២៥​គីឡូ​…

13 05 2012

ឆ្នាំ​២០១២​នេះ សំរាប់​សាលា​ខ្ញុំ​គឺ​ជា​ឆ្នាំ​ពិសេស​មួយ គឺ​ជា​ឆ្នាំ​គំរប់​ខួប​៥០​ឆ្នាំ​នៃ​ការ​បង្តើត​សាលា​នេះ​ឡើង (បង្កើត​នៅ​ឆ្នាំ​១៩៦២)។ ឆ្នាំនេះ ក្រៅ​ពី​គំរោង​ប្រារព្ធ​ខួប​៥០​ឆ្នាំ ដែល​នឹង​ធ្វើ​នៅ​ថ្ងៃទី​៣​ខែ​វិច្ឆិកា​ចុង​ឆ្នាំ​នេះ នៅ​អាទិត្យ​ក្រោយ​នេះ(ថ្ងៃ​សៅរ័​ទី​១៩​ឧសភា) ក៏​នឹង​មាន​កម្ម​វិធី​ពិសេស​មួយ​ដែរ ដើម្បី​អបអរ​ដល់​ខួប​៥០​ឆ្នាំ​នេះ។ ដឹង​ថា​កម្ម​វិធី​អី​ទេ? គឺ​កម្ម​វិធី​ដើរ​ឡើង​ភ្នំ​ដែល​មាន​ចំងាយ​ប្រមាណ​ជាង​២៥​គីឡូម៉ែត្រ។ កម្ម​វិធី​នេះ​គឺ​តំរូវ​អោយ​សិស្ស​ទាំង​អស់​នេះ​សាលា​នេះ (ប្រមាណ​​​ជា​ជាង​១០០០​នាក់) នឹង​ធ្វើ​ការ​ប្រកួត​ដើរ​ឡើង​ភ្នំ​ហារឹណា ដែល​ជា​ភ្នំ​សំខាន់​មួយ​ក្នុង​ចំនោម​ភ្នំ​សំខាន់ៗ​ចំនួន​បី​នៃ​ខេត្ត​ហ្គឹនម៉ា​នេះ។

គំរោង​ត្រួស​​នៃ​ការ​ដើរ​ឡើង​ភ្នំ​នេះ៖
*ម៉ោង៧៖ ជួប​ជុំ​គ្នា​នៅ​សាលា
*ម៉ោង៨៖ ចេញ​ដំនើរ​ឡើង​ភ្នំ
*ម៉ោង១២កន្លះ៖ ឈប់​សំរាក​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់
*ម៉ោង១៦កន្លះ៖ ឡើង​ដល់​កំពូល​ភ្នំ រួច​ជិះ​ឡាន​ក្រុង​ត្រលប់​មក​សាលា​វិញ
(គ្រាន់​តែ​ស្រមៃ​ ក៏ហត់ដែរ =.=)

ផែនទីផ្លូវដើរឡើងភ្នំហារឹណា៖


ទង្វើ

Information

6 responses

15 05 2012
blackstar

ហ៊ឺម, ពិតជាស្តាយមែន! ខាងដើរឡើងភ្នំនឹងគឺជាជំនាញ និងការចូលចិត្តរបស់ញ៉ុមហើយ, តែអត់បានទៅចូលរួម ពិតជាស្តាយម៉ង!!

15 05 2012
វិសាល

ថ្ងៃ​ក្រោយ​គង់​តែ​បាន​ឡើង​រាល់​ថ្ងៃ​ទេ​បើ​ចូល​ចិត្ត​ចឹង​នោះ😀

15 05 2012
blackstar

ហាសហា, ឡើងតែពេលណាចង់ដើរលេងទេ, ឲ្យឡើងរាល់ថ្ងៃគឺអត់មានពេលទេ😀

21 05 2012
15 05 2012
Lovepeehs05

បែបមិនពិបាក ឬ មិនហត់ណាស់ណាទេ ឡើងគ្នាច្រើនអញ្ចឹង គឺសប្បាយទៅវិញទេ គឺហាត់ជើងកូនសិស្សមិនអីទេ ប្រយ័ត្នចាញ់ស្រីៗ ៚…

15 05 2012
វិសាល

តាម​ពិត​ចំងាយ​ប៉ុន​នឹង​បើ​ដើរ​លើ​ផ្លូវ​ធម្មតា​មិន​អី​ទេ តែ​សំខាន់​គឺ​ត្រង់​ឡើង​ភ្នំ។ បើ​បាន​ដើរ​ជា​មួយ​ស្រីៗ​បែប​មិន​ហត់​ទេ:mrgreen:

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: