វិបត្តិក្នុងរាជវង្សជប៉ុន៖ បុត្រាតិច បុត្រីច្រើន

3 12 2011


(ក្សត្រិយ៍អៃកុ-ថ្ងៃទី២៣វិច្ឆិកា២០១១)

នៅ​ថ្ងៃ​​ព្រហស្បតិ៍​ម្សិល​មិញ​នេះ គឺ​ជា​ថ្ងៃ​ខួប​កំនើត​គំរប់​១០​ឆ្នាំ​របស់​អៃកុ​(​Aiko) ដែល​ជា​បុត្រី​តែ​មួយ​គត់​របស់​រជ្ជ​ទាយាទ​ជប៉ុន​អាគីហ៊ីតុ​(Akihito) (ត្រូវ​ជា​ចៅ​របស់​អធិរាជ​ជប៉ុន​សព្វ​ថ្ងៃ)។ នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​នៅ​ក្នុង​រាជ​វង្ស​ជប៉ុន​ដែរ គឺ​វិបត្តិ​នៃ​ចំនួន​ក្សត្រិយ៍​ជា​ច្រើនអង្គ​​ដែល​​មិន​ទាន់​រៀប​អាពាហ៍​ពិពាហ៍។ តាម​ពិត​ទៅ​កាល​ពី​មុន​កំនើត​បុត្រា​ហ៊ីសាហ៊ីតុ​​(Hisahito) រាជ​វង្ស​ជប៉ុន​ក៏​ជួប​វិបត្តិ​​មួយ​យ៉ាង​​ធំ​​​ដែរ គឺ​វិបត្តិ​ខ្វះ​បុត្រា​ស្នង​រាជ្យ​សម្បត្តិ។

១. វិបត្តិក្សត្រិយ៍​ច្រើន​អង្គ​​មិន​ទាន់​រៀប​អាពាហ៍​ពិពាហ៍
នៅ​ក្នុង​ច្បាប់​របស់​ប្រទេស​ជប៉ុនបាន​ចែង​ថា ​ក្នុង​ករណី​ដែល​ក្សត្រិយ៍​នៃ​រាជ​វង្ស​ស្តេច​ទៅ​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​នឹង​ប្រជាជន​សាមញ្ញ ដែល​មិន​ជាប់​ខ្សែ​ស្រលាយ​រាជ​វង្ស ក្រោយ​អាពាហ៍​ពិពាហ៍ ក្សត្រិយ៍​អង្គ​នោះ​នឹង​ក្លាយ​ទៅ​ជា​ប្រជា​រាស្រ្ត​សាមញ្ញ។ បច្ចុប្បន្ន​នេះ​ ក្នុង​ចំនោម​រាជ​វង្ស​ជប៉ុន​សព្វ​ថ្ងៃ​២៣​អង្គ​ គឺមាន​ក្សត្រិយ៍​៨​អង្គ​ទៅ​ហើយ ដែល​មិន​ទាន់​រៀប​អាពាហ៍​ពិពាហ៍ ហើយ​បើ​និយាយ​អោយ​អស់​ទៅ​ ក៏​​គ្មាន​អ្នក​ដែល​ត្រូវ​រៀប​ការ​ជា​មួយ​ដើម្បី​រក្សា​ខ្សែ​ស្រលាយ​រាជ​វង្ស​ដែរ។ ក្រលេក​មើល​ក្នុង​តារាង​ខាង​ក្រោម​ អ្នក​នឹង​យល់​ច្បាស់​ពី​បញ្ហា​នេះ។ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​បាន​លើក​ឡើង​ពី​បញ្ហា​នេះ គឺ​ក្នុង​បំនង​ចង់​អោយ​មាន​ការ​កែ​ប្រែ​នូវ​ច្បាប់​នេះ​ឡើង​វិញ ប៉ុន្តែ​គាត់​មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ ថា​ពេល​ណា​នឹង​ធ្វើ​ការ​ពិភាក្សា​អំពី​ការ​ធ្វើ​កំនែ​ទំរង់​ច្បាប់​នេះ​ទេ។
(ចុចលើរូបខាង​ក្រោម​ដើម្បី​អាច​មើល​ឃើញ​ច្បាស់)

បញ្ជាក់៖
***អក្សរ​ដិត​មាន​ន័យ​ថា​ខ្សែ​រាជ​វង្ស​ដែល​នៅ​មាន​ព្រះជន្ម
***អក្សរ​ធម្មតា​មាន​ន័យ​ថា​បាត់​​បង់​ព្រះជន្ម​ហើយ
***អក្សរ​ទ្រេត​មាន​ន័យ​ថា​លែង​មាន​ខ្សែ​ស្រលាយ​រាជវង្ស​ទៀត​ហើយ។

២. វិបត្តិខ្វះបុត្រាស្នងរាជ្យ
មុន​ការ​ប្រសូត្រ​បុត្រា​ហ៊ីសាហ៊ីតុ នា​ឆ្នាំ​២០០៦ វិបត្តិ​គ្មាន​អ្នក​ស្នង​រាជ​សម្បត្តិ​បន្ត​ បាន​ចោទ​ជា​បញ្ហា​យ៉ាង​ខ្លាំង​នៅ​ក្នុង​រាជវង្ស​ជប៉ុន ក៏​ព្រោះ​តែ​បុត្រា​ទាំង​ពីរ​ នៃ​អធិរាជ​ជប៉ុន​សព្វ​ថ្ងៃ​គ្មាន​បុត្រា​ មាន​តែ​បុត្រី។ ក្នុង​ច្បាប់ គឺ​មាន​តែ​បុត្រា​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បន្ត​ស្នង​រាជ​សម្បត្តិ។ ក្នុង​ពេល​នោះ​គឺ​គេ​មាន​បំនង​ធ្វើ​ការ​កែ​ប្រែ​នូវ​ច្បាប់​នេះ ដោយ​អនុញ្ញាត្តិ​អោយ​បុត្រី​របស់​រជ្ជ​ទាយាទ​អាគីហ៊ីតុ គឺ​ក្សត្រិយ៍​អៃកុ គ្រង​រាជ្យ​បន្ត។ ក្រោយ​មក​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០០៦ ក្រោយ​ពី​មាន​ការ​ប្រកាស​ថា​ក្សត្រិយ៍​​អាគីស៊ីណុ(Akishino) ប្អូន​ស្រី​ថ្លៃ​របស់​រជ្ជ​ទាយាទ​អាគីហ៊ីតុ នឹង​ប្រសូត្រ​បុត្រា​ទី​៣ អ្វី​ៗ​ក៏​មាន​ភាព​ប្រសើរ​ឡើង​វិញ។ នៅ​ថ្ងៃ​ទី​២​ខែ​កញ្ញា​ឆ្នាំ​២០០៦ ក្សត្រិយ៍​ម៉ាសាកុ​ ក៏​ប្រសូត្រ​បាន​បុត្រា​មួយ​អង្គ​គឺ​ហ៊ីសាហ៊ីតុ។ បច្ចុប្បន្ន​ហ៊ីសាហ៊ីតុ គឺ​ស្ថិត​នៅ​ក្នុង​លេខ​រៀង​ទី​៣​ ដែល​ត្រូវ​គ្រង​រាជ្យ​បន្ត​បន្ទាប់​ពី​រជ្ជ​ទាយាទ​អាគីហ៊ីតុ និង​បិតា​របស់​ខ្លួន​គឺ​ព្រះ​អង្គ​ម្ចាស់​​អាគីស៊ីណុ​(Akishino)។

រាជវង្សរបស់អធិរាជជប៉ុនសព្វថ្ងៃទាំង១០អង្គ(ក្នុងឆ្នាំ២០០៨)


អង្គុយពីឆ្វេងទៅស្តាំ៖ ក្សត្រិយ៍​ម៉ាសាកុ​(Crown Princess Masako), ម្ចាស់​ក្សត្រិយ៍​អៃកុ​(Princess Aiko), ព្រះ​អង្គ​ម្ចាស់​ណារឹហ៊ីតុ​(Crown Prince Naruhito), អធិរាជ​អាគីហ៊ីតុ​(Emperor Akihito), អធិរាជិនី​មីឈីកុ​(Empress Michiko), ព្រះ​អង្គ​ម្ចាស់​អាគីស៊ីណុ​(Prince Akishino), ព្រះ​អង្គ​ម្ចាស់​ហ៊ីសាហ៊ីតុ​(Prince Hisahito), ម្ចាស់​ក្សត្រិយ៍​អាគីស៊ីណុ​(Princess Akishino)
ឈរពីឆ្វេងទៅស្តាំ៖ ម្ចាស់​ក្សត្រិយ៍​កាកុ(Princess Kako) និង​ម្ចាស់​ក្សត្រិយ៍​ម៉ាកុ(Princess Mako)

គួរ​បញ្ជាក់​ផង​ដែរ​ថា រាជ​វង្ស​ជប៉ុន​ត្រូវ​គេ​ចាត់​ទុក​ថា​ ជា​ខ្សែ​រាជ​វង្ស​ដែល​មាន​អាយុ​កាល​ចំនាស់​ជាង​គេ​ក្នុង​ពិភព​លោក គឺ​ចាប់​តាំង​ឆ្នាំ​៦៦០​មុន​គ.ស​​ មក​ម្លេះ។ ចុច​ទីនេះ​ដើម្បី​ចូល​ទៅ​មើល​ខ្សែ​ស្រលាយ​របស់​រាជ​វង្ស​ជប៉ុន​តាំង​ពី​សម័យ​មុន​រហូត​ដល់​សព្វ​ថ្ងៃ។

ខាងក្រោមនេះជាវិដេអូមួយចំនួនរបស់រាជវង្សជប៉ុន៖

(អៃកុ រៀនជិះកង់)


ទង្វើ

Information

5 responses

3 12 2011
តា ម៉ាប់

ប្រុសមួយ មិនមែន​កូនរបស់​រាជទាយាទទៀត ។ ចុម អាគិហ៊ីតុ ម៉េច​អ៊ីចឹងណ៎? មើល​រាស្រ្ត​ខ្មែរ​មើស ១០ តិច​!

3 12 2011
វិសាល

អាគីហ៊ីតុអត់មានបញ្ហាអីទេ មានបុត្រា២អង្គតើ! បញ្ហាគឺអង្គម្ចាស់ណារឹហ៊ីតុ និងអាគីស៊ីណុពីមុនគ្មានបុត្រី តែឥលូវលែងអីហើយ។😀

3 12 2011
តា ម៉ាប់

មើល​ច្រឡំ ហេហេហេ នៅ​លើ​ពិភព​លោក​សព្វ​ថ្ងៃ មាន​តែ​រាជវង្សជប៉ុនទេ​ដែល​នៅ​ប្រើ​ពាក្យ Emperor ពិត​ជា​អស្ចារ្យ ។

ចុះ​ព្រិល​ធ្លាក់ណឹង​ធ្វើ​ម៉េច​ទៅ?

3 12 2011
វិសាល

ចូលទៅ ការកំណត់នានា>>ទូទៅ>>Snow

7 10 2012
រដ្ឋាភិបាល​លើក​សំនើរ​ថ្មី​ក្នុង​ការ​កែប្រែ​ច្បាប់​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​រាជ​វង្ស​ជ

[…] ដូច​ដែល​បាន​និយាយ​នៅ​ក្នុង​ប្រកាស វិបត្តិ​ក្នុង​រាជ​វង្ស​ជប៉ុន៖ បុត្… […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: