One Piece ភាគ​ទី​៦៥​ នឹង​បំបែក​ឯត​​ទគ្គ​​កម្ម​​ថ្មី

3 02 2012


(គំរបរឿង One Piece ភាគទី៦៥)

One Piece ដែល​ជា​រឿង​ Manga ដ៏​ពេញ​និយម​ជាង​គេ​មួយ​នៅ​ប្រទេស​ជប៉ុន គ្រោង​នឹង​បំបែក​ឯត​​ទគ្គ​​កម្ម​​​ជា​ថ្មី​​ទៀត​នៅ​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ។ ភាគ​ទី​៦៥ ចំនួន​៤​លាន​ក្បាល គ្រោង​នឹង​ដាក់​​លក់​នៅ​ថ្ងៃ​សុក្រ​នេះ ដែល​វា​នឹង​បំបែក​ឯត​​ទគ្គ​​កម្ម​​ជា​ថ្មី​ លើ​ឯត​​ទគ្គ​​កម្ម​​ចាស់​​(៣.៨​លាន​ក្បាល)។ ៤​លាន​ក្បាល មាន​ន័យ​ថា​យ៉ាង​ហោច​ណាស់​ប្រជាជន​ជប៉ុន​ប្រមាណ​៣% អាន​ភាគ​ទី​៦៥​នេះ។

រឿង Manga ណា​ដែល​អាច​លក់​បាន​ច្រើន​ជាង​១​លាន​ក្បាល ត្រូវ​បាន​គេ​​ចាត់​ទុក​ថា​ ​ជា​ការ​ជោគ​ជ័យ​ដ៏​អស្ចារ្យ​រួច​ទៅ​ហើយ។ មាន​រឿង Manga តែ​ប៉ុន្មាន​រឿង​ប៉ុណ្ណោះ ដែល​ទទួល​បាន​ជោគ​ជ័យ​បែប​នេះ។ រឿង​ទាំង​នោះ​មាន​ដូច​ជា​ Nodame Cantabile, Bleach, Naruto, Full Metal Alchemist និង Kimi no Todoke ។

បើ​គិត​រាប់​ចាប់​តាំង​ពី​ភាគ​ដំបូង រឿង One Piece នេះ​គឺ​ស្តិត​នៅ​ចំនាត់​ថ្នាក់​លេខ​១​ ដោយ​លក់​ដាច់​អស់​ប្រមាណ​២៥០​លាន​ក្បាល តាម​ពី​ក្រោយ​ដោយ​រឿង Kochi no kame និង​រឿង Dragon Ball ដែល​លក់​បាន​ប្រមាណ​ជា​​ជិត​២០០​លាន​ក្បាល។


ទង្វើ

Information

6 responses

3 02 2012
ក្មេងស្រែ

ភាគ​ទី​65? ចឹង​មួយ​ភាគ​មាន​ប៉ុន្មាន​វគ្គ​ដែល​យើង​អាន​តាម​អនឡាញ​ទៅ?

3 02 2012
វិសាល

ប្រហែលជា​ 7-8 episodes

3 02 2012
Fidele

ខ្ជិល​តាម One Piece ណាស់។ ច្រើន​វគ្គ​ពេក =_=

3 02 2012
វិសាល

កុំខ្ជិលអី ឧស្សាហ៍តិចទៅ😛

3 02 2012
ក្មេងស្រែ

គ្រាន់​តែ​ដោន​ម៉ោ​អាន​លេងៗ​ឡើង​ជាង​៦០០វគ្គ

6 02 2012
វិសាល

ហាហា អានចប់អស់ហើយ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: