ជប៉ុន​​ជ្រើស​រើស​​យក​​ការ​​ឌីហ្សាញ​​របស់​​ស្ថាបត្យករ​​អង់គ្លេស​​សំរាប់​​ពហុ​​កីឡ​​ដ្ឋាន​​ជាតិ​​តូក្យូ​​(ថ្មី)

16 11 2012

ក្រោយ​ពី​ការ​ជ្រើស​រើស​ប្លង់​ចំនួន​៤៨​ដែល​គូរ​ដោយ​ស្ថាបត្យករ​ល្បី​ៗ ប្លង់​របស់​ស្ថាបត្យករ​អង់គ្លេស​ដើម​កំនើត​អ៊ីរ៉ាក់ Zaha Hadid ត្រូវ​បាន​សំរេច​ជា​ប្លង់​សំរាប់​ពហុ​កីឡ​ដ្ឋាន​ជាតិ​តូក្យូ​ថ្មី។ អ្នក​ស្រី Zaha Hadid ក៏​ជា​អ្នក​គូរ​ប្លង់​នៃ​ London Aquatics Centre ដែល​បាន​ប្រើប្រាស់​សំរាប់​កីឡា​អូឡាំពិច​រដូវ​ក្តៅ​នា​ទីក្រុង​ឡុង​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ផង​ដែរ។

ប្លង់​នៃ​ពហុ​កីឡ​ដ្ឋាន​ថ្មី​នេះ​គឺ​មាន​រាង​ដូច​ជា​មួក​សុវត្ថិភាព​របស់​អ្នក​ជិះ​កង់ ដែល​នឹង​ត្រូវ​សាង​សង់​នៅ​កន្លែង​ពហុ​កីឡ​ដ្ឋាន​ចាស់ (សាង​សង់​នៅ​ឆ្នាំ​១៩៥៨) ដែល​ធ្លាប់​ប្រើ​ប្រាស់​​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិច​រដូវ​ក្តៅ​ក្រុង​តូក្យូ​កាល​ពី​ឆ្នាំ​១៩៦៤។ ពហុ​កីឡ​ដ្ឋាន​ថ្មី​នេះ​អាច​ផ្ទុក​ទស្ស​និក​ជន​ចំនួន​៨​ម៉ឺន​នាក់។ ពហុ​កីឡ​ដ្ឋាន​ថ្មី​នេះ​នឹង​ចំនាយ​ការ​សាង​សង់​រហូត​ដល់​ទៅ​១៣០​ពាន់​លាន​យ៉េន​(សើ្ម​នឹង​១.៦២​ពាន់​លាន​ដុល្លារ​អាមេរិច) ដោយ​ក្នុង​នោះ​ដែរ​ទឹក​ប្រាក់​២០​លាន​យ៉េន​(ស្មើ​នឹង​២​សែន​៥​ម៉ីន​ដុល្លារ​អាមេរិច)​នឹង​ត្រូវ​ផ្តល់​ទៅ​អោយ​អ្នក​ស្រី Zaha Hadid ដែល​ជា​អ្នក​គូរ​ប្លង់។ ជាមួយ​នឹង​តំលៃ​១.៦២​ពាន់​លាន​ដុល្លារអាមេរិច​ ពហុ​កីឡ​ដ្ឋាន​ថ្មី​នេះ​នឹង​ក្លាយ​ជា​ពហុ​កីឡ​ដ្ឋាន​ដែល​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​លោក។

គំរោង​ប្លង់​រចនា​លំអិត​នឹង​ត្រូវ​សំរេច​អោយ​ហើយ​នៅ​ខែ​មីនា​ឆ្នាំ​២០១៥ ហើយ​ពហុ​កីឡ​ដ្ឋាន​ចាស់​នឹង​ត្រូវ​កំទេច​ចោល​នៅ​ខែ​តុលា​ឆ្នាំ​២០១៥។ ការ​សាង​សង់​នឹង​ត្រូវ​បញ្ចប់​អោយ​បាន​នៅ​ឆ្នាំ​២០១៨​ព្រោះ​ជប៉ុន​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ Rugby World Cup នៅ​ឆ្នាំ​២០១៩។ លើស​ពី​នេះ​ទៅ​ទៀត​ការ​សាង​សង់​នេះ​គឺ​ធ្វើ​ឡើង​ផង​ដែរ​សំរាប់​ការ​ប្រកួត​ប្រជែង​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​អូឡាំពិច​រដូវ​ក្តៅ​នា​ឆ្នាំ​២០២០។ ទីក្រុង​តូក្យូ​កំពុង​តែ​ធ្វើ​ការ​ប្រកួត​ប្រជែង​ជា​មួយ​ ទី​ក្រុង​អ៊ីស្តង់ប៊ុល​នៃ​ប្រទេស​ទួរគី និង​ទីក្រុង​ម៉ាឌ្រីដ​នៃ​ប្រទេស​អេស្បាញ សំរាប់​កីឡា​អូឡាំពិច​ឆ្នាំ​២០២០។


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: