Country or Politics?

9 07 2013

We are so happy seeing Cambodian people care about the future of this country, but it is sad seeing some people being fooled by the thing we usually called “POLITICS.”

image0043

Cambodian National Rescue Party

ចំនុច​មួយ​ចំនួន​នៅ​ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ​គឺ​ដូច​នឹង​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ដែរ​…

RFI៖ តើ​ការ​ចូល​រួម​ដង្ហែរ​ក្បួន​ឃោសនា​បោះឆ្នោត​របស់​យុវជន​ក្នុង​គណ​បក្ស​នយោ​បាយ​ បញ្ជាក់​ពី​ការ​គាំ​ទ្រ​កម្រិត​ណា?

នៅក្នុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដែល​កំពុងតែ​ប្រព្រឹត្តទៅ​នៅពេលនេះ ពិតណាស់ថា គេ​ប្រាកដជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេលដែល​ឃើញ​សន្ទុះ​នៃ​ការចូលរួម​ឃោសនា​របស់​យុវជន​កម្ពុ​ជាមាន​ភាព​ផុលផុស​នៅក្នុង​គណបក្សនយោបាយ​ច្រើនជាង​អាណត្តិ​បោះឆ្នោត​មុន។ វា​ជា​រឿង​ល្អដែល​គណបក្សនយោបាយ​ចេះ​ចាប់យក​ឱកាសនិង​ប្រើ​វិធីសាស្ត្រ​របស់ខ្លួនដើម្បី​ក្រសោប​យក​ការគាំទ្រ​ពី​យុវជន​ទៅតាម​លទ្ធភាព​ដែល​ខ្លួន​អូសទាញ​បានមក​នោះ។ ប៉ុន្តែ​សំណួរ​សួរថា តើ​ចំនួន​ដែល​គេ​មើលឃើញ​យ៉ាងច្រើន​នេះ វា​ពិតជា​ផុស​ចេញពី​ទឹកចិត្ត​ទាំងស្រុង​របស់​ពួកគេ​ដែរ​ឫ​ទេ?

ទាំង​មុន និង​ក្នុងពេល​យុទ្ធនា​ឃោសនាបោះឆ្នោត​នៅក្នុង​អាណត្តិ​ទី៥ដែល​កំពុងតែ​ចាប់​ផើ្ត​ម​នេះ គេ​សង្កេតឃើញ​គណបក្សនយោបាយនីមួយៗហាក់ដូចជា​កំពុងតែ​ច្បាម​ចាប់យក​ការគាំទ្រ​ពី​ស្រទាប់​យុវជន​យ៉ាងខ្លាំង ខណៈដែល​យុវជន​ខ្លួនឯង ក៏ត្រូវ​បាន​គេ​មើលឃើញ​ផងដែរ​ថា ហាក់ដូច​ជាមាន​សន្ទុះ​ខ្លាំងក្លា​ជាង​អាណត្តិមុនៗ នៅក្នុង​ការចូលរួម​ឃោសនា ក៏ដូចជា​ចូលរួម​ក​រួម​គាំទ្រ​នៅក្នុង​គណបក្សនយោបាយនីមួយៗដែល​ខ្លួន​ពេញចិត្ត។

ជាការ​ពិត តាមរយៈ​ការ​ច្បាម​យក​ចំនួន​យុវជន​ជាច្រើន​មក​ឲ្យ​គាំទ្រ​បក្សនយោបាយ​របស់ខ្លួន​ពី​អ្នក​ន​យោ បាយ ធ្វើឡើង​តាម​យុទ្ធសាស្ត្ររៀងៗខ្លួន​របស់​បក្សនយោបាយ​នីមួយ។ ជាក់ស្តែង​គេ​អាច​មើលឃើញ​យ៉ាងច្បាស់ នៅក្នុង​ចរន្ត​គាំ​គណបក្ស​ប្រជាជន​កម្ពុជា ការទាក់ទាញ​យុវជន​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការ​បង្កើតជា​អង្គការ ឫ​ក៏​សមាគម​ន៏​សម្រាប់​យុវជន ជាពិសេស​នោះ​គឺ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែលមាន​លោក ហ៊ុន ម៉ា​នី កូនប្រុស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជា​ប្រធាន​ដឹកនាំ​ផ្ទាល់​នៅ​ទូទាំងប្រទេស។ តាមរយះ​សហភាព​សហព័ន្ធ​យុវជន​មួយ​នេះ​គឺមាន​ការទាក់ទាញ​យុវជន​ជាច្រើន។

ចំណែក​គណបក្សនយោបាយ​ផ្សេងទៀត ក៏បាន​ប្រើប្រាស់​វិធីផ្សេងៗរបស់ខ្លួន​ក្នុងការ​ទាក់​ទាញយក​យុវជន​ដែរ ប៉ុន្តែ​គ្រាន់តែ​ថា គណបក្ស​ខ្លះ​គេ​ធ្វើ​ដោយ​ចំហរ និង​មិន​ចំហរ​ចេញមុខ​ពេក​តែប៉ុណ្ណោះ។

វា​ជា​រឿង​ល្អ ដែល​គណបក្សនយោបាយ​ចេះ​ចាប់យក​ឱកាស និង​ប្រើ​វិធីសាស្ត្រ​របស់ខ្លួន ដើម្បី​ក្រសោប​យក​ការគាំទ្រ​ពី​យុវជន​ទៅតាម​លទ្ធភាព​ដែល​ខ្លួន​អូសទាញ​បានមក​នោះ។ ហើយ​ពិតណាស់ថា នេះ​វា​ក៏​ជាស​ញ្ញា​វិជ្ជមាន​មួយ​ល្អ​ផងដែរ ដែល​បង្ហាញថា យុវជន​កម្ពុជា​ចាប់ផ្តើម​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ដោយ​ចង់​ឫ​មិន​ចង់វា​ការចូលរួមចំណែក ការយកចិត្តទុកដាក់ និង​ការ​ព្រួយ​បារ​ម្មណ៍ អំពី​ជោគវាសនា​អនាគត​ប្រទេសជាតិ​របស់​ពួកគេ​ផងដែរ។

ប៉ុន្តែ​អ្វីដែល​យើង​ចង់​លើក​យកមក​និយាយ​នៅពេលនេះ​គឺថា ត្បិត​ចំនួន​ចូលរួម​របស់​យុវជន​យ៉ាងច្រើន​ផុលផុស​ដែល​យើង​មើលឃើញ​ទាំង​នៅក្នុង​ការចូលរួម​ដង្ហែរ​ក្បួន​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅពេលនេះ​ក្តី និង​ទាំង​នៅក្នុង​បក្សនយោបាយ​ក្តី វា​មិនមែន​សុទ្ធតែ​កើតចេញពី​ឆន្ទៈ​ពិតប្រាកដ​របស់​ពួកគេ​ទាំងអស់​នោះឡើយ។ ដូច្នេះ ចំនួន​រូបភាព​ចូលរួម​គាំទ្រ​ដែល​យើង​មើលឃើញ​ជាក់ស្តែង តើ​វា​អាច​ក្លាយជា​ម៉ែត្រ​វាស់​ស្ទង់​នូវ​ទឹកចិត្ត​គាំទ្រ​ពិតប្រាកដ​របស់​អ្នកចូលរួម​គាំទ្រ​គណបក្សនយោបាយ​នោះបាន​យ៉ាងដូចម្តេចខ្លះ?

ត្រង់ចំណុច​នេះ បើ​ក្រឡេកមើល​មួយ​ភ្លែត​វា​ហាក់ដូចជា​រឿង​សាមញ្ញ ប៉ុន្តែ​វា​មិនមែនជា​ភាពសាមញ្ញ​ធម្មតា​ពេក​នោះទេ ពិសេស​សម្រាប់​អ្នកនយោបាយ ហាក់​មិនគួរ​មើលរំលង​ចំណុច​នេះឡើយ។ ចម្លើយ វា​ជា​ការដែល មិន​ពិបាក​នឹង​យល់​នោះទេ​សម្រាប់​អ្នកវិភាគ​សង្គម និង​អ្នកវិភាគ​នយោបាយ​ទៅលើ​បញ្ហា​នេះ។ ហេតុផល​គេ​អាច​និយាយ និង​យល់បាន​គឺថា ជួនកាល​ការចូលរួម​របស់​ក្រុមយុវជន​ដែល​គេ​មើលឃើញ​ជាក់ស្តែង​នោះ​វា​អាចជា​ការចូលរួម​ដើម្បី​លាភសក្ការៈ ដូចជា​ចង់បាន​មុខតំណែង អំណាច បុណ្យស័ក្តិ ឫ​ក៏​តួនាទី​សំខាន់​ណាមួយ​នៅក្នុង​គណបក្ស​នោះ និយាយ​មួយបែប តែបើ​យើង​និយាយ​អំពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​វិញ រូបភាព​បែប​នោះ វា​អាចជា​ការចូលរួម​ដោយ​ការទិញ​ទឹកចិត្ត ការចូលរួម​ដោយ​បង្ខំចិត្ត អាចជា​ការចូលរួម​ដោយ​គ្រាន់តែ​សប្បាយ​និង​ជួបជុំ​មិត្ត​ភ័ក្តិ ទៅ​ចូលរួម​តាម​គ្នីគ្នា ពិសេស​គឺ​ការចូលរួម​ដោយ​ពុំ​ដឹង​ពី​គោលនយោបាយ​ច្បាស់លាស់​របស់​បក្សនយោបាយ​ដែល​ខ្លួន​ពេញចិត្ត​នោះ មានន័យថា ចេះតែ​ចូលរួម​ទៅ។
និយាយ​យ៉ាង​ដូច្នេះ មិនមែន​មានន័យថា ទាត់ចោល​ទាំងស្រុង​មិន​ទទួលស្គាល់ថា មាន​ចូលរួម​គាំទ្រ​ដែល​ចេញពី​ទឹកចិត្ត​ស្មោះ​នោះទេ វា​នៅតែមាន​ជានិច្ច។ ប៉ុន្តែ គ្រាន់តែ​ចង់​ទាញ​ពញាក់​ស្មារតី​ថា ការចូលរួម ឫ​ជឿ​ទៅលើ​គណបក្សនយោបាយ​ណាមួយ​នោះ គឺត្រូវធ្វើ​ឡើង​ដោយ​ការពិចារណា​ដោយ​ខ្លួនឯង​ផ្ទាល់ ពិសេស​ការពិនិត្យ​មើល​ទៅលើ​គោលនយោបាយ​ដឹកនាំ​របស់​គណបក្ស​នោះ។ ត្បិតតែ​ថា ជំនឿ ឫ​ការចូលរួម​នោះ វា​ជា​សិទ្ធិសេរីភាព​ផ្ទាល់ខ្លួន​ក៏ដោយចុះ។

ចំណែក​អ្នកនយោបាយ​វិញ ពិតណាស់ថា ដើម្បី​ទាក់ទាញ​ការគាំទ្រ​អ្នកចូលរួម​ឲ្យ​បាន​ច្រើន​ពិតប្រាកដ និង​ជឿជាក់​យូរអង្វែង​នោះ គួរតែរៀបចំ​គោលនយោបាយ​ដឹកនាំ​ឲ្យ​បានល្អ​ត្រឹមត្រូវ ទៅតាម​ការចង់បាន និង​ត្រូវ​តាម​កាលៈទេស​របស់​អ្នកគាំទ្រ​នោះ វា​ជា​រឿង​ដែល​សំខាន់​ចាំបាច់ ជាជាង​ការប្រើ​មធ្យោបាយ មិន​ស្មោះត្រង់ តាមរយៈ​ការទិញ​ទឹកចិត្ត បង្ខិតបង្ខំ សំលុត​គំរាម កំហែង ជាដើម។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយចុះ សរុប​មកវិញ​ការចូលរួម​ពី​សំណាក់​យុវជន​ពិតជា​មាន​សារៈសំខាន់​ណាស់​ដើម្បី កែប្រែ​របប​ដឹកនាំ ផ្លាស់ប្តូរ ច​រិ​ក ឬ​របៀប​ដឹកនាំ​របស់​អ្នកនយោបាយ ហើយ​វា​ក៏​ជាការ​បង្ហាញ​ពី​សាមគ្គីភាព​របស់​ដ៏​រឹង​មុំ​ា​មួយ​របស់​យុវជន​ដើម្បី​ងាយស្រួល​ក្នុងការ​ផ្លាស់ប្តូរ​របប​នយោបាយ​ក្នុង​កសាង​ជាតិ ឈានទៅរក​វឌ្ឍនភាព​ពិតប្រាកដ។

Another side of this world… (election campaign in Utsunomiya City, Tochigi Prefecture, JP)
IMG_2037


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: