ការ​ប្រកួត​បាញ់​ធ្នូ​ Tōshiya

16 01 2012

តូស៊ីយ៉ា (Tōshiya) គឺ​ជា​ការ​ប្រកួត​បាញ់​ធ្នូ​ប្រពៃណី​មួយ ដែល​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​វត្ត​ព្រះ​ពុទ្ធ​សាសនា​សាន​យ៉ឺ​សាន​ហ្កេន​ដូ (Sanjūsangen-dō) នា​ទី​ក្រុង​ក្យូតុ។ គេ​តែង​តែ​ប្រារព្ធ​ពិធី​នេះ​នៅ​ថ្ងៃ​អាទិត្យ​ដែល​កៀក​​នឹង​ថ្ងៃ​ទី​១៥​មករា​ជាង​គេ​(ឆ្នាំ​នេះ​គឺ​ចំ​ថ្ងៃ​១៥​មករា​តែ​ម្តង)។ ឆ្នាំ​នេះ​​ដែរ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជា​២៣០០​នាក់​ មក​ពី​ទូទាំង​ប្រទេស​ជប៉ុន ហើយ​ភាគ​ច្រើន​គឺ​ជា​អ្នក​ដែល​ឈាន​ចូល​អាយុ​ពេញ​វ៏យ​នៅ​ឆ្នាំ​នេះ។ ការ​ប្រកួត​គឺ​គេ​​ត្រូវ​​បាញ់​​ធ្នូ​អោយ​ចំ​ផ្ទាំង​ស៊ីប ដែល​មាន​មាន​អង្កត់​ផ្ចិត​ពី​កន្លះ​ម៉ែត្រ​ទៅ​មួយ​ម៉ែត្រ ក្នុង​ចំងាយ​​​៦០​ម៉ែត្រ។

ប្រវត្តិ​នេះ​ការ​ប្រកួត​នេះ​មាន​តាំង​ពី​ដើម​សតវត្ស​ទី​១៧​មក​ម្លេះ គឺ​នៅ​ក្នុង​សម័យ​អេដុ​(១៦០៣-១៨៦៨)។ នៅ​​សម័យ​​នោះ​​គេ​​ចែក​ការ​ប្រកួត​ជា​៤​ប្រភេទ​គឺ៖

ប្រភេទ​ទី​១​គឺ Hyaku-i ៖ ក្នុង​ចំនោម​ព្រួញ​១០០ អ្នក​ដែល​បាញ់​ចំ​គោល​ដៅ​បាន​ច្រើន​ជាង​គេ​គឺ​ជា​អ្នក​ឈ្នះ។
ប្រភេទទី២គឺ Sen-i ៖ ក្នុង​ចំនោម​ព្រួញ​១០០០ អ្នក​ដែល​បាញ់​ចំ​គោល​ដៅ​បាន​ច្រើន​ជាង​គេ​គឺ​ជា​អ្នក​ឈ្នះ។ នៅ​ឆ្នាំ​១៨២៧ ក្មេង​អាយុ​១១​ឆ្នាំ​ម្នាក់​ឈ្មោះ Kokura Gishichi បាន​បាញ់​ចំ​គោល​ដៅ​ចំនួន​៩៩៥។
ប្រភេទទី៣គឺ Hiyakazu ៖ ក្នុង​កំឡុង​ពេល​ថ្ងៃ(១២​ម៉ោង) អ្នក​ដែល​បាញ់​ព្រួញ​បាន​ច្រើន​ជាង​គេ​គឺ​ជា​អ្នក​ឈ្នះ។ នៅ​ឆ្នាំ​១៧៧៤ ក្មេង​អាយុ​១៣ឆ្នាំ​ម្នាក់​ឈ្មោះ Masaaki Noro ​បាញ់​​បាន​​​ចំនួន​​ ១១៧១៥​ព្រួញ ហើយ​បាន​បាញ់​ចំ​គោល​ដៅ​សឹង​តែ​ទាំង​អស់។
ប្រភេទទី៤គឺ Ōyakazu ៖ ក្នុង​២៤​ម៉ោង អ្នក​ដែល​បាញ់​ព្រួញ​បាន​ច្រើន​ជាង​គេ​គឺ​ជា​អ្នក​ឈ្នះ។ នៅ​ថ្ងៃ​ទី​២៦​មេសា​១៦៨៦ Wasa Daihachiro បាន​បាញ់​បាន​ចំនួន​១៣០៥៣​(ចំ​គោល​ដៅ​ចំនួន​៨១៣៣) បើ​គិត​ជា​មធ្យម​គឺ​៥៤៤​ព្រួញ​ក្នុង​មួយ​ម៉ោង ឬ​៩​ព្រួញ​ក្នុង​មួយ​នាទី។


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: