ឡូស៊ិក៖ ត្រី​៥​ក្បាល

29 04 2012


ត្រី​ចំនួន​៥​ក្បាល​ត្រូវ​បាន​ចិញ្ចឹម​នៅ​ក្នុង​អាង​ចំនួន​២​(ដូច​ក្នុង​រូប)។ ក្នុង​ចំនោម​ត្រី​ទាំង​៥ ត្រី​ចំនួន​៣​ (តាង​ដោយ​ត្រី​ទី​១ ត្រី​ទី​២ និង​ត្រី​ទី​៣)​ បាន​និយាយ​ដូច​ខាង​ក្រោម៖
ត្រី​ទី​១៖ ត្រី​ទី​៣​គឺ​ជា​B។
ត្រី​ទី​២៖ ត្រី​ទី​១​គឺ​មិន​មែន​ជា​C​ទេ។
ត្រី​ទី​៣៖ ត្រី​ទី​២​គឺ​មិន​មែន​ជា​A​ទេ។

ហើយ​គេ​មាន​លក្ខ​ខណ្ឌ​ដូច​ខាង​ក្រោម៖
១. ក្នុង​​ចំនោម​ត្រី​ទាំង​៣​ខាង​លើ មាន​១​ក្បាល​ជា​D។
២.​ នៅ​ក្នុង​សំដី​របស់​ត្រី​ទាំង​៣​​ខាង​លើ ប្រសិន​បើ​ត្រី​នោះ​និយាយ​ពណ៌នា​អំពី​ត្រី​ដែល​ស្ថិត​ក្នុង​អាង​តែ​មួយ នោះ​សំដី​របស់​ត្រី​​នោះ​ជា​សំដី​ពិត។ បើ​ស្ថិត​ក្នុង​អាង​ខុស​គ្នា​ នោះ​សំដី​នោះ​ជា​សំដី​មិន​ពិត។ (ឧទាហរណ៍៖ ក្នុង​សំដី​ទី​១​របស់​ត្រី​ទី​១ ប្រសិន​បើ​ត្រី​ទី​១​និង​ទី​៣​សិ្ថត​ក្នុង​អាង​តែ​មួយ នោះ​សំដី​របស់​ត្រី​ទី​១​ជា​សំដី​ពិត។ ប្រសិន​បើ​ត្រី​ទី​១​និង​ទី​៣​ស្ថិត​ក្នុង​អាង​ផ្សេង​គ្នា នោះ​សំដី​របស់​ត្រី​ទី​១​ជា​សំដី​មិន​ពិត។)

សំនួរ៖ តើ​ត្រី​ទី​១ ត្រី​ទី​២ និង​ត្រី​ទី​៣ ជា​ត្រី​មួយ​ណា​ខ្លះ​ក្នុង​ចំនោម​ត្រី​A B C D​និង​E។


ទង្វើ

Information

5 responses

30 04 2012
តា ម៉ាប់

ឥតចេះទៀតហើយ

1 05 2012
វិសាល

អាមួយ​នេះ​រាង​ពិបាក​តិច អត់​ចេះ​ក៏​មិន​ថា​អី​ដែរ😛

1 05 2012
តា ម៉ាប់

ឥត​ចេះស្រាប់ទៅហើយគណិត

4 05 2012
គន់ អ៊ី

ត្រីទី១=A ត្រីទី២=D ត្រីទី៣=B

11 05 2012
វិសាល

ចំលើយ​ដូច​មិន​ទាន់​ត្រឹម​ត្រូវ​ទេ។ បើ​អាច សុំ​បំណក​ស្រាយ​តិច​មក៍🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: