គណិត​វិទ្យា​អូឡាំពិក​សំរាប់​សិស្ស​បឋម​សិក្សា៖ លំហាត់​កូន​ឃ្លី​១០

1 02 2012

គេ​មាន​កូន​ឃ្លី​ចំនួន​ដប់​ដែល​មាន​ទំងន់​ខុស​ៗ​គ្នា​(១​ក្រាម ២​ក្រាម​​ ៣​ក្រាម … និង ១០​ក្រាម)។ កូន​ឃ្លី​ទាំង​១០​នេះ​ត្រូវ​បាន​គេ​ព្យួរ​ថ្លឹង​ដូច​រូប​ខាង​ក្រោម។​ តាង​​​កូន​ឃ្លី​នីមួយ​ៗ​ដោយ​ A B … និង J ។ ដោយ​ដឹង​ថា​កូន​ឃ្លី​E មាន​ទំងន់​៥​ក្រាម។ សំនួរ៖ តើ​កូន​ឃ្លី​ដទៃ​ទៀត​មាន​ទំងន់​ប៉ុន្មាន?
តាមរូបខាងក្រោម គេទាញបានលក្ខខណ្ឌដូចតទៅ៖
១. D ស្រាលជាង E
២. D+E ស្រាលជាង C
៣. A ស្រាលជាង B
៤. A+B និង C+D+E មានទំងន់ស្មើគ្នា
៥.​ I ស្រាលជាង J
៦. H និង I+J មានទំងន់ស្មើគ្នា
៧. G ស្រាលជាង F
៨. H+I+J ស្រាលជាង G+F
៩. A+B+C+D+E ស្រាលជាង F+G+H+I+J

ដក​ស្រង់​និង​ប្រែ​សំរួល​ចេញ​ពី​ការ​ប្រលង​គណិត​វិទ្យា​អូឡាំពិក​សំរាប់​សិស្ស​បឋម​សិក្សា​ឆ្នាំ​២០០៥​(ប្រទេស​ជប៉ុន)។


ទង្វើ

Information

11 responses

16 04 2012
CHAMROEUN

A=3
B=10
C=7
D=1
E=5
F=9
G=8
H=6
J=4
I=2

16 04 2012
CHAMROEUN

It’s so hard to think. i spend very long time but i’m happy to do it.thx u

16 04 2012
វិសាល

ពិត​ជា​ត្រឹម​ត្រូវ! សុំ​សរសើរ​សុំ​សរសើរ!!​​😀 បើ​មាន​ពេល​ទំនេរ សុំ​ជួយ​ធ្វើ​ការ​បក​ស្រាយ​បញ្ជាក់​ផង​បាន​ទេ🙂

17 04 2012
CHAMROEUN

okay i’ll do it

18 04 2012
CHAMROEUN

យើងមាន
E=5
D<E=5
នោះD=1,2,3,4
D+E<C
D+5<C

~បើ D=1(1)
C=7,8,9 ទើបផ្ទៀងផ្ទាត់D+E<C
ហើយ A<B
A+B=C+D+E=13,14,15

~បើ D=2(2)
C=8,9 ទើបផ្ទៀងផ្ទាត់D+E<C
ហើយ A<B
A+B=C+D+E=15,16

~បើ D=3(3)
C=9 ទើបផ្ទៀងផ្ទាត់D+E<C
ហើយ A<B
A+B=C+D+E=17

យើងដឹងថា​ A+B+…+J=1+2+…+10=10*(1+10)/2=55 ម៉ាសសរុប
នោះF+G+H+I+J=55-(A+B+C+D+E)=55-2(A+B)
ហើយ A+B+C+D+E<F+G+H+I+J (*)
តាមសំរាយ(1),(2)&(3)
មានតែ តំលៃ​D=1& C=7 ទើបផ្ទៀងផ្ទាត់ (*)
យើងរកបាន​​ E=5,C=7,& D=1
នៅសល់ម៉ាស​​​ 2g,3g,4g,6g,8g,9g,&10g
ម៉ាសដែលផ្ទៀងផ្ទាត់A<B ,A+B=C+D+E=13គឺ
A+B=3+10,4+9
យើងមានសម្មតិកម្ម(**)
I<J
H=I+J
G<F
I+J+H<G+F
នៅសល់ម៉ាស 2g,6g,8g,(3g,10g),&(4g,9g)
បើនៅសល់ម៉ាស2g,6g,8g,3g,10g
មិនផ្ទៀងផ្ទាត់សម្មតិកម្ម(**)
បើនៅសល់ម៉ាស 2g,6g,8g,4g,9g
មានតែ​តំលៃ 2+4+6<8+9 ទេដែលផ្ទៀងផ្ទាត់សម្មតិកម្ម(**)
I=2<J=4
H=6=I+J=2+4
G=8<F=9
នោះA+B=3+10,A<B
A=3,B=10
ដូចនេះ​ A=3,B=10,C=7,D=1,E=5,F=9,G=8,H=6,I=2,J=4

19 04 2012
វិសាល

ដំនោះស្រាយគឺបែបនេះហើយ។ អរគុណសំរាប់​ការ​សំរាយ​បញ្ជាក់​ដ៏​ក្បោះ​ក្បាយ​!!😀

18 04 2012
CHAMROEUN

តើបងប្រុសមានរបៀបដោះស្រាយផ្សេងទៀតទេ

18 04 2012
CHAMROEUN

ញ៉ុមចង់add friend បង តើfacebook ឈ្មោះអ្វី?
ចំណែកaccount ញ៉ុមគឺchamroeun panda
thx

19 04 2012
វិសាល

ចាំតែអាសិបទៅ😛

21 04 2012
CHAMROEUN

បាទអរគុណបងប្រុស

21 04 2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: