នៅឆ្នាំ២១០០ ប្រជាជននៅទីក្រុងតូក្យូដែលជាទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងលោក នឹងថយចុះអស់ជិតពាក់កណ្តាល គឺនៅសល់ត្រឹមតែ ៧.១៣លាននាក់ប៉ុណ្ណោះ។ ក្នុងនោះដែរប្រជាជនដែលមានអាយុចាប់ពី៦៥ឆ្នាំទៅ នឹងមានចំនួនរហូតដល់ ៤៥.៩%នៃប្រជាជនក្រុងតូក្យូទាំងមូល។
តាមជំរឿននៅឆ្នាំ២០១០ ប្រជាជនតូក្យូមានចំនួន ១៣.១៦លាននាក់។ តាមការព្យាករណ៍ ប្រជាជនក្រុងតូក្យូនឹងកើនដល់ចំនួនអតិបរមានៅឆ្នាំ២០២០ គឺមានចំនួន ១៣.៣៥លាននាក់។
ចំនែកប្រជាជនដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងលើ ដែលមានចំនួន ២.៦៨លាននាក់(ស្មើនឹង២០.៤%)នៅឆ្នាំ២០១០ នឹងកើនដល់អតិបរមានៅឆ្នាំ២០៥០ចំនួន ៤.៤១លាននាក់(ស្មើនឹង៣៧.៦%) ហើយនឹងធ្លាក់ចុះមកត្រឹម ៣.២៧លាននាក់នៅឆ្នាំ២១០០(សើ្មនឹង៤៥.៩%)
ចំនែកឯចំនួនប្រជាជនជប៉ុនសរុបវិញ នឹងថយចុះអស់ ៦១.៣% គិតពីឆ្នាំ២០១០ដល់ឆ្នាំ២១០០ គឺនៅសល់ត្រឹមតែ ៤៩.៥៩លាននាក់ប៉ុណ្ណោះ។ ប្រជាជនដែលមានអាយុចាប់ពី៦៥ឆ្នាំមានចំនួន៤១.១% ហើយប្រជាជនសកម្មដែលមានអាយុពី១៥ដល់៦៥ឆ្នាំនឹងមានចំនួន៤៦.៥%។
អានផងដែរ៖ ៩៩៩ឆ្នាំខាងមុខ ប្រទេសជប៉ុននឹងគ្មានក្មេងក្រោមអាយុ១៥ឆ្នាំទៀតទេ
អញ្ចឹងបានគេឲ្យមើល AV ហើយប្រឹងថតថែមទៀត ។
ចឹងហើយ នៅតែមិនជោគជ័យទៀត…
ឲ្យផ្ញើមកនេះមកឯងបង្កាត់ឲ្យបួនដប់ ។