ខ្មែរ​បាន​មេដាយ​សរុប​៥០ ឬ​៣៩?

23 11 2011

ថ្ងៃ​នេះ​លឺ​ល្ហៀង​ៗ​មក​ថា​សម្តេច​មាន​ប្រសាសន៍​ថា​ស៊ីហ្គេម​ឆ្នាំ​នេះ ខ្មែរ​បាន​មេដាយ​សរុប​៥០ ក្នុង​នោះ​មាន​មេដាយ​មាស​៨។ ដល់​លឺ​ចឹង​ដូច​ជា​ចង់​ឆ្ងល់ នៅ​គេហ​ទំព័រ​ផ្លូវ​ការ​ស៊ីហ្គេម​លើក​​ទី​២៦​ គេ​ថា​ខ្មែរ​បាន​មេដាយ​សរុប​៣៩ ក្នុង​នោះ​មេដាយ​មាស​បាន​៤។ ដល់​​ចឹង ក៏​ចូល​ទៅ​មើល​គេហ​ទំព័រ​គណៈ​កម្មា​ធិការ​អូឡាំពិក​កម្ពុជា ស្រាប់​តែ​គេ​ដាក់​ថា​បាន​មេដាយ​សរុប​៥០​ឡើង​ឡូយ។ ចំនែក​នៅ​គេហ​ទំព័រ​អាស៊ី​សេរី​​វិញ លោក​ថោង ខុន រដ្ឋ មន្ត្រី​​ក្រសួង​​ទេស​ចរណ៍ និង​​​ជា​​ប្រធាន​​គណៈ​កម្មា​ធិការ​​ជាតិ​​អូឡាំពិក​​កម្ពុជា ​មាន​​ប្រសាសន៍​​​ថា “ស៊ី​ហ្គេម​​ឆ្នាំ​​នេះ​​កីឡាករ​​កម្ពុជា ទទួល​​បាន​​មេដាយ​​សរុប​​ចំនួន ៥០ គឺ​​មេដាយ​​មាស ៨ ប្រាក់​​ចំនួន ១៧ និង​​សំរឹទ្ធ​​ចំនួន ២៥​​មេដាយ។ យើង​​​បាន​​​មេដាយ​​ទាំង​​អស់​​ចំនួន ៥០​មេដាយ គឺ​​កើន​​លើស​​ឆ្នាំ​​២០០៩ នៅ​​ប្រទេស​​ឡាវ ទីក្រុង​​វៀងចាន់ ១០​​មេដាយ។ មេដាយ​​មាស​​បាន​​ចំនួន ៨ កើន​​លើស ៥។ មេដាយ​​ប្រាក់​​ចំនួន ១៧ កើន​​លើស ៧ និង​មេដាយ​​សំរឹទ្ធ​​ទទួល​​​បាន ២៥​​មេដាយ។” អាម៉េច​អី​ចេះ នេះ​ជា​ក្បួន​រាប់​មេដាយ​សម៏យ​ថ្មី​ទេ​ដឹង ឬ​ក៏​ប្រហែល​ជា​គាត់​​ខ្លាច​គេ​ថា​ ខ្មែរ​បាន​មេដាយ​តិច​ជាង​ស៊ីហ្គេម​លើក​មុន?

និយាយ​ពី​ការ​ពិត​វិញ តាម​ពិត​មេដាយ​ដែល​ខ្មែរ​ទទួល​បាន​គឺ​តែ​៣៩​ទេ ការ​ដែល​រាប់​ចេញ​៥០​នេះ​គឺ​គេ​រាប់​ចំនួន​កីឡាករ​ដែល​ទទួល​បាន​មេដាយ ព្រោះ​ថា​ក្នុង​វិញ្ញាសា​ជា​ក្រុម ម្នាក់​ៗ​នឹង​ទទួល​បាន​មេដាយ​ម្នាក់​មួយៗ តែ​តាម​ពិត​​មេដាយ​​ពិត​ប្រាកដ​ដែល​គេ​រាប់​តែ​១​ប៉ុណ្ណោះ។ ឧទាហរណ៍​ដូច​ជា​កីឡា​បាល់​ទាត់​មាន​គា្ន​១៥​នាក់ នោះ​ម្នាក់​ៗ​នឹង​ទទួល​បាន​មេដាយ​ម្នាកៗ​មួយ ខណៈ​ដែល​ការ​រាប់​មេដាយ​ពិត​ប្រកដ​គឺ​តែ​១​ប៉ុណ្ណោះ។ ងាក​មក​លើ​ការ​និយាយ​វិញ ការ​និយាយ​ថា​ខ្មែរ​បាន​មេដាយ​៥០​នេះ​ក៏​មិន​ខុស​១០០%​ដែរ​(ព្រោះ​បើ​រាប់​មេដាយ​ដែល​បាន​នៅ​ជាប់​នឹង​ខ្លួន​កីឡាករ​ខ្មែរ​គឺ​៥០​មែន :D) តែ​បើ​យក​ទៅ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០០៩​ ដូច​ដែល​លោក ថោង ខុន បាន​​មាន​ប្រសាសន័​នោះ ខ្ញុំ​យល់​ថា​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ។ គេហ​ទំព័រ​គណៈ​កម្មា​ធិការ​​ជាតិ​​អូឡាំពិក​​កម្ពុជា ល្មម​កែ​​ចំនួន​មេដាយ​ដែល​ខ្មែរ​ទទួល​បាន​ហើយ កុំ​អោយ​​អ្នក​ដទៃ​មាន​ការ​យល់​ច្រលំ។

អ្នក​អាច​ចូល​ទៅ​រាប់​សាក​មើល​បាន​នូវ​ចំនួន​មេដាយ និង​ចំនួន​កីឡា​ករ​​ដែល​​​ទទួល​​បាន​​មេដាយ​​ ​នៅ​គេហ​ទំព័រ​ផ្លូវការ​ស៊ីហ្គេម​លើក​ទី​២៦៖
http://apps.seag2011.com/rs2011/bm/cm/MedalsAudit_Sports.aspx?cid=2

នៅគេហទំព័រអាស៊ីសេរី៖
លោក ថោង ខុន៖ កម្ពុជា​ឈ្នះ​មេដាយ​៥០​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម

ចំនួន​មេដាយ​ដែល​ដាក់​បង្ហាញនៅ​គេហ​ទំព័រ​គណៈ​កម្មា​ធិការ​អូឡាំពិក​កម្ពុជា៖
(http://camnoc.org/index.php?lang=2)


ទង្វើ

Information

3 responses

25 11 2011
27 11 2011
7 12 2011

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: