៩៩៩​​ឆ្នាំ​ខាង​មុខ ប្រទេស​ជប៉ុន​នឹង​គ្មាន​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ​ទៀត​ទេ

12 05 2012

នឹង​លែង​មាន​ក្មេង​ក្រោម​អាយុ​១៥​ទៀត​ហើយ​ក្នុង​ប្រទេស​ជប៉ុន នា​កំឡុង​ពេល​៩៩៩​ឆ្នាំ​ខាង​មុខ​នេះ នេះ​បើ​តាម​ការ​គណនា​ប៉ាន់​ប្រមាណ​មួយ​របស់​អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម នៃ​សាកល​វិទ្យាល័យ​តូហុគឹ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​នេះ​ដែល​​ដឹក​នាំ​ដោយ​ សាស្ត្រាចារ្យ ហ៊ិរ៉ុស៊ិ យ៉ុស៊ិដា ក៏​បាន​យក​លទ្ធផល​ដែល​ទទួល​បាន ដាក់​បង្ហាញ​នៅ​គេហ​ទំព័រ​របស់​​សាកល​វិទ្យាល័យ​ផង​ដែរ។ របស់​ដែល​ដាក់​បង្ហាញ​នេះ គេ​ហៅ​ថា​​នាឡិកា​នៃ​​​ចំនួន​ក្មេង​ជប៉ុន។ នាឡិកា​នេះ​គឺ​បង្ហាញ​ពី​ចំនួន​ប៉ាន់​ប្រមាណ​របស់​ក្មេង​ជប៉ុន​ក្រោម​អាយុ​១៥​ឆ្នាំ ដែល​កំពុង​ថយ​ចុះ​ជា​លំដាប់។

លទ្វ​ផល​នេះ​គឺ​បាន​ដោយ​ធ្វើ​ការ​គណនា​លើ​ទិន្នន័យ​នៃ​ការ​ធ្លាក់​ចុះ​នូវ​ចំនួន​ក្មេង​ក្រោម​អាយុ​១៥​ របស់​ប្រទេស​ជប៉ុន​ ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០១១​និង​២០១២។​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​នេះ ចំនួន​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ បាន​ធ្លាក់​ចុះ​ពី​១៦.៩​លាន​នាក់ ទៅ​១៦.៦​លាន​នាក់។

បើ​តាម​នាឡិកា​នេះ​ ក្មេង​ជប៉ុន​ក្រោម​អាយុ​១៥​ឆ្នាំ​ នឹង​ថយ​ចុះ​ម្នាក់​រៀង​រាល់​១០០​វិនាទី។ ជា​លទ្ធផល​នៅ​ថ្ងៃ​១៨​ឧសភា​ឆ្នាំ​៣០១១ នឹង​លែង​មាន​ទៀត​ហើយ​ ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ​នៅ​ប្រទេស​ជប៉ុន។ ហើយ​ក៏​នឹង​លែង​មាន​ផង​ដែរ ទិវា​កុមារ​ថ្ងៃ​ទី​៥​ឧសភា​ឆ្នាំ​៣០១២។

នាឡិកា​បំរែបំរួល​នៃ​ចំនួន​ក្មេង​ជប៉ុន​នេះ​នឹង​ធ្វើ​ការ​កែ​ប្រែ​ជា​រៀង​រាល់​ឆ្នាំ ដោយ​ផ្អែក​លើ​ទន្នន័យ​នៃ​ចំនួន​ក្មេង​នៅ​ឆ្នាំ​ក្រោយៗ។

លោក​សាស្ត្រាចារ្យ ហ៊ិរ៉ុស៊ិ យ៉ុស៊ិដា បាន​និយាយ​ថា ការ​ធ្វើ​ការ​ប៉ាន់​ប្រមាណ​និង​ដាក់​បង្ហាញ​នូវ​នាឡិកា​នេះ គឺ​មាន​គោល​បំណង​ចំបង​ដើម្បី​ពញាក់​ស្មារតី​ប្រជាជន​ជប៉ុន​អោយ​គិត​គូរ​ឡើង​វិញ​ម្តង​ទៀត​ ពី​បញ្ហា​នៃ​ការ​ធ្លាក់​ចុះ​នូវ​ចំនួន​កុមារ​ក្នុង​ប្រទេស​នេះ។

​​នាឡិកា​នៃ​​​ចំនួន​ក្មេង​ជប៉ុន៖ 日本の子ども人口時計
អានផងដែរ៖
‘Population clock’ forecasts no children after year 3011
少子化が進めば1000 年後の5 月5 日のこどもの日は来ない


ទង្វើ

Information

2 responses

16 09 2012
នៅ​ឆ្នាំ​២១០០ ប្រជាជន​ក្រុង​តូក្យូ​នឹង​ថយ​ចុះ​ជិត​​ពាក់​កណ្តាល « កំនត់ហេតុខ្ញុំ

[…] ៩៩៩​​ឆ្នាំ​ខាង​មុខ ប្រទេស​ជប៉ុន​នឹ… Like this:FacebookTwitterLike this:LikeBe the first to like […]

20 09 2012
Nataro

ដាច់សេវាកម្មហើយខ្ញុំ😦

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: