អ្នក​និពន្ធ​រឿង​ ហារី ផតធ័រ គ្រោង​នឹង​សរសេរ​បោះ​ពុម្ព​រឿង​ប្រលោម​លោក​ថ្មី

24 02 2012

វា​ហាក់​ជា​រឿង​គួរ​អោយ​រំភើប និង​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​ ចំពោះ​អ្នក​ដែល​គាំ​ទ្រ​ស្នា​ដៃ​និពន្ធ​របស់​អ្នក​ស្រី J. K. Rowling (បូក​រួម​ទាំង​ខ្ញុំ​​ម្នាក់​ដែរ :D) នៅ​ពេល​ដែល​បាន​ទទួល​ដំនឹង​ថា​អ្នក​ស្រី​នឹង​សរសេរ​បោះ​ពុម្ព​សៀវ​ភៅ​ប្រលោម​លោក​មួយ​ថ្មី​ទៀត​សំរាប់​យុវវ័យ។ រឿង​ថ្មី​ដែល​គាត់​នឹង​សរសេរ​នេះ គឺ​មិន​មាន​ទាក់​ទង​នឹង​សាច់​រឿង​ចាស់ ហារី ផតធ័រ ដ៏​ល្បី​ល្បាញ​របស់​គាត់​ទេ។ វា​ជា​រឿង​ថ្មី​សុទ្ធ​សាធ​ ហើយ​សំរាប់​យុវវ័យ ខុស​ពី​រឿង ហារី​ ផតធ័រ ដែល​ត្រូវ​បាន​និពន្ធ​ឡើង​សំរាប់​កុមារ​។

រឿង​ដ៏​ល្បី​ល្បាញ​របស់​គាត់​គឺ​ស៊េរី​រឿង ហារី​ ផតធ័រ​ ទាំង​៧​ភាគ ដែល​លក់​ដាច់​អស់​ជាង​៤៥០​លាន​ក្បាល និង​ត្រូវ​បាន​បក​ប្រែ​សរុប​ទាំង​អស់​ចំនួន​៧៤​ភាសា។ សព្វ​ថ្ងៃ​នេះ​គាត់​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​ជា​៥៣០​លាន​ផោន(ស្មើ​នឹង​៨៣៣​លាន​ដុល្លារ​អាមេរិក)។

ការប្រកាសនៅវែបសាយផ្ទាំងខ្លួនរបស់អ្នកស្រី J. K. Rowling

ស៊េរីរឿង ហារី ផតធ័រ ទាំង៧ភាគ

អ្នកស្រី J. K. Rowling


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: