២០១១ ឆ្នាំ​​ដែល​ជប៉ុន​ងាក​ទៅ​ប្រើ​​ប្រាស់​បណ្តាញ​សង្គម​បរទេស​កាន់​តែ​ខ្លាំង

29 12 2011

Facebook VS Mixi


Mixi ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បណ្តាញ​សង្គម​​ ដែល​ពេញ​​និយម​​ជាង​គេ​មួយ​នៅ​ក្នុង​​ប្រទេស​ជប៉ុន។ ក៏​ប៉ុន្តែ​ពេល​ថ្មី​ៗ​នេះ របាយ​ការណ៍​ដែល​ផ្សាយ​ដោយ Nielsen/NetRatings នៅ​ថ្ងៃ​ទី​១៨​វិច្ឆិកា​២០១១ បាន​ធ្វើ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជប៉ុន។ របាយណ៍​នេះ បាន​បង្ហាញ​ថា​ បច្ចុប្បន្ន​នេះ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម Mixi គឹ​មាន​ប្រមាណ ៨.៣៩​លាន​នាក់ ខណៈ​ដែល​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ Facebook ​មាន​រហូត​ដល់​ ១១.៣១​លាននាក់។
ដោយ​សារ​តែ​របាយណ៍​ខាង​លើ​នេះ​ហើយ ទើប​ជំរុញ​អោយក្រុមហ៊ុន Mixi បាន​ធ្វើ​សេចក្តី​ប្រកាស​មួយ​​ជា​បន្ទាន់​ថា​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​Mixi គឺ​មាន​ចំនួន​ ១៥.១៦​លាន​នាក់។ Mixi​បាន​បន្ថែម​ទៀត​ថា Nielsen បាន​ធ្វើ​ការ​រាប់​តែ​ចំនួន​អ្នក​ដែល​ប្រើ​ប្រាស់​តាម​កុំព្យូទ័រ​ប៉ុណ្ណោះ ខណៈ​ដែល​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Mixi ភាគ​ច្រើន​ប្រើ​ប្រាស់​តាម​ទូរសព្ទ​ដៃ។
តាម​ពិត​ទៅ Nielsen គឺ​មិន​បាន​និយាយ​ខុស​ទេ។ Nielsen បាន​និយាយ​យ៉ាង​ច្បាស់​ថា​របាយណ៍​នេះ​ គឺ​រាប់​តាម​ចំនួន​អ្នក​ដែល​ប្រើ​ប្រាស់​កុំព្យូទ័រ​ប៉ុណ្ណោះ គឺ​ប្រជាជន​ទូទៅ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ទេ​ដែល​មាន​ការ​យល់​ច្រលំ​ចំពោះ​ព័ត៌មាន​នេះ។តែ​ក៏​គ្មាន​ប្រភព​ណា​មួយ​ដែល​អាច​បញ្ជាក់​បាន​ច្បាស់​លាស់​អំពី​​ចំនួន​អ្នក​​ដែល​​​ប្រើ​ប្រាស់​​បណ្តាញ​សង្គម​តាម​រយៈ​ទូរសព្ទ​ដៃ​ទេ។
ក៏​ប៉ុន្តែ​អ្វី​ដែល​មិន​អាច​ប្រកែក​បាន គឺ​បណ្តាញ​សង្គម Facebook បាន​​និង​កំពុង​តែ​ក្លាយ​ជា​បណ្តាញ​សង្គម​មួយ​ដ៏​ពេញ​និយម​រួច​ទៅ​ហើយ។

Twitter និង ឯត​​​ទគ្គ​​កម្មថ្មី


Twitter បាន​ទទួល​ការ​ពេញ​និយម​ខ្លាំង​គឺ ​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក​ម្លេះ ក៏​ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​នៅ​ពេលនេះ​​គឺ​ កាល​នៅ​ថ្ងៃ​ទី​១៤​ធ្នូ​២០១១ Twitter បាន​ប្រកាស​ថា​​ប្រជាជន​​ជប៉ុន​​បាន​​បំបែក​​ឯត​​​ទគ្គ​​កម្ម​ជា​ថ្មី ដោយ​កាល​ពី​ថ្ងៃ​ទី​៩​ធ្នូ​ តាម​រយៈ​ការ​ផ្សាយ​រឿង Tenkuu no Shiro Laputa (Castle in the Sky) តាមទូរទស្សន៍ Nippon Television Network មាន​ការ​ Tweet ប្រមាណ ២៥០៨៨ដ​ង​ក្នុង​១​វិនាទី គឺ​​៣​​ដង​​ខ្ពស់​ជាង​ឯត​​​ទគ្គ​​កម្ម​ចាស់ ៨៨៦៨​ដង​ក្នុង​១​វិនាទី ក្នុង​ពេល​ដែល Beyonce បាន​ប្រកាស​ថា​មាន​ផ្ទៃ​ពោះ​ក្នុង​កម្មវិធី​ MTV Music Awards។

Google+ និង AKB48


អាច​និយាយ​បាន​ថា Google+ ទទួល​ជោគ​ជ័យ​នៅ​ជប៉ុនគឺ​​ដោយ​សារ​តែ​ Google+ បាន​រួម​សហការ​ជា​មួយ​ក្រុម​ចំរៀង​ J-pop ដ៏​ល្បី​ល្បាញ​នៅ​ជប៉ុន​គឺ AKB48 និង​ក្រុម​ខ្សែ​ស្រលាយ​របស់ AKB48 គឺ SKE48 និង NMB48 (ក្នុង​១​ក្រុម​ៗ​គឺ​មាន​គ្នា​៤៨​នាក់)។ ក្រោយ​ពី​សមាជិក​នៅ​ក្នុង​ក្រុម​ទាំង​៣​នេះ​បង្កើត​គណនេយ្យ​នៅ Google+ (ចំនួន​៧២​នាក់ ព្រោះ​អ្នក​ដែល​មាន​អាយុ​ក្រោម​១៨​មិន​អាច​បង្កើត​បាន) ទាំង​៧២​នាក់នេះ​ គឺ​សុទ្ធ​តែ​​ត្រូ​វ​បាន​​ចាត់​ចូល​ទៅ​ក្នុង​តារាង​គណនេយ្យ​ដែល​មាន​អ្នក Follow ច្រើន​ជាង​គេ​ទាំង​១០០។


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: