ស៊ីហ្គេម​លើក​ទី​២៦​ថ្ងៃ​ទី​១១៖ កម្ពុជា​បញ្ចប់​មេដាយ​ខ្លួន​ត្រឹម​៣៩ (មាស​៤ ប្រាក់​១១ សំរឹទ្ធិ​២៤)

22 11 2011

ថ្ងៃ​នេះ​ជា​ថ្ងៃ​ទី​១១​ហើយ​​ក៏​ជា​ថ្ងៃ​បិទ​បញ្ចប់​ទៅ​ នៃ​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​២៦ នា​ប្រទេស​ឥណ្ឌូនេស៊ី​ដែរ។ លទ្ធផល​ចុង​ក្រោយ​ម្ចាស់​​ផ្ទះ​ឥណ្ឌូ​នេស៊ី​គឺ​ជា​ប្រទេស​ដែល​រក​បាន​មេដាយ​មាស​ច្រើន​ជាង​គេ​បំផុត។ ប្រទេស​ថៃ​ឈរ​នៅ​​លេខ​ពីរ តាម​ប្រកិត​ពី​ក្រោយ​ដោយ​ប្រទេស​វៀតណាម។ ប្រទេស​ភីលីពីន​ធ្លាក់​​ទៅ​ដល់​ចំនាត់​ថ្នាក់​លេខ​៦ ខណៈ​ដែល​ប្រទេស​មួយ​នេះ​ធ្លាប់​​មាន​​ប្រវត្តិ​​បាន​មេដាយ​មាស​ច្រើន​ជាង​គេ​បំផុត​កាល​ពី​ឆ្នាំ​២០០៥។ ឆ្នាំ​នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​ប្រទេស​ទីម័រ​ខាង​កើត​រក​បាន​មេដាយ​មាស​នឹង​គេ។ ព្រុយណេ​គឺ​ជា​ប្រទេស​តែ​មួយ​​គត់​ ដែល​រក​មេដាយ​មាស​មិន​បាន​សោះ​សូម្បី​តែ​មួយ​ក្នុង​ស៊ីហ្គេម​លើក​នេះ។ ចំនែក​កម្ពុជា​បាន​បញ្ចប់​មេដាយ​សរុប​ខ្លួន​ត្រឹម​៣៩​(តិច​ជាង​ស៊ីហ្គេម​ឆ្នាំ​២០០៩​ចំនួន​១) ក៏​ប៉ុន្តែ​បាន​កើន​មេដាយ​មាស​ចំនួន​១​ គឺលើក​នេះ​បាន​​​មេដាយ​មាស​ចំនួន​៤។ ស៊ីហ្គេម​លើក​ទី​២៧ នា​ឆ្នាំ​២០១៣ នឹង​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។


ទង្វើ

Information

4 responses

22 11 2011
តា ម៉ាប់

យួន​ប្រកិត​សៀម​អីណា បោក​សុទ្ធ !

22 11 2011
វិសាល

ចាញ់តែ១៣តើ😀 (ធៀបមួយឥណ្ឌូនេស៊ី ដាច់ឆ្ងាយ)

23 11 2011
cambomaths

ឃើញ ដើមអម្ពិល ថា មេដាយមាស ៨ ..

23 11 2011
វិសាល

ដើម​អម្ពិល​ប្រហែល​រាប់​ចំនួន​មនុស្ស​ដែល​ទទួល​មេដាយ​ហើយ ពីព្រោះក្នុងវិញ្ញាសាជាក្រុមម្នាក់ៗទទួលបានមេដាយម្នាក់មួយ ឧទាហរណ៍ដូចជាកីឡាបាល់ទាត់ តែតាមពិតគេរាប់តែ១ទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: