ជីដូន​​មួយ​​ព្រះ​​ចៅ​អធិរាជ​ជប៉ុន​​ចូល​​ទី​វង្គត​ក្នុង​ជន្មាយុ​៦៦​ព្រះវស្សា

14 06 2012

ព្រះ​អង្គ​ម្ចាស់​តុម៉ុហ៊ិតុ​ (Prince Tomohito) ដែល​ត្រូវ​ជា​ជីដូន​មួយ​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន​សព្វ​ថ្ងៃ​បាន​​ចូល​ទី​វង្គត​ក្នុង​ជន្មា​យុ​៦៦​ព្រះ​វស្សា​ដោយ​ជំងឺ​មហារីក។ ព្រះ​អង្គ​គឺ​ជា​បុត្រ​ច្បង​របស់​ព្រះ​អង្គ​ម្ចាស់​​និង​អ្នក​​អង្គ​ម្ចាស់​មិកាសា​ (Prince & Princess Mikasa) ។ ទ្រង់​ប្រសូត្រ​នៅ​ថ្ងៃ​ទី​៥​ខែ​មករា​ឆ្នាំ​១៩៤៦ និង​ចូល​ទី​វង្គត​កាល​ពី​ថ្ងៃ​ទី​៦​មិថុនា​ឆ្នាំ​២០១២។ ទ្រង់​គឺ​ជា​អ្នក​​ដែល​នឹង​ត្រូវ​ស្នង​រាជ​លំដាប់​ទី​៦​នៅ​ក្នុង​ខ្សែ​រាជ​វង្ស​ជប៉ុន​សព្វ​ថ្ងៃ។ ទ្រង់​គឺ​ជា​មនុស្ស​ដំបូង​គេ​ក្នុង​រាជ​វង្ស​ជប៉ុន​ដែល​បាន​ទុក​ពុក​ចង្កា បន្ទាប់​ពី​ព្រះ​ចៅ​អធិរាជ​ម៉េជិ (Emperor Meiji) ដ៏​ល្បី​ល្បាញ​ក្នុង​សម័យ​ម៉េជិ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​អង្គ​ត្រូវ​គេ​ផ្តល់​ព្រះ​នាម​ថា​ព្រះ​អង្គ​ម្ចាស់​ពុក​ចង្កា (Bearded Prince) ។ ទ្រង់​មាន​បុត្រី​ពីរ​អង្គ​គឺ​​ក្សត្រិយ៍​​អាគិកុ និង​ក្សត្រិយ៍​​យ៉ូកុ។

មរណភាព​របស់​ទ្រង់​បាន​បន្សល់​ទុក​អោយ​សមាជិក​​រាជវង្ស​ជប៉ុន​នៅ​សល់​ត្រឹម​តែ​២២​​ព្រះ​អង្គ​ប៉ុណ្ណោះ។ រាជ​វង្ស​ជប៉ុន​ដែល​មាន​អាយុ​កាល​ជាង​២០០០​ឆ្នាំ បាន​និង​កំពុង​តែ​មាន​វិបត្តិ​នៃ​ការ​ធ្លាក់​ចុះ​នូវ​សមាជិក​រាជ​វង្ស។


បញ្ជាក់៖
***អក្សរ​ដិត​មាន​ន័យ​ថា​ខ្សែ​រាជ​វង្ស​ដែល​នៅ​មាន​ព្រះជន្ម
***អក្សរ​ធម្មតា​មាន​ន័យ​ថា​បាត់​​បង់​ព្រះជន្ម​ហើយ
***អក្សរ​ទ្រេត​មាន​ន័យ​ថា​លែង​មាន​ខ្សែ​ស្រលាយ​រាជវង្ស​ទៀត​ហើយ។

អានផងដែរ៖
វិបត្តិក្នុងរាជវង្សជប៉ុន៖ បុត្រាតិច បុត្រីច្រើន
Prince Tomohito of Mikasa
Imperial House of Japan
Line of succession to the Japanese throne


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: