ជប៉ុន៖ ម៉ាស៊ីន​កំដៅ​នា​រដូវ​រងា​ត្រូវ​កំនត់​ត្រឹម​១៩​ដឺក្រេ

5 12 2011


(បំរើបំរាស់ថាមពលអគ្គិសនីចន្លោះពីថ្ងៃ២-៦ធ្នូ)

ចូល​ដល់​រដូវ​រងា​ឆ្នាំ​នេះ គឺ​មិន​ខុស​ពី​កាល​ពី​រដូវ​ក្តៅ​នា​កំឡុង​ខែ​កក្កដា​-​សីហា​នោះ​ទេ ការ​ផ្គត់​ផ្គង់​អគ្គិនី​នេះ​ប្រទេស​ជប៉ុន​គឺ​ច្បាស់​ជា​​ប្រឈម​នឹ​ង​​ការ​ខ្វះ​ខាត​​​ជា​មិន​​ខាន។ នេះ​ក៏​ព្រោះ​តែ​ផល​ប៉ះ​ពាល់​នៃ​គ្រោះ​មហន្ត​រាយ​កាល​ពី​ខែ​មីនា​ឆ្នាំ​២០១១ ដែល​​បណ្តាល​​អោយ​​​រោង​​​ចក្រ​​នុយក្លេអ៊ែរ រោង​ចក្រ​អគ្គិសនី ទំនប់​វារី​អគ្គិសនី​នានា​រង​ការ​ខូច​ខាត។ កាល​ពី​រដូវ​ក្តៅ ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​ត្រូវ​បាន​កំនត់​ត្រឹម​២៨​ដឺក្រេ។ ចូល​មក​ដល់​រដូវ​រងា​លើក​នេះ រដ្ឋា​ភិបាល​បាន​ស្នើ​សុំ​អោយ​គ្រឹះ​ស្ថាន​រដ្ឋ​នានា កំនត់​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​កំដៅ​ត្រឹម​១៩​ដឺក្រេ និង​នៅ​តាម​ផ្ទះ​ត្រឹម​២០​ដឺក្រេ។ កាល​ពី​ថ្ងៃ​ទី​២​ធ្នូ​នេះ នៅ​ពេល​ដែល​សីតុណ្ហភាព​ចាប់​ផ្តើម​ចុះ​ត្រជាក់​ខ្លាំង បំរើ​បំរាស់​ថាម​ពល​អគ្គិសនី​គឺ​កើន​ឡើង​ដល់​ជិត​៩៤%​ នៃ​ថាមពល​អគ្គិសនី​សរុប​ដែល​អាច​ផ្គត់​ផ្គង់​បាន។


ទង្វើ

Information

2 responses

7 12 2011
monyrinataro

ដេកអោបគ្នាខ្លះទៅ ក្រែងបាត់រងារណា៎! ^_^

7 12 2011
វិសាល

មានតែអោបប្រុសៗគ្នាឯង គ្មានអារម្មណ៍ទេ😛

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: