គំរោង​សាង​សង់​ស្ថានីយ៍​រថភ្លើង​ទី​៣០​លើ​ខ្សែ​Yamanote

9 01 2012

ក្រុមហ៊ុន East Japan Railway បាន​គ្រោង​នឹង​សាង​សង់​នូវ​ស្ថានីយ៍​រថ​ភ្លើង​ថ្មី​មួយ​នៅ​ចន្លោះ​ស្ថានីយ៍​​ស៊ីណាហ្កាវ៉ា​(Shinagawa) និង ស្ថានីយ៍​តាម៉ាឈិ​(Tamachi) ដែល​ស្ថិត​នៅ​លើ​ខ្សែ​រថភ្លើង​យ៉ាម៉ាណុតិ​(Yamanote)។ ស្ថានីយ៍​នេះ​នឹង​ក្លាយ​ទៅ​​ជា​​ស្ថានីយ៍​ទី​៣០​​ហើយ​ដែល​ស្ថិត​នៅ​លើ​ខ្សែ​រផភ្លើង​នេះ។ ការ​សាង​សង់​ស្ថានីយ៍​ថ្មី​នៅ​លើ​ខ្សែ​រថ​ភ្លើង​នេះ​ចុង​ក្រោយ គឺ​នៅ​ឆ្នាំ​១៩៧១​ (ស្ថានីយ៍​នីស៊ិ​-​នីពប៉ូរិ​(Nishi-Nippori))។

ខ្សែ​រថ​ភ្លើង​យ៉ាម៉ាណុតិ​នេះ គឺ​ជា​ខ្សែ​រថភ្លើង​ដ៏​មមា​ញឹក​ជាង​គេ​មួយ​នៅ​ក្នុង​ទីក្រុង​តូក្យូ។ ក្នុង​មួយ​ថ្ងៃៗ​មាន​អ្នក​ធ្វើ​ដំនើរ​ប្រមាណ​ជា​៣.២​លាន​នាក់​ធ្វើ​ដំនើរ​ជា​ប្រចាំ​(ទិន្ន​ន័យ​ឆ្នាំ​២០០៨)។​ ខ្សែ​នេះ​ជា​ប្រភេ​ទខ្សែ​វង់​បិទ​ជិត​ ដែល​រត់​កាត់​តំបន់​ប្រជុំ​ជន​សំខាន់​ៗ​ទាំង​ឡាយ​នៅ​ទីក្រុង​តូក្យូ លើ​កំនាត់​ផ្លូវ​៣៤.៥​គីឡូម៉ែត្រ ដោយ​ចំនាយ​ថេរ​វេលា​ប្រមាណ​ជា​១​ម៉ោង។ ជា​មធ្យម​ក្នុង​រយៈ​ពេល​ពី ២.៥​ ទៅ ៤វិនាទី មាន​រថភ្លើង​១​ឈប់​តាម​ស្ថានីយ័​នីមួយៗ។

ដោយ​ហេតុ​តែ​ចំងាយ​ចន្លោះ​ពី​ស្ថានីយ៍​ស៊ីណាហ្កាវ៉ា​ និង តាម៉ាឈិ មាន​ចំងាយ​ឆ្ងាយ​ជាង​គេ (២.២​គីឡូ​ម៉ែត្រ​និង​ចំនាយ​ពេល​៣​នាទី) ទើប​ក្រុម​ហ៊ុន East Japan Railway បាន​សំរេច​ចិត្ត​បង្កើត​សាង​សង់​ស្តានីយ៍​ថ្មី​នេះ។ ការ​សាង​សង់​ស្ថានីយ៍​ថ្មី​នេះ​នឹង​ត្រូវ​ចំនាយ​ពេល​ប្រមាណ​ជា​១០​ឆ្នាំ។

គំនូសបំព្រួញខ្សែរថភ្លើងយ៉ាម៉ាណុតិ

ផែនទីខ្សែរថភ្លើងយ៉ាម៉ាណុតិ

តឹសនាំគ្នាទៅជិះរថភ្លើងយ៉ាម៉ាណុតិជាមួយគ្នា!😀




ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: