ហ៊ីណា​ម៉ាត់ស៊ឹរី​ (Girls’ Day)

4 03 2012

ហ៊ីណា​ម៉ាត់ស៊ឹរី​(Hinamatsuri)(ជា​ភាសា​អង់គ្លេស Doll Festival ឬ Girls’ Day) គឺ​ជា​ពិធី​បុណ្យ​មួយ​ ដែល​ប្រជាជន​ជប៉ុន​តែង​តែ​ប្រារព្ធ​នៅ​ថ្ងៃ​ទី​៣​ខែ​មីនា ​ជា​រៀង​រាល់​ឆ្នាំ។ ពិធី​នេះ​ប្រារព្ធ​សំរាប​តែ​គ្រួសារ​ណា ដែល​មាន​កូន​ស្រី​តែ​ប៉ុណ្ណោះ ហើយ​ការ​ប្រារព្ធ​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បី​អោយ​កូន​ស្រី​ធំ​ធាត់​មាន​សុខភាព​ល្អ។ នៅ​ក្នុង​ពិធី​បុណ្យ​នេះ គេ​មាន​ការ​ដាក់​តាំង​នូវ​រូប​តុក្កតា​​និង​សំភារៈ​មួយ​ចំនួន។ គេ​មាន​ជំនឿ​ថា​រូប​តុក្កតា​ទាំង​នេះ​នឹង​អាច​បណ្តេញ​គ្រោះ​ចង្រៃ​ទាំង​ឡាយ​អោយ​ចេញ​ផុត​បាន។

ការ​ដាក់​តាំង​នូវ​រូប​តុក្កតា​ចែក​ចេញ​ជា​៧​ថ្នាក់៖

១. នៅ​ថ្នាក់​ទី​១​ដែល​ជា​ថ្នាក់​លើ​គេ​ ​មាន​រូប​តុក្កតា​​ចំនួន​២​ ដែល​តំនាង​អោយ​ព្រះ​ចៅ​អធិរាជ និង អធិរា​ជិនី។
២. នៅ​ថ្នាក់​ទី​២​ដែល​ជា​ថ្នាក់​បន្ទាប់ មាន​រូប​តុក្កតា​ចំនួន​ប៣​ ដែល​តំនាង​អោយ Court Ladies ចំនួន​៣​នាក់។ (ខ្មែរ?)
៣. នៅ​ថ្នាក់​ទី​៣​​ មាន​រូប​តុក្កតា​ចំនួន​៥ ដែល​តំនាង​អោយ​អ្នក​លេង​ភ្លេង​បុរស​ចំនួន​៥​នាក់។
៤. នៅ​ថ្នាក់​ទី​៤​ មាន​រូប​តុក្កតា​ចំនួន​២ ដែល​តំនាង​អោយ​រដ្ឋ​មន្ត្រី​​​ចំនួន​៣​រូប។
៥. នៅ​ថ្នាក់​ទី​៥ មាន​រូប​​តុក្កតា​ចំនួន​៣​ ដែល​តំនាង​អោយ​សាមុរ៉ៃ​ដែល​ជា​អ្នក​ការពារ។
៦. នៅ​ថ្នាក់​ទី​៦​និង​ទី​៧​ ​មាន​ដាក់​តាំង​នូវ​របស់​របរ​មួយ​ចំនួន​ដូច​ជា​រទេះ គ្រឿង​សង្ហារឹម​ជា​ដើម។


ទង្វើ

Information

8 responses

4 03 2012
តា ម៉ាប់

Court Ladies ស្រីស្នំ ?

4 03 2012
វិសាល

ប្រហែលហើយ… ប៉ីឯងច្បាស់អត់?😀

4 03 2012
តា ម៉ាប់

ច្បាស់អីបើ​មិនដែល​មាន​ស្រីស្នំនឹងគេផង​ ហាហាហា ចុះប៉ិ​ឯង​នៅទីនោះដែលគេ​ហៅទៅ one night stand អត់ ?

5 03 2012
វិសាល

ដែល​គេ​ហៅ​ស្អី បើ​ពាក្យ​នឹង​មិន​ដែល​នឹង​លឺ​ផង ហាហា​​​😛 ប៉ិ​ឯង​បែប​ត្រូវ​គេ​ហៅ​ទៅ​ញយ​ហើយ​មើល​ទៅ😀

5 03 2012
តា ម៉ាប់

កុំ​ធ្វើពើហាហាហា ស្រុកខ្មែរមានតែអស់លុយ !

5 03 2012
វិសាល

ដូចច្បាស់ណាស់ណ៎!

5 03 2012
តា ម៉ាប់

ច្បាស់អ៊ីចឹង !

5 03 2012
វិសាល

បែបទៅញយដងហើយ បានច្បាស់ណាស់ចឹង😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: