របស់​១០​មុខ​ដែល​ពេញ​និយម​នៅ​​ជប៉ុន​ក្នុង​ឆ្នាំ​២០១១

24 11 2011

ជា​រៀង​រាល់​ឆ្នាំ​ទស្សនាវដ្តី Trendy តែង​តែ​ចេញ​ផ្សាយ​នូវ​របាយ​ការណ៍​ស្តី​អំពី​របស់​របរ​និង​ការ​និយម​របស់​ជន​ជាតិ​ជប៉ុន។ ខាង​ក្រោម​នេះ​ជា​ទំនោរ​របស់​ជនជាតិ​ជប៉ុន​ក្នុង​ឆ្នាំ​២០១០​នេះ។

១. ទូរសព្ទSmartphones
ឆ្នាំ​នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​​ប្រភេទ​ទូរសព្ទ​Smartphones លក់​ដាច់​ជាង​ប្រភេទ​ទូរសព្ទ​ធម្មតា​របស់​ជប៉ុន។ ក្នុង​ចំនោម​ទូរសព្ទ​ដែល​លក់​ដាច់​ជាង​គេ​ចំនួន​១០ មាន​៦​ទៅ​ហើយ​ដែល​ជា​ប្រភេទ​ទូរសព្ទ​Smartphones។

២. បណ្តាញសង្គមFacebook
ឆ្នាំ​២០១០​គឺ​ជា​ឆ្នាំ​នៃ​បណ្តាញ​សង្គម​Twitter ប៉ុន្តែ​ឆ្នាំ​២០១១​នេះ​វិញ​ វា​គឺ​ជា​ឆ្នាំ​របស់​បណ្តាញ​សង្គម​Facebook។ បើ​ទោះ​ជា​ចំនួន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​Facebook ស្ថិត​នៅ​ក្នុង​ចំនាត់​ថ្នាក់​ទី​២​បន្ទាប់​ពី​Twitter ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​វា​មាន​ការ​កើន​ឡើង​យ៉ាង​រហ័ស​គឺ​លឿន​ជាង​ការ​កើន​ឡើង​របស់​បណ្តាញ​សង្គម​Twitter និងMixi ទៅ​ទៀត។

៣. កង្ហារសន្សំសំចៃអគ្គិសនី (Energy-saving fans)
មិន​បាច់​ឆ្ងល់​ទេ គឺ​ដោយ​សារ​តែ​គ្រោះ​មហន្តរាយ​ថ្ងៃ​១១​មីនា​នេះ​ហើយ ដែល​ធ្វើ​អោយ​ជប៉ុន​ងាក​មក​ប្រើ​កង្ហារ​ជំនួស​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​ក្នុង​កំឡុង​រដូវ​ក្តៅ​ឆ្នាំ​នេះ ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី។

៤. ម៉ាស៊ីនផលិតនំប៉័ងនៅផ្ទះម៉ាកGOPAN របស់ក្រុមហ៊ុនSanyo
ម៉ាស៊ីន​មួយ​នេះ​គឺ​មាន​ការ​ងាយ​ស្រួល​ណាស់​ ដោយ​អាច​អោយ​អ្នក​ផលិត​នំប៉័ង​ដោយ​ខ្លួន​ឯង​ពី​អង្ក​រនៅ​ផ្ទះ​​តែ​ម្តង។ ផលិត​ផល​នេះ​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង ដោយ​ផលិត​ផល​ដែល​គ្រោង​លក់​ប្រចាំ​ឆ្នាំ​ចំនួន​៦០% ត្រូវ​លក់​អស់​ក្នុង​រយៈ​ពេល​តែ​៣​សប្តាហ៍។

៥. Nissin Cup Noodle Rice
ផលិត​ផល​មួយ​នេះ​ក៏​ពេញ​និយម​ដោយ​សារ​តែ​មូល​ហេតុ​នៃ​គ្រោះ​មហន្ត​រាយ​ថ្ងៃ​១១​មីនា​ កាល​ពី​ដើម​ឆ្នាំ​ដែរ។ បើ​ធៀប​នឹង​ឆ្នាំ​ទៅ ការ​លក់​គឺ​កើន​ឡើង​ប្រមាណ​ជា​២​ដង។

៦. Daihatsu Mira E:S and Mazda Demio 13 Sky Active
ផលិត​ផល​ទី​៦​គឺ​ជា​ប្រភេទ​រថយន្ត។ វា​ជា​ប្រភេទ​រថយន្ត​ថ្មី​​មួយ​ដែល​ស៊ី​សាំង​តិច​(​៣០​គីឡូ​ម៉ែត្រ​ក្នុង​១​លីត្រ) និង​មាន​តំលៃ​ថោក​(ប្រមាណ​​ ១១០០០​ដុល្លារ​អាមេរិក)

៧. Makkori Rice Wine
វា​គឺ​ជា​ប្រភេទ​ស្រា​របស់​កូរ៉េ​ដែល​នាំ​ចូល​ដោយ​ក្រុម​ហ៊ុន​Suntory។

៨. Willcom Call Anyone Plan
ទី​៨​គឺ​ជា​គំរោង​សេវ៉ា​តេ​ទូសព្ទ​ ដែល​​ផ្តល់​ដោយ​ក្រុម​ហ៊ុន​ទូរ​គមនាគមន៍​ធំ​ទី​៤រ​បស់​ជប៉ុន ជា​មួយ​នឹង​តំលៃ​ដ៏​ថោក។

៩. Loxonin S
ទី៩​គឺ​ជា​ប្រភេ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។

១០. Kamen Riders Transformation Belt
ផលិត​ផល​ចុង​ក្រោយ​គឺ​ជា​ផលិត​ផល​ដែល​ពេញ​និយម​ក្នុង​ពិភព​កុមារ។ វា​គឺ​ជា​ខ្សែ​ក្រវ៉ាត់​ប្រែ​កាយ​របស់​ស្រមោច​ខ្មៅ ស្រមោច​បៃតង​អី​នោះ​ឯង😀

អានផងដែរ៖
2011 Top 10 products and trends in Japan
Nikkei Trendy’s Top Trends of 2011 and Predictions for 2012


ទង្វើ

Information

5 responses

26 11 2011
vuthy

Daihatsu Mira E:S and Mazda Demio 13 Sky Active វា​​ស៊ី​សាំង​៣០​លីត្រ​ក្នុង​១​គីឡូ​ ម៉ែត្រ?

26 11 2011
វិសាល

ហ្នឹងហើយគឺ៣០លីត្រក្នុងមួយគីឡូម៉ែត្រ (គេសរសេរដាក់មកថាចឹង)។ ស៊ីចង់ស្មើម៉ូតូអាគប់ដែលធ្លាប់ជិះនៅខ្មែរទៅហើយ😀

27 11 2011
lavorn (ឡាវ័ន​)

កុំ​ចេះ​តែ​និយាយ​!!​ ច្រឡំ​ដឹង​!!! វា​មិន​ដែល​ ៣០​លីត្រ​ក្នុង​មួយ​គីឡូ​ម៉ែត្រ​ទេ​ព្រះ​ជា​ម្ចាស់​!!! បើ​អញ្ចឹង​ ពី​ភ្នំ​ពេញ​ទៅ​កំពង់​ចាម​ស៊ី​ប៉ុន្មាន​រយ​លីត្រ​ទៅ​ ម្ចាស់​ថ្លៃ​អើយ​!? absolutely u r confuse!!!!

27 11 2011
lavorn (ឡាវ័ន​)

បើ​ថា​ ៣០​គីឡូម៉ែត្រ​ ស៊ី​មួយ​លីត្រ​ អា​នឹង​​ជឿ​ខ្លះ​

27 11 2011
វិសាល

អូព្រះជាម្ចាស់!!!!!!!! ម៉េចក៏សរសេរបញ្ច្រាសអត់ដឹងខ្លួនចឹង @.@

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: