ឡូស៊ិក៖ វាស់​​រយៈ​​ពេល​​ដោយ​​ប្រើ​​នាឡិកា​​ដី​​ខ្សាច់

23 01 2012

គេ​មាន​នាឡិកា​ដី​ខ្សាច់​(Hourglass)​ចំនួន​ពីរ គឺ A​ (មានរង្វាស់៧នាទី) និង B (មានរង្វាស់៥នាទី) ។ ដោយ​ប្រើ​នាឡិកា​ទាំង​ពីរ​នេះ តើ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​ ទើប​គេ​អាច​វាស់​កំនត់​រយៈ​ពេល​១៦​នាទី​បាន?
បន្ថែម៖ ​លក្ខខណ្ឌ​គឺ នៅ​ពេល​ដែល​ចាប់​ផ្តើម​ទំលាក់​ខ្សាច់​អោយ​ហូរ រយៈ​ពេល​គឺ​ត្រូវ​ចាប់​រាប់​ពី​ពេល​នោះ។


ទង្វើ

Information

12 responses

23 01 2012
ភារម្យ

ខានមកលែងទីនេះយូរ!

24 01 2012
វិសាល

ចឹងហើយ តាមានប្រពន្ធមានកូនគឺរវល់ចឹងឯង មិនប្រកាន់ទេ ហិហិ😀

28 01 2012
ភារម្យ

ចុម! វាយប្រហាដោយសម្ងាត់!😀

1 02 2012
វិសាល

ហិហិ😀

24 01 2012
តា ម៉ាប់

អត់ចេះ !

24 01 2012
វិសាល

អ្នកចេះគេចូលចិត្តតែលាក់ចំនេះចឹងឯង😀

29 01 2012
តា ម៉ាប់

ស្អប់​ណាស់នរណា​ថា​ខ្ញុំ​ចេះគណិត​វិទ្យា ល្ងង់​សុទ្ធ និយាយ​មិនអួត ប្រឡង​បាក់ឌុប ជាប់​៩មុខ ក្នុង​នោះ​អត់​មាន គណិត ។

1 02 2012
វិសាល

អូ ឡូយមែន :mrgeen:

30 01 2012
achharia

ដំបូងដាក់អោយនាឡិកាខ្សាច់ទាំងពីរហ្នឹង
ចាប់ដើរដំណាលគ្នា តែយើងផ្ដើមវាស់ពេលដោយ
រាប់យកតែខាងអាធំនៅពេលដែលអាតូចធ្លាក់អស់ខ្សាច់
យើងបានតែពីរនាទីពេលអាធំអស់ខ្សាច់
….ក៏ដូចបាន១៦នាទីដែរ ( (៧x២)+២= ១៦ ) 😀

1 02 2012
វិសាល

អូ បក​ប្រែ​ប្រធាន​ខុស​តិច។ នៅ​មាន​លក្ខខណ្ឌ​មួយ​ទៀត គឺ នៅ​ពេល​ដែល​ចាប់​ផ្តើម​ទំលាក់​ខ្សាច់​អោយ​ហូរ រយៈ​ពេល​គឺ​ត្រូវ​ចាប់​រាប់​ពី​ពេល​នោះ។ ឧទាហរណ៍ ក្នុង​ករណី​ចំលើយ​របស់​បង ៥​នាទី ដំបូង ក៏​ត្រូវ​រាប់​បញ្ចូល​ដែរ…

23 04 2012
គន់ អ៊ី

-ដំបូងដំណើរការនាឡិការទាំង២ ព្រមគ្នារហូតដល់នាឡិកា B អស់ (បាន៥នាទី) Aនៅសល់២នាទី
-បន្ទាប់មកយើងក្រឡាប់នាឡិការ B មកវិញរហូតដល់នាឡិកា A អស់ (បាន២នាទី) B នៅសល់ ៣នាទី
-បន្ទាប់មកយើងក្រឡាប់នាឡិកា A ដែលមាន៧នាទីមកវិញរហូតដល់នាឡិកា B អស់ (បាន៣នាទី) នៅពេលនោះនាឡិកា A បានធ្លាក់គ្រាប់ខ្សាច់អស់៣នាទីទៅក្រោម
-លើកនេះក្រឡាប់នាឡិកាទាំងពីរព្រមគ្នា ដែលនាឡិកា A មានតែ ៣នាទីប៉ុណ្ណោះ រងចាំរហូតដល់អស់ពីនាឡិកា A (បាន៣នាទី) ពេលនោះនាឡិកា B បានធ្លាក់គ្រាប់ខ្សាច់អស់ ៣នាទី
-ចុងក្រោយនេះយើងក្រឡាប់នាឡិកា B ដែលមានគ្រាប់ខ្សាច់៣នាទី រងចំរហូតដល់នាឡិកា B អស់(បាន ៣នាទី) បញ្ឈប់ដំណើរការ

29 04 2012
វិសាល

ត្រឹមត្រូវ!

បើចង់បានចំលើយកាន់តែខ្លី៖
ដំបូង​ដាក់​តែ​នាឡិកា​A​អោយ​ដើរ​​តែឯង​(បាន​៧​នាទី)។ បន្ទាប់​មក​អនុវត្ត​តាម​ចំលើយ​ខាង​លើ​ត្រង់​ចំនុច​ទី​១​និង​ទី​២​(បាន​៧​នាទី)។​ចុង​ក្រោយ​ត្រលប់​នាឡិកា​B​(បាន​២​នាទី)។សរុប​១៦​នាទី។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: