ជប៉ុន​​រក​ឃើញ​សារធាតុ​វិទ្យុ​សកម្ម​សេស្យូម​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​កូន​ក្មេង​មាន​កំរិត​ខ្ពស់

7 12 2011

ការ​ធ្វើ​តេស្ត​ទៅ​លើ​ម្សៅ​ទឹក​ដោះ​គោ​កូន​ក្មេង​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Meiji កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​បាន​បង្ហាញ​អោយ​​ឃើញ​ថា កំរិត​សារ​ធាតុ​វិទ្យុ​សកម្ម​សេស្យូម (Cesium-134 និង Cesium-137) គឺ​មាន​រហូត​ដល់​៣១​ប៊ែក​គ័រ​រែល​ក្នុង​មួយ​គីឡូក្រាម។ នេះ​ជា​លើក​ទី​១​ហើយ ​​ក្នុង​រយៈ​ពេល​ជិត​៩​ខែ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​គ្រោះ​មហន្តរាយ​ថ្ងៃ​១១​មីនា ដែល​គេ​រក​ឃើញ​សារ​ធាតុ​នេះ​នៅ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​កូន​ក្មេង​មាន​កំរិត​អតិបរមា។ ក្រុមហ៊ុន​ Meiji បាន​ប្រកាស​ប្រមូល​យក​មក​វិញ​នូវ​ម្សៅ​ទឹក​ដោះ​គោ​ប្រមាណ​៤០​ម៉ឺន​កំប៉ុង ហើយ​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ជូន​នូវ​ម្សៅ​ទឹក​គោ​ថ្មី​វិញ។ ក៏​ប៉ុន្តែ​តាម​ពិត​ទៅ កំរិត​សុវត្ថិភាព​ដែល​កំរិត​របស់​សារធាតុ​វិទ្យុ​សកម្ម​សេស្យូម​ ​ដោយ​រដ្ឋាភិបាល​គឺ​​ក្រោម​២០០​ប៊ែក​គ័ររែល​ក្នុង​មួយ​គីឡូក្រាម។

តាម​ការ​សន្និដ្ឋាន​ សារធាតុ​សេស្យូម​នេះ​ប្រហែល​ជា​ចូល​មក​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​ តាម​រយៈ​សារធាតុ​សេស្យូម​ដែល​មាន​នៅ​ក្នុង​បរិយាកាស ខណៈ​ដែល​វា​ត្រូវ​បាន​សំងួត​នៅ​រោងចក្រ​មួយ​ ក្នុង​ក្រុង​កាស៊ឹកាបិ(Kasukabe) នៃ​ខេត្ត​សៃតាម៉ា​(Saitama) ចំងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ទីក្រុង​តូក្យូ​ កាល​ពី​ចន្លោះ​ថ្ងៃ​ទី​១៤​ដល់​២០​មីនា​ឆ្នាំ​២០០១។

ផលិត​ផល​ប្រមាណ​៤០%​នៃ​ម្សៅ​ទឹក​ដោះ​គោ​កូន​ក្មេង​ដែល​ដាក់​លក់​នៅ​ប្រទេស​ជប៉ុន គឺ​ផលិត​ដោយ​ក្រុមហ៊ុន​Meiji។


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: