អាចម៍​ផ្កាយ​ធ្លាក់​ក្បែរ​ភព​ផែនដី នា​ថ្ងៃ​ទី​១៥​កុម្ភៈ​…

13 02 2013

600px-2012da14-news174

ពីRFI៖ អាចម៍ផ្កាយធ្លាក់ក្បែរភពផែនដី តែ​គ្មាន​អ្វី​គួរ​ឱ្យ​​ភ័យស្លន់ស្លោ

ដោយ អៀង សុខម៉ិញ

អាចម៍​ផ្កាយ​ទំហំ​ប៉ុន​ពាក់​កណ្តាល​តារាង​បាល់​ទាត់ នឹង​​​ធ្លាក់​បញ្ឆិត​​លើ​ផែនដី​យ៉ាង​កៀក​បំផុត​មិន​ធ្លាប់​មាន​ នៅ​ថ្ងៃ​ទី ១៥​កុម្ភៈ​ឆ្នាំ២០១៣​ ខាង​មុខ​នេះ ដោយ​គ្មាន​បង្ក​គ្រោះ​ថ្នាក់​ ឬ​បុក​ទង្គិច​​​ភព​ផែន​ដីទេ។ នេះ​ជា​ការ​ធានា​អះអាង​របស់​ភ្នាក់ងារ​​អវកាសអាមេរិក ​Nasa។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិទ្យាសាស្ត្រ​កាន់​តែ​ជឿន​លឿន​ខ្លាំង​ អាច​ចាប់​ និង​ដឹង​បាន​ថា​មាន​វត្ថុ​ផ្សេងៗ​ដាច់​រប៉ាត់​រប៉ាយ​ក្នុង​អវកាស តែ​អាច​ផ្តល់​គ្រោះ​មហន្តរាយ​ដល់​ភព​ផែនដី។

មាន​អង្កត់​ផ្ចិត ប្រវែង​៤៥​ម៉ែត្រ​ ទម្ងន់ ​១៣៥០០០តោន និង​មាន​រហ័សនាម ២០១២DA១៤ អាចម៍​ផ្កាយមួយ​ដុំ​​​នេះ​ ជា​វត្ថុ​ធំ​ជាង​បំផុត​ ដែល​នឹង​ធ្លាក់​វិះចំ​លើ​​ភពផែន​ដី​ និង​ដែល​អ្នក​វិទ្យាសាស្ត្រ​មិន​ធ្លាប់​គិត​ឃើញ​ពី​មុន​មក​សោះ។ អាចម៍​ផ្កាយ​ ២០១២DA១៤នេះ ​នឹង​រំកិល​ខ្លួន​មក​នៅ​ត្រឹម​ចម្ងាយ​ប្រមាណ​តែ ២៧៧០០គីឡូម៉ែត្រ​ពី​ផែនដី (មួយ​ភាគ​១០​នៃ​ចម្ងាយ​ពី​ផែនដី​ទៅ​ព្រះចន្ទ) នៅ​ថ្ងៃ​ទី​១៥​កុម្ភៈ ឆ្នាំ​២០១៣ វេលា​ម៉ោង ១៩ និង​ ២៤​នាទី ម៉ោងសកល ត្រង់​ចំណុច​ភាគ​ខាង​កើត​មហាសមុទ្ទ​​ឥណ្ឌា កាត់​ទទឹង​នឹង​ឆ្នេរ​សមុទ្ទ​ស៊ូមាត្រា ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​ល្បឿន​៧,៨គ.ម. ក្នុង​មួយ​វិនាទី។

ជា​ទូទៅ អាចម៍​ផ្កាយ​ទំហំ​ប្រហាក់​ប្រហែល​នឹង​ ២០១២DA១៤ តែង​ដាច់​ធ្លាក់​មក​ជិត​ភព​ផែនដី​ ជា​មធ្យម​ រាល់​៤០​ឆ្នាំ​ម្តង និង​អាច​បង្ក​ជា​គ្រោះ​ទៅ​បុក​ទង្គិច​ផែន​ដី រាល់ ១២០០ឆ្នាំម្តង។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​បន្ថែម​របស់​អ្នក​ឯកទេស​Nasa ដោយ​ពន្យល់​បំភ្លឺ​ថា ​អាចម៍​ផ្កាយ​មួយ​​នេះ ហោះ​ជិត​ផែន​ដី​ខ្លាំង​ជា​ពិសេស​តែ​ម្តង (ជិត​ជាង​១០​ដង​បើ​ប្រៀប​ទៅ​នឹង​ចម្ងាយ​ពី​ភពផែនដី​ទៅ​ព្រះចន្ទ) ប៉ុន្តែ​​អ្នក​ស្រាវជ្រាវ​យល់​យ៉ាង​ច្បាស់អំពី​ដំណើរ​ហោះហើរ​របស់​វា និង​​សន្និដ្ឋាន​បាន​ថា គ្មាន​គ្រោះ​បុក​ផែនដី​នៅ​ថ្ងៃទី​១៥​កុម្ភៈ​ខាង​មុខ​នេះឡើយ។ ផ្ទុយ​ទៅ​វិញ បើ​ទោះ​ជា​បី​មាន​អង្កត់​ផ្ចិត​តែ​៤៥​ម៉ែត្រ​ក៏​ពិត​មែន តែបើ​​ធ្លាក់​លើ​ដីវិញ នោះ​នឹង​អាច​បង្ក​មហន្តរាយ​យ៉ាង​ខ្លាំង​ដូច​កាល​នៅ​ឆ្នាំ​១៩០៨ នៅ​ស៊ីបេរី ពោល​គឺ​ដូច​មានការ​​ទម្លាក់​គ្រាប់​បែក​ទម្ងន់​២,៤មេហ្កាតោន ឬ​ច្រើន​ជាង​សិប​រយដង​នៃ​គ្រោះ​មហន្តរាយ​គ្រាប់​បែក​បរមាណូ​នៅ​អ៊ីរ៉ូស្ហ៊ីម៉ា​ …

ចំពោះ​អ្នក​មាន​ជំនក់​ចិត្ត​ផ្នែក​មើល​ផ្កាយ មើ​ល​​តារា នៅ​ថ្ងៃ​ទី​១៥​កុម្ភៈ គេ​នឹង​អាច​មើល​ឃើញ​អាចម៍​ផ្កាយ​ ២០១២DA១៤ តាម​រយៈ​តេឡេស្កុប​ ពី​តំបន់​អឺរ៉ុប​ខាង​កើត ពី​ប្រទេស​អូស្ត្រាលី និង​ពីទ្វីប​​អាស៊ី​ ជា​ពន្លឺ​មួយ​រសាត់​លើ​មេឃ​ ក្នុង​ពេល​រាត្រី។

គេត្រូវ​រង់​ចាំ​យូរទៀត រហូត​ដល់​ឆ្នាំ​២០៤៦ ទើប​អាច​ឃើញ​មាន​អាចម៍​ផ្កាយ​​ដែល​នឹង​​​ហោះ​មក​កៀក​ផែនដី​ម្តង​ទៀត។ កៀក​ប្រមាណ​ជា ១ពាន់​លានគីឡូម៉ែត្រ៕


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: