Tokyo Skytree៖ សំនង់​តួប៉ម​ដែល​ខ្ពស់​ជាង​គេ​ក្នុង​លោក​បើក​ជា​សាធារណៈ

22 05 2012

ជាមួយ​នឹង​កំពស់​៦៣៤​ម៉ែត្រ បើ​និយាយ​ក្នុង​ន័យ​សំនង់​តួប៉ម Tokyo Skytree ត្រូវ​បាន​ចាត់​ទុក​ជា​តួប៉ម​ដែល​ខ្ពស់​ជាង​គេ​ក្នុង​លោក តែ​បើ​និយាយ​ពី​សំនង់​ទូទៅ វា​ស្ថិត​នៅ​ក្នុង​ចំនាត់​ថ្នាក់​ទី​២​បន្ទាប់​ពី​សំនង់​អគារ Burj Khalifa ដែល​ស្ថិត​នៅ​ Dubai ។

ការ​កសាង​ Tokyo Skytree ត្រូវ​ចំនាយ​អស់​រយៈ​ពេល​៣​ឆ្នាំ​កន្លះ។ សំនង់​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ដើម្បី​បំរើ​ការ​ជា​អង់តែន​ជំនួស Tokyo Tower ខណៈ​ដែល Tokyo Tower ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​អគារ​ខ្ពស់​ៗ​ជា​ច្រើន (Tokyo Tower ​ត្រូវ​​បាន​សាង​សង់​ឡើង​ក្នុង​ឆ្នាំ​​១៩៥៨ មាន​កំពស់​៣៣៣​ម៉ែត្រ)។ មួយ​វិញ​ទៀត​ Tokyo Skytree នឹង​បំរើ​ជា​ទី​កន្លែង​កំសាន្ត ជា​ពិសេស​គឺ​ការ​ឡើង Tokyo Skytree ដើម្បី​ទស្សនា​ទស្សនីយភាព​នៃ​ទីក្រុង​តូក្យូ។

កន្លែង​ឡើង​ដើម្បី​ទស្សនា​ទីក្រុង​តូក្យូ​មាន​ពីរ​ដំនាក់ ទី១​គឺ​ស្ថិត​នៅ​កំពស់​៣៥០​ម៉ែត្រ (អាច​ផ្ទុក​មនុស្ស​បាន​២០០០​នាក់) និង​ទី​២​ស្ថិត​នៅ​កំពស់​៤៥០​ម៉ែត្រ (អាច​ផ្ទុក​មនុស្ស​បាន​៩០០​នាក់)។ សំនង់​​នេះ​​បាន​ចាប់​បើក​ហើយ​ចាប់​​​​ពី​ថ្ងៃ​ទី​២២​​ឧសភា​​២០១២​​នេះ។ តាម​ការ​ប៉ាន់​ស្មាន​នៅ​ថ្ងៃ​ដំបូង​នេះ​នឹង​អាច​មាន​មក​ទស្សនា Tokyo Skytree ប្រមាណ​២០០០០០​នាក់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្រុមហ៊ុន​ចាត់​លក់​​តែ​សំបុត្រ​​កក់​ឡើង​ទស្សនា​មុន​ប៉ុណ្ណោះ​ រហូត​ដល់​ថ្ងៃ​ទី​១០​ខែ​កក្កដា​ទើប​ចាប់​បើក​អោយ​មាន​លក់​សំបុត្រ​តាម​ថ្ងៃ​វិញ។ សំបុត្រ​កក់​នេះ​ក្នុង​មួយ​ថ្ងៃៗ​គឺ​មាន​លក់​ត្រឹម​តែ​៨០០០​សំបុត្រ​ប៉ុណ្ណោះ។

តំលៃ​សំបុត្រ​ឡើង​ទស្សនា​សំរាប់​មនុស្ស​ធំ​ទូទៅ​គឺ៖
កំពស់​៣៥០​ម៉ែត្រ៖ មាន​តំលៃ​២០០០​យ៉េន(ប្រហែល​២៥​ដុល្លារ​អាមេរិក) និង​២៥០០​យ៉េន(ប្រហែល​៣១​ដុល្លារ​អាមេរិក)សំរាប់​សំបុត្រ​កក់​មុន។
កំពស់​៤៥០​ម៉ែត្រ៖ បន្ថែម​ពី​លើ​តំលៃ​កំពស់​៣៥០​ម៉ែត្រ ចំនួន​១០០០​យ៉េន(ប្រហែល​១២​ដុល្លារ​អាមេរិក)។

***អត្ថន័យ​នៃ​ការ​សាង​សង់​កំពស់​៦៣៤​ម៉ែត្រ៖ ៦៣៤​=​Musashi​(6=Mu, 3=Sa, 4=Shi)។ Musashi​ ជា​ឈ្មោះ​នៃ​ខេត្ត​មួយ​នា​សម័យ​អតីកាល ដែល​បច្ចុប្បន្ន​នេះ​ជា​ផ្នែក​មួយ​នៃ​ខេត្ត​សៃតាម៉ា ខេត្ត​កាណាហ្កាវ៉ា និង​ក្រុង​តូក្យូកន្លែង​ដែល​ Tokyo Skytree ត្រូវ​បាន​សាង​សង់​ឡើង។
***ឈ្មោះ Tokyo Skytree ត្រូវ​បាន​ជ្រើស​រើស​តាម​រយៈ​ការ​បោះឆ្នោត​ជា​សកល​ទូទាំង​ប្រទេស​​ចេញ​ពី​ឈ្មោះ​ចំនួន​៦​គឺ
១. Tokyo Edo Tower
២. Tokyo Skytree
៣. Mirai Tree
៤. Yumemi Yagura
៥. Rising East Tower
៦. Rising Tower




អានផងដែរ៖
Tokyo Skytree
Skytree is set to open Tuesday
Press given preview of Tokyo Sky Tree Town
Tokyo Sky Tree opener looms large
Tokyo Skytree Homepage


ទង្វើ

Information

7 responses

22 05 2012
សុភ័ក្ត្រ

555 ម៉ែត្រ​របស់​លោក​ហ៊ុន សែន នៅ​កោះ​ពេជ្រ​មិន​ទាប​ជាង​បាត់​ទៅ​ហើយ?! !!!

22 05 2012
វិសាល

កុំ​ទៅ​ភ័យ​អី តិច​ទៀត​ច្បាស់​ជា​មាន​គំរោង​(សុបិន្ត)​៦៦៦​ម៉ែត្រ​ចេញ​ទៀត​មិន​ខាន!😀

22 05 2012
ហែម​ សុខជា

W@W

22 05 2012
22 05 2012
23 06 2012
24 07 2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: