Google​​ជ្រើស​រើស​រូបភាព “អ្នក​ម្តាយ” របស់​សិស្ស​បឋម​សិក្សា​ថ្នាក់​ទី​១ ធ្វើ​ជា​ឡូហ្កូ​នៅ​ថ្ងៃ​នេះ

28 11 2011


Doodle 4 Google គឺ​ជា​ការ​ប្រកួត​ប្រជែង​សំរាប់​សិស្ស​សាលា​ក្នុង​ការ​រចនា​រូប​ឡូហ្កូ​សំរាប់​ដាក់​នៅ​លើ​គេហ​ទំព័រ​ដើម​Google។ ការ​ប្រកួត​គឺ​ធ្វើ​ឡើង​ដាច់​ដោយ​ឡែក​ពី​គ្នា​​ទៅ​តាម​​ប្រទេស​នីមួយ។ ចំនែក​​​កាល​បរិច្ឆេទ​ធ្វើ​ក៏​ខុស​ៗ​គ្នា​ដែរ។ ដោយ​ឡែក​ផ្ទាំង​ឡូហ្កូ​ដែល​រំលេច​ឡើង​នៅ​លើ​គេហ​ទំព័​រ Google​ នា​ថ្ងៃ​នេះ គឺ​ជា​ផ្ទាំង​រូបភាព​ជ័យ​លាភី Doodle 4 Google នៅ​ប្រទេស​ជប៉ុន។ ប្រធាន​បទ Doodle 4 Google នៅ​ប្រទេស​ជប៉ុន​គឺ “អ្វី​ដែល​ចង់​ធ្វើ​នៅ​ពេល​អនាគត”។ ការ​ប្រកួត​ប្រជែង​គឺ​ធ្វើ​ឡើង​សំរាប់​ថ្នាក់​ទី​១​ដល់​ទី​១២ ហើយ​ជ័យ​លាភី​គឺ​ត្រូវ​ចែក​ចេញ​ជា​៤​កំរិត​គឺ កំរិត​បឋម​សិក្សា​(ថ្នាក់​ទី​១-៣) កំរិត​បឋម​សិក្សា​(ថ្នាក់​ទី​៤-៦) កំរិត​អនុ​វិទ្យា​ល័យ និង​កំរិត​វិទ្យា​ល័យ។ តែ​​ឡូហ្កូ​ដែល​ដាក់​បង្ហាញ​នៅ​គេហ​ទំព័រ ​Google ​ថ្ងៃ​នេះ គឺ​ជា​ជ័យ​លាភី​នៅ​ក្នុង​កំរិត​បឋម​សិក្សា​(ថ្នាក់​ទី​១-៣)។

ជ័យលាភីកំរិតបឋមសិក្សា(ថ្នាក់ទី១-៣) និងជាជ័យលាភី Grand Prix
រូបភាព៖ អ្នក​ម្តាយ
គូរ​ដោយ៖​ 床井 海心
ជាសិស្សថ្នាក់ទី១នៃសាលាបឋមសិក្សាBunkyōkuritsu Kagomachi (文京区立駕籠町) នៃក្រុងតូក្យូ
“នៅពេលដែលខ្ញុំធំឡើងខ្ញុំចង់ក្លាយជាអ្នកម្តាយដ៏ល្អម្នាក់។”

ជ័យលាភីកំរិតបឋមសិក្សា(ថ្នាក់ទី៤-៦)
រូបភាព៖ ចង់ក្លាយជាបុគ្គលិកធនាគារ
គូរដោយ៖ 板東 亜沙香
ជាសិស្សថ្នាក់ទី៥នៃសាលាបឋមសិសិក្សាTokushimashiritsu Kamona Minami (徳島市加茂名南) នៃខេត្តតុគឹស៊ីម៉ា
“អ្នក​ម្តាយ​ខ្ញុំ​ដែល​ធ្វើ​ការ​នៅ​ធនាគារ​បាន​ប្រាប់​ខ្ញុំ​ថា​ត្រា​គឺ​ជា​របស់​ដ៏​សំខាន់។ ដើម្បី​គូរ​រង្វង់​មូល​មាន​ការ​លំបាក​ខ្លាំង​ណាស់ តែ​បើ​សិន​ជា​ប្រើ​ប្រាស់​ដែក​ឈាន​ដែល​ប្រើ​ក្នុង​គណិត​វិទ្យា​វិញ គឺ​យើង​អាច​គូរ​បាន​រង្វង់​យ៉ាង​ស្អាត។”

ជ័យលាភីកំរិតអនុវិទ្យាល័យ
រូបភាព៖ ផាត់ពណ៌ទៅកាន់សុបិនរបស់ខ្លួន
គូរដោយ៖ 岩本 汀
ជាសិស្សថ្នាក់ទី២នៃអនុវិទ្យាល័យMoriyamashiritsu Moriyama (守山市立守山) នៃខេត្តស៊ីហ្កា
“នៅ​ពេល​អនាគត​ខ្ញុំ​ចង់​ក្លាយ​ជា​វិចិត្រ​ករ​ម្នាក់។ ការ​គូរ​នូវ​រូបភាព​ខុស​ៗ​គ្នា គឺ​ដោយ​សារ​តែ​វា​បង្ហាញ​នូវ​របៀប​នៃ​ការ​គូរ​ផ្សេង​ៗ​គ្នា​ដែរ។ ក្រលេក​មើល​រូប​នេះ ប្រសិន​បើ​អ្នក​អាច​យល់​ដឹង​ពី​វា ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់។”

ជ័យលាភីកំរិតវិទ្យាល័យ
រូបភាព៖ ស្រាវជ្រាវរកអ្វីដែលថ្មីៗជុំវិញពិភពលោក
គូរដោយ៖ 三船 亜子
ជាសិស្សថ្នាក់ទី១នៃវិទ្យាល័យOfune (大船) នៃខេត្តកាណាហ្កាវ៉ា
“រចនា​អក្សរ​ Google គួប​ផ្សំ​នឹង​ការ​គូរ​ទង់​ជាតិ​តូច​ៗ​ នៃ​ប្រទេស​ទាំង​ឡាយ​ដោយ​ដៃ និង​រូបភាព​យន្ត​ហោះ​ដែល​ខ្ញុំ​ជិះ​ឆ្ពោះ​ទៅ​កាន់​ពពក​ដែល​តំនាង​អោយ​ផែន​ទី​ពិភព​លោក គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បង្ហាញ។”

ជ៏យលាភីនៅតាមប្រទេសផ្សេងៗទៀត៖
ជ៏យលាភីDoodle 4 Google នៅប្រទេសឥណ្ឌា

ជ៏យលាភីDoodle 4 Google នៅប្រទេសអ៊ីតាលី

ជ៏យលាភីDoodle 4 Google នៅប្រទេសន័រវែស

ជ៏យលាភីDoodle 4 Google នៅប្រទេសប៉ូឡូញ

ជ៏យលាភីDoodle 4 Google នៅប្រទេសហ្កាណា

ជ៏យលាភីDoodle 4 Google នៅប្រទេសហុងគ្រី

ជ៏យលាភីDoodle 4 Google នៅប្រទេសអាមេរិក

ជ៏យលាភីDoodle 4 Google នៅប្រទេសអៀរឡង់

ជ៏យលាភីDoodle 4 Google នៅប្រទេសប្រេស៊ីល

បញ្ជាក់៖
***ប្រព័ន្ធ​អប់រំ​នៅ​ជប៉ុន​គឺ​១២​ឆ្នាំ ដូច​នៅ​ខ្មែរ​យើង​ដែរ​ គឺ​បឋម​សិក្សា​៦​ឆ្នាំ អនុ​វិទ្យាល័យ​៣​ឆ្នាំ និង​វិទ្យល័យ​៣​ឆ្នាំ។ ក៏​ប៉ុន្តែ​នៅ​ជប៉ុន​គេ​មិន​រាប់​បន្ត​ដូច​នៅ​ខ្មែរ​ទេ គឺ​រាប់​ដាច់​ចេញ​ពី​គ្នា។ ឧទាហរណ៍​ថា​បើ​នៅ​ខ្មែរ​​គេ​ថា​រៀន​​ថ្នាក់​ទី​៨ នៅ​ទី​នេះ​​គេ​​ថា​រៀន​ថ្នាក់​ទី​២​នៃ​អនុ​វិទ្យាល័យ។
***សុំ​អភ័យ​ដែល​មិន​អាច​ធ្វើ​ការ​បក​ប្រែ​ឈ្មោះ​ជ័យ​លាភី​បាន ព្រោះ​ការ​អាន​ឈ្មោះ​របស់​ជន​ជាតិ​ជប៉ុន​ គឺ​មិន​មាន​ក្បួន​ច្បាប់​ណា​ត្រឹម​ត្រូវ​១០០%​ទេ។ ជៀស​វាង​កំហុស សុំ​រក្សា​ទុក​ឈ្មោះ​នៅ​ដដែល។


ទង្វើ

Information

6 responses

28 11 2011
តា ម៉ាប់

ឈ្មោះជប៉ុននោះ សរសេរ​ជា​ខ្មែរ​តិច​មក

28 11 2011
វិសាល

ចង់សរសេរជាខ្មែរដែរ តែមិនដឹងសរសេរថាម៉េច សមត្ថភាពមិនដល់😀

28 11 2011
តា ម៉ាប់

សរសេរទៅ អាជីណូម៉ូតូ អូកាម៉ូតូ កាណុង នីកុន អីណឹង សរសេរទៅ ហាហាហា

28 11 2011
វិសាល

សង្ស័យតែអានឹងសុទ្ធតែរបស់តាម៉ាប់ឯងចូលចិត្តហើយ ហាហា

28 11 2011
តា ម៉ាប់

អត់​ចូលចិត្ត​តែ​ប៊ីចេងមួយទេ ក្រៅពី​ណឹង​ចង់​បាន​ទាំង​អស់ ។ និយាយ​អ៊ីចឹង​ ពេល​មក​ស្រុក​វិញ ទិញ Lens Canon ឲ្យ ២ – ៣ ផង ។😀

29 11 2011
វិសាល

ផ្ញើទិញលេនអត់ទទួលទេ តែបើអារបស់ទី២ ចង់ផ្ញើទិញប៉ុន្មានក៏ទទួលដែរ😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: