តំនាង​កម្ពុជា​ទទួល​បាន​ពាន​រង្វាន់​ពិសេស​ក្នុង​ការ​ប្រលង​ចំរៀង SONG FOR JAPAN – Nodo Jiman Za! World

29 12 2012

song for jp

កាល​ពី​ថ្ងៃ​ទី​២៤​ធ្នូ​២០១២ និស្សិត​កំពុង​រៀន​ផ្នែក​បរិញ្ញា​បត្រ​ភាសា​ជប៉ុន​នា​វិទ្យាស្ថាន​ភាសា​បរទេស​IFL​ម្នាក់ ឈ្មោះ テット・チャンソティア (ទិត ចាន់សុធា?)* បាន​តំនាង​អោយ​ប្រទេស​កម្ពុជា​ចូល​រួម​ប្រលង​ចំរៀង​ក្នុង​កម្ម​វិធី SONG FOR JAPAN – Nodo Jiman Za! World (លើកទី៦) ដែល​ជា​កម្ម​វិធី​រៀប​ចំ​ឡើង​ដោយ​ប៉ុស្តិ៍​ទូរ​ទស្សន៍​NTV (Nippon Television)។ ដោយ​ជំរុះ​ចេញ​ពី​បេក្ខជន​ជាង​៤០០ មាន​តែ​១៦​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ជ្រើស​រើស​ដើម្បី​ចូល​រួម​ប្រកួត​នា​វគ្គ​ចុង​ក្រោយ​នេះ ហើយ​តំនាង​របស់​កម្ពុជា​យើង​ក៏​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំនោម​អ្នក​ទាំង​១៦​នេះ​ដែរ។ គាត់​បាន​ច្រៀង​នូវ​បទ​ដែល​មាន​ចំនង​ជើង​ថា​遠く遠く​(Far Away) ដែល​ជា​បទ​ចំរៀង​និពន្ធ​និង​ច្រៀង​ដោយ​ Noriyuki Makihara នា​ឆ្នាំ​១៩៩២។ ជា​លទ្ធផល​គឺ​គាត់​បាន​ទទួល​នូវ​ពាន​រង្វាន់​ពិសេស ​ក្នុង​​ការ​​ដែល​​គាត់​​បាន​​​​ច្រៀង​បង្ហាញ​នូវ​ក្តី​ស្រលាញ់​អស់​ពី​ចិត្ត​សំរាប់​ជប៉ុន (SONG FOR JAPAN Special Price)។ នេះ​គឺ​ពិត​ជា​មោទន​ភាព​មួយ​របស់​ជាតិ​ខ្មែរ​យើង។ WE ARE REALLY PROUD OF HIM!!!

(SOURCE៖ Nodo jiman – CAMBODIA)
គណនេយ្យ​របស់​គាត់​នៅ​ក្នុងLANG-8 BLOG៖ sothea painter

*សូម​អភ័យ​ទោស​ដែល​មិន​អាច​ស្វែង​រក​ព័ត៌​មាន​ពី​ឈ្មោះ​របស់​គាត់​ជា​ភាសា​ខ្មែរ​បាន។

ព័ត៌មាន​បន្ថែម​ពី​ការ​ប្រកួត​ប្រលង​ចំរៀង​លើក​ទី​៦​នេះ
ខាង​ក្រោម​នេះ​គឺ​ជា​ដំនើរ​ការ​និង​លទ្ធផល​នៃ​ប្រកួត៖
បេក្ខជន​ទាំង​១៦​នាក់​ត្រូវ​បាន​ចែក​ជា​៤​ក្រុម។ ក្នុង​១​ក្រុម​មាន​៤​នាក់ អ្នក​ដែល​បាន​ទទួល​ពិន្ទុ​ខ្ពស់​ជាង​គេ​ក្នុង​ក្រុម​នីមួយ​ៗ​នឹង​មាន​សិទ្ធិ​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។ ក្រោយ​ពី​ជ្រើស​រើស​អ្នក​ដែល​បាន​ពិទ្ទុ​លើស​គេ​រួច​មក ក្នុង​ចំនោម​អ្នក​ទាំង​១២​ដែល​នៅ​សល់ ម្នាក់​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​​គេ ក៏​នឹង​មាន​សិទ្ធិ​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែរ។ ក្នុង​ចំនោម​អ្នក​ទាំង​៥ អ្នក​ដែល​មាន​ពិន្ទុ​​​ខ្ពស់​​ជាង​គេ​នឹង​ក្លាយ​ជា​ម្ចាស់​ពាន​វង្វាន់​ក្នុង​កម្ម​វិធី​នេះ។

វគ្គ១៦នាក់៖
ក្រុមA

បេក្ខជនទី១៖singer01
ニコラス・エドワーズ(Nicholas Edwards) តំនាងមកពីរដ្ឋOregonសហរដ្ឋអាមេរិច
(គាត់គឺជាអ្នកដែលធ្លាប់បានឈ្នះនូវការប្រលងចំរៀងនេះនៅក្នុងការប្រលងចំរៀងលើកទី៥)
ច្រៀងនូវបទ クリスマス・イブ (山下達郎) ទទួលបានពិន្ទុ៣៨៥

បេក្ខជនទី២៖singer02
プレシリア・ボンゴ(Prescillia Bongo) តំនាងមកពីប្រទេសបារាំង
ច្រៀងនូវបទ 時代 (中島みゆき) បានទទួលពិន្ទុ៣៨៤

បេក្ខជនទី៣៖singer03
ダニエル・ホロデク(Daniel Polodek) តំនាងមកពីប្រទេសអាហ្សង់ទីន
ច្រៀងនូវបទ 大空と大地の中で (松山千春) បានទទួលពិន្ទុ៣៨៨

បេក្ខជនទី៤៖singer04
ニーナ・マイケルセン(Nina Mikaelsen) តំនាងមកពីប្រទេសន័រវ៉េស
ច្រៀងនូវបទ ENDLESS STORY (伊藤由奈) បានទទួលពិន្ទុ៣៨១

ក្រុមB
បេក្ខជនទី១៖singer05
ナタリー・エモンズ(Natalie Emmons) តំនាងមកពីរដ្ឋCaliforniaសហរដ្ឋអាមេរិច
ច្រៀងនូវបទ 恋におちて -Fall in love- (小林明子) ទទួលបានពិន្ទុ៣៨៩

បេក្ខជនទី២៖singer06
サイモン・ブラックマン តំនាងមកពីប្រទេសអូស្រ្តាលី
ច្រៀងនូវបទ らいおんハート (SMAP) បានទទួលពិន្ទុ៣៨៨

បេក្ខជនទី៣៖singer07
ヤズミン・サーカ តំនាងមកពីរដ្ឋOhioសហរដ្ឋអាមេរិច
ច្រៀងនូវបទ Blue Velvet (工藤静香) ទទួលបានពិន្ទុ៣៨៨

បេក្ខជនទី៤៖singer08
マルティナ・ミアーレ(Martina Miharu) តំនាងមកពីប្រទេសអ៊ីតាលី
ច្រៀងនូវបទ サイレント・イヴ (辛島美登里) បានទទួលពិន្ទុ៣៩៥

ក្រុមC
បេក្ខជនទី១៖singer09
クリス・ハート(Chris ハート) តំនាងមកពីរដ្ឋCaliforniaសហរដ្ឋអាមេរិច
ច្រៀងនូវបទ いつかのメリークリスマス (B’z) ទទួលបានពិន្ទុ៣៩៣

បេក្ខជនទី២៖singer10
ミルナ・ゼゲル តំនាងមកពីប្រទេសរូម៉ានី
ច្រៀងនូវបទ あなたに逢いたくて~Missing You~ (松田聖子) បានទទួលពិន្ទុ៣៨៣

បេក្ខជនទី៣៖singer11
テット・チャンソティア តំនាងមកពីប្រទេសកម្ពុជា
ច្រៀងនូវបទ 遠く遠く (槇原敬之) បានទទួលពិន្ទុ៣៨២

បេក្ខជនទី៤៖singer12
ポール・バラード(Paul Ballard) តំនាងមកពីប្រទេសអង់គ្លេស
ច្រៀងនូវបទ 粉雪 (レミオロメン) បានទទួលពិន្ទុ៣៩៥

ក្រុមD
បេក្ខជនទី១៖singer13
マルセーロ・リベイロ(Marcelo Ribeiro) តំនាងមកពីប្រទេសប្រេស៊ីល
ច្រៀងនូវបទ You’re the Only… (小野正利) បានទទួលពិន្ទុ៣៨៩

បេក្ខជនទី២៖singer14
アン・カルバーグ តំនាងមកពីរដ្ឋWashingtonសហរដ្ឋអាមេរិច
ច្រៀងនូវបទ ありがとう (いきものがかり) ទទួលបានពិន្ទុ៣៨០

បេក្ខជនទី៣៖singer15
ディラーラ・アイバル(Dilara Aybar) តំនាងមកពីប្រទេសទូរគី
ច្រៀងនូវបទ PRIDE (今井美樹) បានទទួលពិន្ទុ៣៨៧

បេក្ខជនទី៤៖singer16
デニス・マラシガン・タンカンコ(Radio Dennis Tangcangco) តំនាងមកពីប្រទេសភីលីពីន
ច្រៀងនូវបទ ただ…逢いたくて (EXILE) បានទទួលពិន្ទុ៣៩០

ជាលទ្ធផលបេក្ខជន៥នាក់ចុងក្រោយគឺ
១. បេក្ខជនទី៣នៃក្រុមA៖ ダニエル・ホロデク តំនាង​មក​ពី​ប្រទេស​អាហ្សង់ទីន (ជ័យ​លាភី​ក្រុម​A)
២. បេក្ខជនទី៤នៃក្រុមB៖ マルティナ・ミアーレ តំនាង​មក​ពី​ប្រទេស​អ៊ីតាលី (ជ័យ​លាភី​ក្រុម​B)
៣. បេក្ខជនទី៤នៃក្រុមC៖ ポール・バラード តំនាង​មក​ពី​ប្រទេស​អង់គ្លេស (ជ័យ​លាភី​ក្រុម​C)
៤. បេក្ខជនទី៤នៃក្រុមD៖ デニス・マラシガン・タンカンコ តំនាង​មក​ពី​ប្រទេស​ភីលីពីន (ជ័យ​លាភី​ក្រុម​D)
៥. បេក្ខជនទី១នៃក្រុមC៖ クリス・ハート តំនាង​មក​ពី​រដ្ឋ​California​សហរដ្ឋ​អាមេរិច (ពិន្ទុ​​ខ្ពស់​ជាង​គេ​ក្នុង​ចំនោម​អ្នក​ទាំង​១២​ដែល​នៅ​សល់)

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ
១. ダニエル・ホロデク តំនាង​មក​ពី​ប្រទេស​អាហ្សង់​ទីន ច្រៀង​បទ 永遠にともに (コブクロ) បាន​ទទួល​ពិន្ទុ​៣៩០
២. マルティナ・ミアーレ តំនាង​មក​ពី​ប្រទេស​អ៊ីតាលី ច្រៀង​​បទ 逢いたくていま (MISIA) បាន​ទទួល​ពិន្ទុ​៣៩៤
៣. ポール・バラード តំនាង​មក​ពី​ប្រទេស​អង់គ្លេស ច្រៀង​បទ One more time,One more chance (山崎まさよし) បាន​ទទួល​ពិន្ទុ​៣៩៥

៤. デニス・マラシガン・タンカンコ តំនាង​មក​ពី​ប្រទេស​ភីលីពីន ច្រៀង​បទ 壊れかけのRadio (徳永英明) បាន​ទទួល​ពិន្ទុ​៣៩០

៥. クリス・ハート តំនាង​មក​ពី​រដ្ឋ​California​សហរដ្ឋ​អាមេរិច ច្រៀង​បទ 365日 (Mr. Children) បាន​ទទួល​ពិន្ទុ​៣៩៣

ម្ចាស់ជ័យលាភីនៃការប្រលងចំរៀង SONG FOR JAPAN – Nodo Jiman Za! World លើកនេះគឺ ポール・バラード(Paul Ballard) តំនាងមកពីប្រទេសអង់គ្លេស។



ទស្សនាការប្រកួតទាំងស្រុង៖
のどじまんザ!ワールド~2012聖夜~-20121224
SOURCE:
「のどじまんザ!ワールド」 – 〜2012聖夜〜 –
2012年12月24日(月) 夜6時30分 ~8時54分


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: