បញ្ជី​ចំនាត់​ថ្នាក់​នៃ​អំពើ​ពុក​រលួយ​ឆ្នាំ​២០១១៖​​​​ កម្ពុជា​លេខ​១៦៤​លើ​១៨៣​ប្រទេស

1 12 2011

ពីRFI៖ កម្ពុជា​ជាប់លេខ ​១៦៤ ​ផ្នែកអំពើ​ពុករលួយ​
ប្រទេស​​កម្ពុជា​​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១៦៤ ​ក្នុងចំណោម​ ១៨៣ ​ប្រទេស​ផ្នែក​ខាង​អំពើ​ពុក​រលួយ​។ ​អំពើ​ពុករលួយ​ ដែល​កើតឡើង​ខ្លាំង​ជាងគេ ​នៅ​ស្ថាប័ន​តុលាការ ​បន្ទាប់​មក​ពី​ជួរ​ប៉ូលិស ​និង​នៅក្នុង​រដ្ឋបាល​សាធារណៈ​តាម​ស្ថាប័នរដ្ឋ​នានា​។ ​នេះ​បើ​តាម​ការវាយតម្លៃ​របស់​អង្គការ​តម្លាភា​ព​អន្តរជាតិ​ ( Transparency International )​ ដែល​បាន​ចេញផ្សាយ​របាយការណ៍​ នៅ​ថ្ងៃ​ទី១​ធ្នូ​ ឆ្នាំ​២០១១​ ស្តីពី​ការវាយ​តម្លៃ​ពី​អំពើ​ពុករលួយ​លើ ១៨៣ ​ប្រទេស ​បូក​រួម​ទាំង​កម្ពុជា ​សម្រាប់​ឆ្នាំ​២០១១​។

របាយការណ៍​អំពើ​ពុករលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី១​ធ្នូ​ ឆ្នាំ​២០១១​ បង្ហាញថា ​កម្ពុជា ​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី ១៦៤​ ក្នុងចំណោម ១៨៣​ ប្រទេស​ដែល​អង្គការ​អន្តរជាតិ​មួយ​នេះ ​បាន​ដាក់​ពិន្ទុ​សម្រាប់​អំពើ​ពុករលួយ​។ ​កម្ពុជា​ទទួលបាន​ពិន្ទុ​តែ ២,១ ដែល​មានន័យថា ​ជា​ប្រទេស ដែល​កើតមាន​អំពើ​ពុករលួយ​បង្គួរ​។

ចំណាត់​ថ្នាក់​នេះ ​បង្ហាញថា ​កម្ពុជា​ប្រសើរ​ជាង​ប្រទេស​ភូមា ដែល​មាន​លំដាប់​លេខ​រៀង ១៨០។​ ប៉ុន្តែ​កម្ពុជា​ស្ថិតនៅក្រោម​ប្រទេស​ឡាវ​ ដែល​ទទួលបាន​ចំណាត់ថ្នាក់ ១៥៤ ​និង​ប្រទេស​វៀតណាម​ ស្ថិត​នៅ​លេខ ១១២​។​ចំណែក​ប្រទេស​ថៃ ​ស្ថិត​នៅ​លេខ ៨០​។ កាលពី​ឆ្នាំ​២០១០ ​អង្គការ​តម្លាភាព​អន្តរជាតិ បាន​វាយតម្លៃ​ថា កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​១៥៤​។

ប្រធាន​អង្គការ​តម្លាភាព​ ប្រចាំ​កម្ពុជា ​លោក ព្រាប កុល ​បាន​លើកឡើង​ក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​មិញ​ថា ​អំពើពុករលួយ​នៅ​កម្ពុជា ​កើតឡើង​ខ្លាំងជាង​គេ នៅ​ស្ថាប័ន​តុលាការ ​ក្នុង​ជួរប៉ូលិស​ និង​វិស័យ​រដ្ឋបាល​សាធារណៈ​។​តាម​ការកត់​សម្គាល់រ​បស់​អង្គការ​តម្លាភាព​អន្តរជាតិ ​កម្ពុជា ​ក៏​មិន​បាន​ធ្វើឲ្យ​ប្រសើរ​ លើ​យន្តការ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ឡើយ​ដែរ​។

ការវាយតម្លៃ​លើ​ចំណាត់​ថ្នាក់​ពុករលួយ​នៅ​កម្ពុជា​ ត្រូវបាន​អង្គការ​តម្លាភាព​អន្តរជាតិ​ ប្រមូល​ចេញពី​មាន​ប្រភព​ស្ថាប័ន​ចំនួន ១០ ​នៅ​កម្ពុជា​។​ ក្នុងនោះ អង្គការ​តម្លាភាព​អន្តរជាតិ បាន​ប្រមូល​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ និង​ធនាគារ​ពិភពលោក ជាដើម​។​

យ៉ាងណាក៏ដោយ​លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​ច្រានចោល​នូវ​ការវាយតម្លៃ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ខាងលើ​។ ​ផ្ទុយទៅវិញ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា នៅ​ឆ្នាំ​២០១១​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ ក្នុង​ការលុប​បំបាត់​អំពើ​ពុករលួយ តាមរយៈ​ការអនុវត្តន៍​​ច្បាប់​ប្រឆាំង​អំពើពុក​រលួ​យ និង​មន្ត្រី​រដ្ឋាភិបាល​ ប្រកាស​ទ្រព្យសម្បត្តិ​ជាដើម​។

ការវាយតម្លៃ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​១​ធ្នូ បង្ហាញថា​ ប្រទេស​ញូហ្សឺលែន​ជាប់​លំដាប់​ថ្នាក់​លេខ ១ ​ខាង​ស្អាតស្អំ ​បន្ទាប់​មក​ប្រទេស ហ្វីន​លែន ​និង​ដាណាម៉ាក​។​ ចំណែក​ប្រទេស​សូម៉ាលី​ ប្រទេស​កូរ៉េខាងជើង​និង​ប្រទេស​ភូមា ​ជាប់​លំដាប់​ថ្នាក់​ចុង​គេ ​ខាងកើត​មាន​អំពើ​ពុករលួយ​ខ្លាំង។








ប្រភព៖ Corruption Perceptions Index 2011


ទង្វើ

Information

3 responses

2 12 2011
តា ម៉ាប់

ឲ្យតែ​គេ​ថា​អាក្រក់ដឹង​តែ​មិនទទួលយក បើ​ទោះ​ជា​រឿង​អាក្រក់​នោះ​ការ​ពិត​កដោយ ៕

2 12 2011
វិសាល

បើល្អវិញអួតមិនដាច់ពីមាត់ ខ្លាចតែគេមិនដឹង៕

2 12 2011
តា ម៉ាប់

ល្អតែមាត់ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: