Hayabusa នឹង​រត់​ក្នុង​ល្បឿន​៣២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

5 03 2013

top_mainimg_e5
Hayabusa គឺ​ជា​ឈ្មោះ​នៃ​ស៊ីនកានសេន​របស់​ជប៉ុន ក្នុង​ប្រភេទ​ស៊េរី​E5 ដែល​រត់​នៅ​លើ​ខ្សែ​ Tohoku Shinkansen ចេញ​ពី​ក្រុង​តូក្យូ​ទៅ​កាន់​ខេត្ត Aomori ភាគ​ខាង​ជើង​បង្អស់​នៃ​កោះ​ហុងហ្ស៊ឺ។ ក្នុង​ចំងាយ​ផ្លូវ​៦៧៤​គីឡូម៉ែត្រ ដោយ​រត់​ក្នុង​ល្បឿន​អតិបរមា​៣០០​គឺឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង វា​ត្រូវ​ចំនាយ​ពេល​ប្រមាណ​ជា​៣​ម៉ោង​និង​១០​នាទី។

339px-Tohoku_Shinkansen_map
ចាប់​ពី​ថ្ងៃ​ទី​១៦​ខែ​មីនា​នេះ​ទៅ ល្បឿន​របស់ Hayabusa នឹង​ត្រូវ​បង្កើន​អោយ​រត់​នៅ​ក្នុង​ល្បឿន​៣២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នៅ​លើ​កំនាត់​ខែ្ស​ពី​ Utsunomiya ទៅ​កាន់ Morioka ។ នៅ​ពេល​នោះ​វា​ហ្នឹង​ត្រូវ​ចំនាយ​ពេល​ត្រឹម​តែ​២​ម៉ោង​និង​៥៩​នាទី​ប៉ុណ្ណោះដើម្បី​ធ្វើ​ដំនើរ​ពី​តូក្យូ​ទៅ​កាន់​ខេត្ត​Aomori។

តាម​ពិត​ស៊ីនកានសេន​ជប៉ុន​អាច​រត់​បាន​រហូត​ដល់​៤០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឯណោះ តែ​ដោយ​សារ​តែ​បញ្ហា​សុវត្ថភាព និង​ការ​រំខាន​នៃ​សំលេង​(ជា​ពិសេស​គឺ​នៅ​ពេល​វា​រត់​ចូល​ទៅ​ក្នុង​Tunel) ទើប​តំរូវ​អោយ​កំនត់​ល្បឿន​ត្រឹម​ប៉ុណ្ណេះ។ សព្វ​ថ្ងៃ​នេះ​គេ​កំពុង​តែ​​ស្រាវ​ជ្រាវ និង​ធ្វើ​យ៉ាង​ណា​អោយ​ស៊ីនកានសេន​អាច​រត់​រហូត​ដល់​ល្បឿន​៣៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​លើ​ខ្សែ​ Tohoku Shinkansen នេះ (អោយ​បាន​នា​​ឆ្នាំ​២០២០​ខាង​មុខ​នេះ)។

hayabusa


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: