ជប៉ុន​ហាម​ឃាត់​អង្ករ​ដែល​មាន​ជាតិ​វិទ្យុ​សកម្ម​លើស​កំរិត

29 11 2011


នៅ​ថ្ងៃ​អង្គារ​នេះ​រដ្ឋា​ភិបាល​ជប៉ុន​ បាន​ប្រកាស​ហាម​មិន​អោយ​មាន​ការ​នាំ​ចេញ​លក់​នូវ​អង្ករ​ដែល​ដាំ​នៅ​ក្នុង​ស្រុក​ចំនួន​ពីរ នៃ​ខេត្ត​Fukushima ក្រោយ​ពី​ការ​ធ្វើ​តេស្ត​ទៅ​ឃើញ​ថា​មាន​ធាតុ​វិទ្យុ​សកម្ម​សេស្យូម​(Cesium) លើស​ពី​កំរិត​សុវត្ថិភាព។ ស្រុក​​ទាំង​ពីរ​នោះ​ គឺ​ស្រុក​Oguni និង​ស្រុក​Tsukidate។ បរិមាណ​អង្ករ​ដែល​ផលិត​ចេញ​ពី​ស្រុក​ទាំង​ពីរ​នេះ គឺ​មាន​ប្រមាណ​ជា​៣.៤​តោន (ស្រុក​Oguni​ប្រមាណ​១.៩​តោន ស្រុក​Tsukidate​ប្រមាណ​១.៥​តោន)។​ការ​ធ្វើ​តេស្ត​បង្ហាញ​ថា​ វា​មាន​ជាតិ​សេស្យូម​ប្រមាណ​ពី​៥៨០​ទៅ​១០៥០​ប៊ែក​គ័រ​រែល​ក្នុង​១​គីឡូក្រាម (Becquerel/Kg) ខណៈ​ដែល​កំរិត​ដែល​មិន​មាន​គ្រោះ​ថ្នាក់​គឺ​ក្រោម​៥០០​ប៊ែកគ័រ​រែល​ក្នុង​១​គីឡូ​ក្រាម។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​រដ្ឋា​ភិបាល​ប្រកាស​​ហាម​ឃាត់​ការ​លក់​អង្ករ​​ដែល​​មាន​សារ​ធាតុ​វិទ្យុ​សកម្ម​សេស្យូម​លើស​កំរិត។ លើក​ទី​១​គឺ​កាល​ពី​២​សប្តាហ៍​មុន​ ដែល​ជា​អង្ករ​ដែល​ផលិត​ចេញ​​ពីរ​ស្រុក​Onami នៃ​ខេត្ត​Fukushima​ ដដែល​នេះ។ គេ​​នឹង​ចាប់​ផ្តើម​ធ្វើ​តេស្ថ​ទៅ​លើ​វាល​ស្រែ​ប្រមាណ​ជា​២៣០០​ទៀត នៅ​ក្នុង​តំបន់​ដែល​មាន​ធាតុ​វិទ្យុ​សកម្ម​ខ្ពស់។

របាយនៃធាតុសេស្យូមនៅក្នុងដីនៃប្រទេសជប៉ុន


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: