តួអក្សរកាន់ជិប្រចាំឆ្នាំ២០១១

12 12 2011

ឆ្នាំ​នេះ​ក៏​ដូច​ជា​រៀង​រាល់​ឆ្នាំ​ដែរ​ តួ​អក្សរ​កាន់​ជិ​(Kanji)​មួយ​តួ នឹង​ត្រូវ​បាន​ជ្រើស​រើស​សំរាប់​បង្ហាញ​ពី​ប្រទេស​ជប៉ុន​ក្នុង​រយៈ​​ពេល​មួយ​ឆ្នាំៗ។ នៅ​​ឆ្នាំ​២០១១​នេះ តួ​អក្សរ “絆” (អាន​ថា៖ គិហ្ស៊ឹណា​(Kizuna)) ដែល​មាន​ន័យ​ថា​ចំនង​ភ្ជាប់​គ្នា(Bonds) ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​តួ​អក្សរ​កាន់​ជិ​ប្រចាំ​ឆ្នាំ។ មិន​ពិបាក​យល់​ទេ​ដែល​ថា​ហេតុ​អ្វី​ ដែល​តួ​អក្សរ​មួយ​នេះ​ត្រូវ​បាន​ជ្រើស​រើស​នោះ។ តួ​អក្សរ​មួយ​នេះ​ គឺ​បង្ហាញ​ពី​ភាព​រួប​រួម​សាមគ្គី​គ្នា​ នៃ​ប្រទេស​ជប៉ុន​និង​សាកល​លោក​ នា​មហា​គ្រោះ​មហន្ត​រាយ​ថ្ងៃ​១១​មីនា។ ហើយ​លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​បង្ហាញ​ពី​ភាព​រួប​រួម​គ្នា​ ដែល​អាច​នាំ​អោយ​ក្រុម​បាល់​ទាត់​ជំរើស​ជាតិ​នារី​ជប៉ុន​លើក​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក​នារី​ នា​ឆ្នាំ​នេះ​ដែរ។

ការ​ជ្រើស​រើស​តួ​អក្សរ​កាន់​ជិ​នេះ គឺ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ថ្ងៃ​១២​ខែ​ធ្នូ​(ថ្ងៃ​នៃ​តួ​អក្សរ​កាន់ជិ) ចាប់​​តាំង​ពី​ឆ្នាំ​១៩៩៥​មក។ ក្រោយ​ពី​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តួ​អក្សរ​កាន់ជិ​ណា​មួយ​ហើយ គេ​នឹង​សរសេរ​វា​បង្ហាញ​ជា​​សាធារណៈ​ ​នៅ​​វត្ត​ព្រះ​ពុទ្ធ​សាសនា​មួយ​ឈ្មោះ​គិយ៉ុមិហ្ស៊ឹ​(Kiyomizu) នា​ទី​ក្រុង​ក្យូតុ។


ទង្វើ

Information

4 responses

12 12 2011
តា ម៉ាប់

ពាក្យ​នេះ​ខ្មែរ​ស្គាល់​តាំង​ពី​ឆ្នាំ ២០០១

17 12 2011
វិសាល

ដូចមិនសូវយល់ ជួយពន្យល់តិចមើល៍

15 12 2011
Samady KS

ខ្ញុំ​កំពុង​រៀន​ជប៉ុន​ដែរ តែ​ទើប​តែ​ចេះ​សរសេរ​អក្សរ​កាន់ជិ បាន​ប្រហែល ១០​តួរ​ប៉ុណ្ណោះ ហា​ហា​ហា ខ្មាស់​គេ​ណាស់​ខ្ញុំ​

17 12 2011
វិសាល

ដូចតែគ្នាទេ ពេលរៀនដំបូង អត់ចេះអីទេ😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: