សំនង់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​កាន់សៃ

5 03 2012


(ស្ពាន​ភ្ជាប់​ទៅ​កាន់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​កាន់សៃ)

អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​កាន់សៃ (Kansai International Airport) គឺ​ជា​អាកាស​យាន​ដ្ឋាន​មួយ ដែល​ត្រូវ​បាន​សាង​សង់​នៅ​លើ​កោះ​សិប្ប​និមិ្មត​មួយ ក្នុង​ឆ្នេរ​ក្បែរ​ក្រុង​អូសាកា។ អាកាស​យាន​ដ្ឋាន​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ដើម្បី​ជួយ​សំរាល​បន្ទុក​ដល់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​អូសាកា ដែល​បច្ចុប្បន្ន​នេះ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​អូសាកា ទទួល​បន្ទុក​ភាគ​ច្រើន​លើ​ការ​ហោះ​ហើរ​ក្នុង​ស្រុក​ប៉ុន​ណោះ។

ហេតុ​ផល​ដែល​គេ​សំរេច​ចិត្ត​ក្នុង​ការ​សាង​សង់​វា​នៅ​លើ​កោះ​សិប្ប​និម្មិត​បែប​នេះ ក៏​ព្រោះ​តែ​គេ​មិន​អាច​ធ្វើ​ការ​ពង្រីក​នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​អូសាកា នេះ​ម្យ៉ាង ហើយ​ម្យ៉ាង​ទៀត​គឺ​គ្មាន​ទី​កន្លែង​សំរាប់​​សាង​សង់​ថ្មី។ ហើយ​ការ​ដែល​សាង​សង់​នៅ​លើ​កោះ​បែប​នេះ​ អាច​ធ្វើ​អោយ​គេ​ជៀស​វាង​បាន​ពី​​ការ​រំខាន​នៃ​សំលេង​​លើ​​ប្រជាជន​ផង​ដែរ។

ស្ថិត​នៅ​លើ​ដី​កោះ​សិប្ប​និមិ្មត​ដែល​មាន​ទំហំ​១០.៥​គីឡូ​ម៉ែត្រ​ក្រលា ផ្លូវ​រត់​ទី​១​ចាប់​សាង​សង់​ពី​ឆ្នាំ​១៩៨៦ និង​បើក​អោយ​ប្រើ​ប្រាស់​នៅ​ឆ្នាំ​១៩៩៤ ចំនែក​ផ្លូវ​រត់​ទី​២​ចាប់​សាង​សង់​នៅ​ឆ្នាំ​២០០៣ និង​បើក​អោយ​ប្រើ​ប្រាស់​នៅ​ឆ្នាំ​២០០៧។ ការ​សាង់​សង់​អាកាស​យាន​ដ្ឋាន​នេះ​ជួប​នឹង​ការ​លំបាក​ជា​ច្រើន គេ​ត្រូវ​សាង​សង់​វា​ដោយ​គិត​គូរ​ពី​គ្រោះ​រញ្ជួយ​ដី​ និង​ព្យុះ​ ការ​ស្រុត​ចុះ​នៃ​កោះ​សិប្ប​និម្មិត​ទៅ​ក្នុង​ទឹក​ជា​រៀង​រាល់​ឆ្នាំ​…​ជា​ដើម។ សូម​ទស្សនា​វិដេអូ​ខាង​ក្រោម​ ដើម្បី​អោយ​កាន់​តែ​យល់​ច្បាស់​ពី​ការ​សាង​សង់​អាកាស​យាន​ដ្ឋាន​នេះ។


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: