បាល់​ទះ​នារី​ជប៉ុន និង​ដំនើរ​ទៅ​កាន់​បាល់​ទះ​​អូឡាំពិច​​២០១២​​ក្នុង​ថ្ងៃ​ទី​៤​និង​ទី​៥

26 05 2012

លទ្ធផល​នៃ​ការ​ប្រកួត​ជំរុះ​ដើម្បី​បាន​ទៅ​ចូល​រួម​លេង​បាល់​ទះ​អូឡាំពិច​នារី​ឆ្នាំ​២០១២ គិត​ត្រឹម​ថ្ងៃ​ទី​៥​នេះ​(នៅ​សល់​២​ប្រកួត​ម្នាក់​ទៀត) រុស្ស៊ី​ដែល​ឈ្នះ​៥​ប្រកួត​ជាប់​គ្នា នឹង​ជា​ក្រុម​១​ក្នុង​ចំនោម​ក្រុម​ទាំង​៤ដែល​នឹង​បាន​ទៅ​ចូល​រួម​ក្នុង​កីឡា​អូឡាំពិច។ គុយបា ពេរូ និង​តៃវ៉ាន់ បាន​បាត់​បង់​ឪកាស​របស់​ខ្លួន​រួច​បាត់​ទៅ​ហើយ។ ដូច្នេះ​នៅ​សល់​ក្រុម​ចំនួន​៤​ទៀត​ប៉ុណ្ណោះ​ដែល​មិន​ទាន់​ដឹង​នូវ​ជោគ​វាសនា​របស់​ខ្លួន នោះ​គឺ​ជប៉ុន ថៃ កូរ៉េ និង​ស៊ែប៊ី។

ងាក​មក​និយាយ​ពី​ក្រុម​ជប៉ុន​វិញ​ម្តង ក្រោយ​ឈ្នះ​៣​ប្រកួត​ជាប់​ៗ​គ្នា នៅ​ថ្ងៃ​ទី​៤ ជប៉ុន​បាន​ចាញ់​ក្រុម​កូរ៉េ​យ៉ាង​ធ្ងន់​ធ្ងរ ខុស​ពី​ការ​ព្រៀង​ទុក​ទាំង​ស្រុង។ ការ​ចាញ់​ក្រុម​កូរ៉េ​នៅ​ថ្ងៃ​ទី​៤ បាន​ធ្វើ​អោយ​ដំនើរ​របស់​ក្រុម​ជប៉ុន​មាន​ភាព​ស្រពិច​ស្រពិល​យ៉ាង​ខ្លាំង ដោយ​នៅ​​ក្នុង​ការ​ប្រកួត​​បន្ត​បន្ទាប់​​ទៀត ជប៉ុន​​សុទ្ធ​តែ​ត្រូវ​ជួប​ជាមួយនឹង​ក្រុម​ខ្លាំង​។ នៅ​ថ្ងៃ​ទី​៥ អ្វីៗ​ហាក់​បាន​ប្រសើរ​ឡើង​វិញ​បន្តិច ដោយ​ក្រុម​ជប៉ុន​អាច​យក​ឈ្នះ​ក្រុម​គុយបា​បាន​(៣-២)​។ វា​ជា​ការ​ប្រកួត​មួយ​ដែល​ធ្វើ​អោយ​ក្រុម​អ្នក​គាំ​ទ្រ​សឹង​តែ​មិន​ហ៊ាន​ដក​ដង្ហើម​(រួម​ទាំង​ខ្ញុំ​ផង​ដែរ :D)។ អរគុណ​ដល់​កីឡា​ការិនី សាកូដា ដែល​បាន​ជួយ​អោយ​ក្រុម​ជប៉ុន​ឈ្នះ​ការ​ប្រកួត​មួយ​នេះ។

លទ្ធផលនៃការប្រកួតនៅថ្ងៃទី៤និងទី៥៖

លទ្ធផលសរុបគិតត្រឹមថ្ងៃទី៥៖

គ្រូបង្វឹកជប៉ុនក្រោយជប៉ុនឈ្នះក្រុមគុយបា

កីឡាការិនីជប៉ុនក្រោយជ័យជំនះលើក្រុមគុយបា

សាកូដា វីរនារីជប៉ុននាការប្រកួតយប់នេះ…

អានផងដែរ៖ បាល់​ទះ​នារី​ជប៉ុន និង​ដំនើរ​ទៅ​កាន់​បាល់​ទះ​អូឡាំពិច​២០១២​សារ​ជា​ថ្មី

អានបន្ថែម៖
Japan edges Cuba in Olympic women’s volleyball qualifier
Sakoda says she did job by changing flow of game
Sakoda’s heroics send Japan to five-set victory over Cuba


ទង្វើ

Information

4 responses

26 05 2012
តា ម៉ាប់

ឈ្នះគេ ៣ – ២ សោះ ថាឈ្នះ 4 – 1

27 05 2012
វិសាល

Oops! សូរី ហិហិ😀

27 05 2012
បាល់​ទះ​នារី​ជប៉ុន និង​ដំនើរ​ទៅ​កាន់​បាល់​ទះ​​អូឡាំពិច​​២០១២​​ក្នុង​ថ្ងៃ​ទី​៦ « កំនត់

[…] បាល់​ទះ​នារី​ជប៉ុន និង​ដំនើរ​ទៅ​កា… បាល់​ទះ​នារី​ជប៉ុន […]

28 05 2012
បាល់​ទះ​នារី​ជប៉ុន និង​ដំនើរ​ទៅ​កាន់​បាល់​ទះ​​អូឡាំពិច​​២០១២​​ក្នុង​ថ្ងៃ​ទី​៧ ដែលជាថ្ង

[…] បាល់​ទះ​នារី​ជប៉ុន និង​ដំនើរ​ទៅ​កា… បាល់​ទះ​នារី​ជប៉ុន […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: