សំនង់​ស្ពាន​ដាយ​ណូ​ស័រ

5 03 2012

ក្រោយ​ពី​ចំនាយ​ពេល​សាង​សង់​អស់​រយៈ​ពេល​១០​ឆ្នាំ ស្ពាន​ដាយ​ណូ​ស័រ (Dinosaur Bridge) (ឈ្មោះ​ផ្លូវ​ការ៖ Tokyo Gate Bridge) បាន​សម្ភោធ​អោយ​ប្រើ​ប្រាស់​កាល​ពី​ថ្ងៃ​ទី​១២​កុម្ភៈ​ឆ្នាំ​២០១២​នេះ។

លក្ខណៈ​នេះ​ស្ពាន​ដាយ​ណូស័រ៖

ស្ពាន​នេះ​មាន​ប្រវែង​២៦១៨​ម៉ែត្រ និង​ចំនាយ​ថវិកា​សាង​សង់​អស់​ប្រមាណ ១៣៩០​លាន​ដុល្លារ​អាមេរិក។ ឈ្មោះ​ដាយ​ណូ​ស័រ​​ត្រូវ​បាន​គេ​ដាក់​ ដោយ​សារ​តែ​រូប​រាង​របស់​វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​រូប​សត្វ​ដាយ​ណូ​ស័រ​ពីរ​ទល់​មុខ​គ្នា។ ហេតុ​ដែល​គេ​សំរេច​សាង​សង់​ប្រភេទ Truss Bridge បែប​នេះ ក៏​ដោយ​សារ​តែ​គេ​មិន​អាច​សាង​សង់​វា​ជា​ប្រភេទ Suspension Bridge បាន (បង្គោល​របស់ Suspension Bridge អាច​នឹង​ប៉ះ​ពាល់​ដល់​យន្ត​ហោះ​ដែល​ត្រូវ​ហោះ​ឡើង​ចុះ​​នៅ​ព្រលាន​ហាណិដា​ ដែល​ស្ថិត​នៅ​ក្បែរ​នោះ)។ ចំនែក​ហេតុ​ផល​មួយ​ទៀត គឺ​ដើម្បី​អោយ​អោយ​នាវា​អាច​ធ្វើ​ចរាចរណ៍​ក្រោម​ស្ពាន​នេះ​បាន។

មូល​ហេតុ​នៃ​ការ​សាង​សង់​ស្ពាន​ដាយ​ណូ​ស័រ៖

មូល​ហេតុ​ទី១៖ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តំបន់​នោះ។ ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តំបន់​នោះ​ ដែល​ធ្វើ​អោយ​គេ​ខាត​បង់​ពេល​វេលា​ប្រហែល​ជា​ពាក់​កណ្តាល​ក្នុង​ការ​ដឹក​ជញ្ជូន​កុងតាណ័រពី​​កោះ​សិប្ប​និម្មិត​នៅ​ទី​នេះ​ចូល​មក​កាន់​ក្រុង​តូក្យូ។ គេ​រំពឹង​ថា​ គេ​នឹង​អាច​ចំនេញ​បាន​ថវិកា​ប្រមាណ ២៣០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ពី​ការ​សាង​សង់​ស្ពាន​ដាយ​ណូ​ស័រ​នេះ។

មូលហេតុទី២៖ ដើម្បី​ធ្វើ​អោយ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្រុង​តូក្យូ ខណៈ​ដែល​ក្រុង​តូក្យូ​បាន​ចូល​រួម​ការ​ប្រកួត​ប្រជែង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​២០១៦ (បើ​ទោះ​ជា​ជប៉ុន​បរាជ៍យ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឆ្នាំ​២០១៦​មែន តែ​ជប៉ុន​នឹង​ចូល​រួម​ការ​ប្រកួត​ប្រជែង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​២០២០​បន្ត​ទៀត)។


(ទីក្រុងTokyo ពី ស្ពានដាយណូស៍រ)


(Tokyo Sky Tree ពី ស្ពានដាយណូស៍រ)

អានផងដែរ៖ Dinosaur Bridge Leads Tokyo Push to Ease Traffic, Boost Economy


ទង្វើ

Information

4 responses

5 03 2012
លី កល្យាណ

ចាំស្អែកចាំមើលវីដូអូ ព្រោះយប់នេះអស់ឥន្ទនេត្រហើយ។
តែខ្ញុំសុំសួរមួយ តើក្រោមស្ពានហ្នឹងយន្តហោះហោះកាត់បានអត់ វិសាល?

5 03 2012
វិសាល

មិន​មែន​ចឹង​ទេ។ និយាយ​ពី​​បង្គោល Suspension Bridge គឺ​បង្គោល​ខ្សែ​កាប​នៅ​ពី​លើ​ស្ពាន​ទេ មិន​មែន​បង្គោល​ជើង​ស្ពាន​ទេ…

5 03 2012
ភារម្យ

like 1 សិន!

5 03 2012
វិសាល

ចង់ like 2 ក៏មិនអោយ like ដែរ😛

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: