ល្បងប្រាជ្ញា៖ abc+def+ghi=2556

30 11 2012

គេ​មាន​លេខ​បី​ខ្ទង់​ចំនួន​៣ គឺ​ abc, def និង ghi ។ ចូរ​រក​ចំនួន​ទាំង​បី​នោះ​ដោយ​ដឹង​ថា៖
១. ផលបូក​នៃ​លេខ​ទាំង​បី​ស្មើ​នឹង​2556។
២. ផលបូក a+b+c=18, d+e+f=15, និង g+h+i=12 ។
៣. a, b, c,…,i ជា​លេខ​ខុស​គ្នា(ចាប់​ពី​១​ដល់​៩)។

1-9 addition


ទង្វើ

Information

16 responses

30 11 2012
តា ម៉ាប់

ឥតចេះ

3 12 2012
វិសាល

បាច់ប្រាប់ក៏ដឹងដែរ អាលូវនោះ😛

4 12 2012
តា ម៉ាប់

កាលណាប្រាប់ចម្លើយ !

7 12 2012
វិសាល

ចំលើយនៅខាងក្រោម តាម៉ាប់! ស្រលាញ់មួយណា យកមួយនុងទៅ😛

7 12 2012
តា ម៉ាប់

គេធ្វើតាមណាទៅ ?

3 12 2012
ពុទ្ធិ Puthi

a=9 , b=6,c=3 => a+b+c=9+6+3=18
d=8, c=5, d=2 => d+c+d=8+5+2=15
g=7, h=4, i=1 => g+h+i= 7+4+1=12
———–
25 5 6

3 12 2012
វិសាល

ពិតជាត្រឹមត្រូវហើយ! ចុះសំរាយបញ្ជាក់ គិតតាមណាដែរ?

3 12 2012
ពុទ្ធិ Puthi

a+b+c=18
d+e+f=15
g+h+i=12
———-
25 5 6

a+b+c=18
d+e+f=18-3=a+b+c-3=15
g+h+i=18-6=a+b+c-6=12

a+b+c=18
a+b+c-3=15
a+b+c-6=12

a+b+c=18
a-1+b-1+c-1=15
a-2+b-2+c-2=12

we see a, a-1, a-2
b, b-1, b-2
c, c-1, c-2

we know
9+8+7=24
6+5+4=15
3+2+1=6

a+b+c=18
d+e+f=15
g+h+i=12
———-
25 5 6
=> c+c-1+c-2=6 => c=3, c-1=2, c=1
=> b+b-1+b-2=15=>b=6, b-1=5, b-2=4
=> a=9, a-1=8, a-2=7

Therefore, a+b+c=9+6+3=18
d+e+f=8+5+2=15
g+h+i=7+4+1=12
———–
25 5 6
This is what I caculate, and what is your resolution? Is it rigth or wrong?

7 12 2012
វិសាល

អរគុណសំរាប់សំរាយបញ្ជាក់។ ខ្ញុំគិតថាអត់មានខុសទាស់អីទេ។

7 12 2012
វិសាល

នេះជាសំរាយបញ្ជាក់របស់ខ្ញុំ៖

តាមប្រមាណវិធីខាងលើគេទាញបាន៖
c+f+i = 10A+6 (1)
b+e+h+A = 10B+5 (2)
a+d+g+B = 25 (3)

(1)+(2)+(3): a+b+…+i = 9A+9B+36 (4)

គេដឹងថា៖
a+b+…+i = 45 (5)

(5)-(4): 9A+9B = 9 => A+B = 1

គេដឹងថាផលបូកបីតួធំបំផុតគឺ 9+8+7 = 24
នាំអោយគេទាញបាន B = 1, A = 0

នាំអោយ
c+f+i = 6
b+e+h = 15
a+d+g = 24
គេទាញបាន
{a,d,g}={9,8,7}, {b,e,h}={6,5,4}, {c,f,i}={3,2,1}

a+b+c = 18 => a=9, b=6, c=3
d+e+f = 15 => d=8, e=5, f=2
g+h+i = 12 => g=7, h=4, i=1

7 12 2012
តា ម៉ាប់

របស់គេមើលយល់ របស់ប៉ីឯងមើលមិនយល់ទេ មិនដឹងបាន A B មកពីណាផង អាណាគេហៅថាអីរ៉ូវ ?

7 12 2012
វិសាល

អាចគិតថាជាលេខត្រាទុកណាតាម៉ាប់។ កន្លែងរកAនិងB បើមិនចង់ធ្វើតាមនេះ អាចនិយាយពន្យល់យកតែម្តង ក៏អាចទាញចំលើយ c+f+i = 6, b+e+h = 15, និង a+d+g = 24 បានដែរ។

7 12 2012
តា ម៉ាប់

ទាញម៉េចបាន​ចេញអញ្ចឹងហ្មង c+f+i = 6, b+e+h = 15, និង a+d+g = 24 ឥតយល់សោះ ។ ហេតុតែធ្លាក់គណិត😦

7 12 2012
វិសាល

កុំមកធ្វើជាកំសត់ មិនចាញ់បោកទេ😛

ផលបូកនៃបីចំនួន(ក្នុងចំនោម១ដល់៩) តូចបំផុតស្មើនឹង៦ ធំបំផុតស្មើនឹង២៤។ ក្នុងប្រមាណវិធីខាងលើ គេទាញបាន ផលបូកខ្ទង់រយ អាចស្មើនឹង២៤ឬ២៣។ តែ២៣ មិនអាច ព្រោះផលបូកនៃបីចំនួន ដែលនៅសល់ មិនអាចមានតំលៃដល់២០។ គេទាញបាន ផលបូកខ្ទង់រយសើ្ម២៤ ខ្ទង់ដប់ស្មើ១៥ និង ខ្ទង់រាយស្មើ៦។

7 12 2012
តា ម៉ាប់

ខ្ទង់រយ ខ្ទង់ដប់ ខ្ទង់រាយ មកពីណាទៀតហើយ ព្រះអើយ !

8 12 2012
វិសាល

ខ្ទង់រយគឺ a,d,g ហ្នឹងណា… តាម៉ាប់​ឯង​រក​រឿង​ដល់​ហើយ តិច​ទៅ​ប្តឹង​យាយ​ម៉ាប់​អាលូវ​នឹង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: