បទ ក ខ

27 11 2011

កើតជាមនុស្សវិសេសក្រៃ ខំលកលៃរាបកិរិយា
គន់រូបកាយនិងវាចា ឃើញយាយតាឪនគោរព។
ងឹតងងុលត្បិតមិនដឹង ចិត្តខំប្រឹងរៀនសេពគប់
ឆាប់រាប់អានគ្រប់ប្រភព ជួបចូលស៊ប់វង់អ្នកប្រាជ្ញ។
ឈានជើងឡើងកំាជណ្ដើរ ញឹមបណ្ដើរហ៊ានកុំខ្លាច
ដើរទៅមុខចិត្តអង់អាច ឋានបិសាចមិនរុញរា។
ឌិនលំអចំណេះដឹង ឍាមរាប្រឹងចេញសោភា
ណែនាំគេគ្រប់ៗគ្នា ស៊ូពុះពាររក្សាកេរ។
ថែអោយបានសញ្ញាណជាតិ ទូន្មានញាតិតាមសំនេរ
ធនសម្បត្តិកែច្នៃទ្វេ នាំជាតិក្មេរដល់វេហា។
បួងសួងគិតនឹកដល់គុណ ផលដែលជនគ្រប់អត្មា
ពិតទទួលពីដូនតា ភោគភោក្ដាដោយប្រយោល។
មានគំនិតស្នេហាជាតិ យើងខ្មីឃ្មាតកុំបង់ចោល
រៀនអោយស្គាល់កុំតែលតោល លុបស្រមោលអន្ធកាល។
វង្សត្រកូលអច្ឆរយៈ សូមចំាជាក់គ្រប់ចេរកាល
ហេតុនេះហើយត្រូវដំណាល ឡអសាងថ្នាលដល់កូនចៅ។

និពន្ធដោយ សុខ គឹមហេង (បណ្ដាំសំរាប់កូនខ្មែរ (បទ ក ខ))


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: