៅទីនេះ, បើចង់ហាត់ទាល់តែចុះឈ្មោះនិងបង់លុយហាត់ ហើយពេលវេលាហាត់មានកំណត់ទៀត ទោះជាកន្លែងហាត់ជារបស់សាលាក៏ដោយ, តែបើបានចុះឈ្មោះរៀនវិញគឺហាត់ពេលណាក៏បាន ។ ដល់ស៊ាំញ៉ាំច្រើនពេកខ្ជិលទៅហាត់, អាងតែចេះស្រាប់ផង😀 ក្បាច់លោតទឹកចេះតាំងពីក្មេង😀

27 11 2011
វិសាល

ចឹងទៀត!
ហាហា ចុះស្រុកកំនើតនៅណាដែរ?

27 11 2011
blackstar

ញ៉ុមមកពីខេត្តព័ទ្ធជុំវិញភ្នំពេញ😀 , តែឡូវកំពុងរៀននៅយួន!!

27 11 2011
វិសាល

ស្គាល់ហើយ😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: