ជប៉ុន​ចាប់​ដំនើរ​ការ​ម៉ាស៊ីន​​ប្រតិកម្ម​​នុយក្លេអ៊ែរ​ឡើង​វិញ

19 06 2012

នៅ​ថ្ងៃ​ដែល​រដ្ឋា​ភិបាល​ជប៉ុន​សំរេច​បិទ​ទាំង​ស្រុង​នូវ​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អ៊ែរ​ដែល​បំរើ​អោយ​ថាមពល​អគ្គសនី ទាំង​៥៤​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​៥​ឧសភា​២០១២​មក គេ​ដឹង​មុន​រួច​ទៅ​ហើយ​ថា មិន​យូរ​មិន​ឆាប់​ទេ​ជប៉ុន​នឹង​ចាប់​ដំនើរ​ការ​នូវ​ម៉ាស៊ីន​ប្រតិកម្ម​ឡើង​វិញ។ គេ​មើល​ឃើញ​​មុន​រួច​ទៅ​ហើយ​ថា ជប៉ុន​ពិត​ជា​មិន​អាច​ផលិត​ថាមពល​គ្រប់​គ្រាន់​សំរាប់​តំរូវ​ការ​នា​ពេល​ខាង​មុខ​នេះ​​ទេ ជា​ពិសេស​គឺ​រដូវ​​ដែល​ក្តៅ​​ខ្លាំង​នៅ​កំឡុង​ខែ​កក្កដា​-​សីហា និង​រដូវ​ដែល​​ត្រជាក់​ខ្លាំង​នា​កំឡុង​ខែ​ធ្នូ​-​មករា។ សំនួរ​គឺ​គ្រាន់​តែ​ថា​តើ​ជប៉ុន​អាច​ស៊ូ​ទ្រាំ​រស់​ដោយ​គ្មាន​ជំនួយ​ពី​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​ បាន​រយៈ​ពេល​ប៉ុន្មាន​ខែ​ឬ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ អ្វី​ៗ​ត្រូវ​ទទួល​ការ​យល់​ព្រម​រួច​រាល់​ហើយ​ពី​សំនាក់​រដ្ឋា​ភិបាល អំពី​ដំនើរ​ការ​ជា​ថ្មី​នៃ​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​នៅ​Oi ក្នុង​​ខេត្ត​Fukui។ រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​នេះ​នឹង​ចាប់​ដំនើរ​ការ​ពេញ​លេញ​ចាប់​ពី​​ថ្ងៃ​ទី​២៤​កក្កដា​ខែ​ក្រោយ​នេះ​ទៅ។

***កាល​ពី​ថ្ងៃ​ទី​៥​ឧសភា​២០១២​ វា​ជា​លើក​ទី​១​ហើយ​ក្នុង​ប្រវត្តិ​សាស្រ្ត​ជប៉ុន​ជាង​៤០​ឆ្នាំ ដែល​ជប៉ុន​បាន​ផ្អាក​ទាំង​ស្រុង​នូវ​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​ទូទាំង​ប្រទេស។

អានផងដែរ៖
រដ្ឋាភិបាល​​បើក​ការ​អនុញ្ញាត​ដំណើរការ​ម៉ាស៊ីន​ប្រតិកម្ម​ជា​ថ្មី​
Govt OK’s Oi reactors’ restart / KEPCO eyes power generation from No. 3 unit as early as July 4
Reactors at Oi plant to be reactivated
Nuclear power in Japan
日本の原子力発電所


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: