តើ​អ្នក​ណា​ខ្លះដែល​កើត​ក្នុង​សតវត្សរ៍​ទី​១៩ ហើយ​នៅ​មាន​អាយុ​​ជីវិត?

19 12 2012

គិត​នៅ​ត្រឹម​ថ្ងៃ​ទី​១៩​ធ្នូ​ឆ្នាំ​២០១២ អ្នក​ដែល​នៅ​រស់​ ហើយ​កើត​នៅ​ក្នុង​សតវត្សរ៍​ទី​១៩​គឺ​នៅ​ចន្លោះ​ពី​ឆ្នាំ​១៨០០​ដល់​ឆ្នាំ​១៨៩៩​មាន​ចំនួន​តែ​១៦​នាក់​ប៉ុណ្ណោះ។ ក្នុង​ចំនោម​អ្នក​ទាំង​១៦​នាក់​នោះ មាន​១៥​នាក់​ដែល​ជា​ស្រ្តី និង​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​បុរស​។ បុរស​ម្នាក់​នោះ​គឺ​ Jiroemon Kimura ដែល​សព្វ​ថ្ងៃ​គាត់​​​ជា​អ្នក​ដែល​នៅ​រស់​មាន​អាយុ​វែង​ជាង​គេ​បំផុត។ ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​របស់​អ្នក​ទាំង​១៦។
១. Jiroemon Kimura (១៩មេសា១៨៩៧-) ជនជាតិជប៉ុន មានអាយុ១១៥ឆ្នាំ២៤៤ថ្ងៃ
២. Koto Okubo (២៤ធ្នូ១៨៩៧-) ជនជាតិជប៉ុន មានអាយុ១១៤ឆ្នាំ៣៦១ថ្ងៃ
៣. Misawo Okawa (៥មីនា១៨៩៨-) ជនជាតិជប៉ុន មានអាយុ១១៤ឆ្នាំ២៨៩ថ្ងៃ
៤. Mamie Rearden (៧វិច្ឆិកា១៨៩៨-) ជនជាតិអាមេរិច មានអាយុ១១៤ឆ្នាំ១០៣ថ្ងៃ
៥. Hatsue Ono (៣១តុលា១៨៩៨-) ជនជាតិជប៉ុន មានអាយុ១១៤ឆ្នាំ៤៩ថ្ងៃ
៦. Maria Redaelli-Granoli (៣មេសា១៨៩៩-) ជនជាតិអ៊ីតាលី មានអាយុ១១៣ឆ្នាំ២៦០ថ្ងៃ
៧. Elsie Thompson (៥មេសា១៨៩៩-) ជនជាតិអាមេរិច មានអាយុ១១៣ឆ្នាំ២៥៨ថ្ងៃ
៨. Jeralean Talley (២៨ឧសភា១៨៩៩-) ជនជាតិអាមេរិច មានអាយុ១១៣ឆ្នាំ២១០ថ្ងៃ
៩. Susannah Jones (៦កក្កដា១៨៩៩-) ជនជាតិអាមេរិច មានអាយុ១១៣ឆ្នាំ១៦៦ថ្ងៃ
១០. Bernice Madigan (២៤កក្កដា១៨៩៩-) ជនជាតិអាមេរិច មានអាយុ១១៣ឆ្នាំ១៤៨ថ្ងៃ
១១. Soledad Mexia (១៣សីហា១៨៩៩-) ជនជាតិអាមេរិច មានអាយុ១១៣ឆ្នាំ១២៨ថ្ងៃ
១២. Evelyn Kozak (១៤សីហា១៨៩៩-) ជនជាតិអាមេរិច មានអាយុ១១៣ឆ្នាំ១២៧ថ្ងៃ
១៣. Mitsue Nagasaki (១៨កញ្ញា១៨៩៩-) ជនជាតិជប៉ុន មានអាយុ១១៣ឆ្នាំ៩២ថ្ងៃ
១៤. Terue Ashida (២០កញ្ញា១៨៩៩-) ជនជាតិជប៉ុន មានអាយុ១១៣ឆ្នាំ៩០ថ្ងៃ
១៥. Emma Morano-Martinuzzi (២៩វិច្ឆិកា១៨៩៩-) ជនជាតិអ៊ីតាលី មានអាយុ១១៣ឆ្នាំ២០ថ្ងៃ
១៦. Grace Jones (៧ធ្នូ១៨៩៩-) ជនជាតិអង់គ្លេស មានអាយុ១១៣ឆ្នាំ១២ថ្ងៃ


សកម្មភាព

ពត៌មាន
%d bloggers like this: