ហាង​Ogori Cafe​ដ៏​ចំលែក៖ ទិញ​កាហ្វេ តែ​បែរ​ជា​ត្រូវ​ផឹក​ទឹក​ផ្លែ​ឈើ​ទៅ​វិញ!

8 12 2011

Ogori Cafe គឺ​ជា​ប្រភេទ​ហាង​ដ៏​ចំលែក​មួយ​នៅ​ក្រុង​តូក្យូ។ ពាក្យ​ថា Ogori ជា​ភាសា​ជប៉ុន​មាន​ន័យ​ថា “ចេញ​លុយ​អោយ​(ប៉ាវ)”។​ នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​ក្នុង​ហាង​នេះ អ្នក​នឹង​តំរូវ​អោយ​ញ៉ាំ​របស់​ដែល​អ្នក​ចូល​មុន​អ្នក​បាន​កុំម៉ង់ ហើយ​របស់​ដែល​អ្នក​កុំម៉ង់​នឹង​ត្រូវ​បញ្ជូន​ទៅ​អ្នក​​ដែល​ចូល​មក​បន្ទាប់​។

ពេល​ចូលទៅកាន់ហាងនេះអ្នកត្រូវគោរពក្បួនច្បាប់ចំនួន៥៖
១. របស់​​​ដែល​អ្នក​ចង់​ប៉ាវ​អ្នក​បន្ទាប់​របស់​អ្នក គឺ​ជា​ជំរើស​របស់​អ្នក។
២. ប្រសិន​បើ​អ្នក​មក​ជា​ក្រុម​ ឬ​ជា​គ្រួសារ អ្នក​ក៏​ត្រូវ​តំរង់​ជួរ​ម្នាក់​ៗ​ដែរ។ ក្នុង​ជួរ​តែ​មួយ អ្នក​មិន​អាច​ទិញ​ពីរ​ដង​បាន​ទេ។
៣. សូម​រីករាយ​ទទួល​ទាន​នូវ​​របស់​​ដែល​អ្នក​បាន​ទទួល បើ​ទោះ​ជា​វា​ជា​​របស់​​ដែល​អ្នក​មិន​ចូល​ចិត្ត​ក៏​ដោយ (បើ​អ្នក​ពិត​ជា​មិន​អាច​បរិភោគ​បាន ចូរ​អោយ​វា​ទៅ​កាន់​អ្នក​ដទៃ​ហើយ​និយាយ​ថា “នេះ​​​ជា​របស់​ដែល​ខ្ញុំ​ប៉ាវ​អ្នក​…”
៤. ចូរ​និយាយ​ថា “អរគុណ​សំរាប់​អាហារ​​មួយ​ពេល​នេះ” ប្រសិន​បើ​អ្នក​ជួប​មនុស្ស​ដែល​បាន​ទិញ​​​អោយ​អ្នក។
៥. មិន​មាន​ការ​ចេញ​វិក្កយបត្រអោយ​ទេ។


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: