ស្ថាបត្យ​ករ​ជប៉ុន​បាន​ដាក់​សំនើ​លើ​គំរោង​សាង​សង់​ភូមិ​អាកាស

1 03 2012


ក្រោយ​ពី​ជួប​មហា​គ្រោះ​មហន្ត​រាយ​កាល​ពី​ខែ​មីនា​ឆ្នាំ​ទៅ​មិញ ទីក្រុង​ជា​ច្រើន​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ខាង​កើត​ប្រទេស​ជប៉ុន បាន​ទទួល​រង​ការ​ខូច​ខាត​យ៉ាង​​ធ្ងន់​ធ្ងរ។ ក្រុង​មួយ​ចំនួន​សឹង​តែ​ក្លាយ​ជា​ទី​រហោ​ឋាន ផ្ទះ​សំបែង​ទាំង​ឡាយ​ត្រូវ​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​រលក​យក្ស។ ដើម្បី​ទប់​ទល់​នឹង​រលក​យក្ស​នៅ​ពេល​ខាង​មុខ ស្ថា​បត្យ​ករ​ជប៉ុន លោក Keiichiro Sako បាន​លើក​សំនើ​មួយ​ក្នុង​ការ​ដោះ​ស្រាយ​នូវ​បញ្ហា​នេះ គឺ​ត្រូវ​សាង​សង់​ផ្ទះ​សំបែង​អោយ​ខ្ពស់​ផុត​ពី​ការ​វាយ​ប្រហារ​របស់​រលក​យក្ស។ សំនង់​នេះ​ត្រូវ​បាន​គេ​ហៅ​ថា ភូមិ​អាកាស (Sky Village) ។ គំរោង​នេះ​គឺ​គេ​ត្រូវ​ចាក់​ដី​កំពស់​ប្រហែល​២០​ម៉ែត្រ​ ទើប​សាង​សង់​ផ្ទះ​សំបែង​នៅ​ពី​លើ​ដី​ទួល​នោះ ដី​ទួល​នីមួយ​ៗ​ហាក់​បី​ដូច​ជា​សហគមន៍​តូច​ៗ​មួយ​ ដែល​ភ្ជាប់​គ្នា​ដោយ​បណ្តាញ​ផ្លូវ​ក្នុង​ទី​ក្រុង​នោះ។ បើ​សិន​ជា​គំរោង​នេះ​ត្រូវ​បាន​សាង​សង់​មែន ភូមិ​អាកាស​​នីមួយ​ៗ​នឹង​​ត្រូវ​ចំនាយ​ពេល​ប្រមាណ​៣​ឆ្នាំ​ក្នុង​ការ​សាង​សង់ ហើយ​សំនង់​នេះ​នឹង​អាច​​មាន​អាយុ​កាល​ប្រមាណ​​២០០​ឆ្នាំ។ សូម​ទស្សនា​វិដេអូ​ខាង​ក្រោម​នេះ ដើម្បី​អោយ​កាន់​តែ​យល់​ច្បាស់។


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: