ឡូស៊ិក៖ ការរត់ប្រណាំង

30 11 2014

នៅ​ក្រោយ​ការ​រត់​ប្រណាំង​មួយ​ដែល​មាន​អ្នក​ចូល​រួម​ចំនួន​៤​នាក់​គឺ​A B CនិងD ម្នាក់​ៗ​បាន​និយាយ​ដូច​ខាង​ក្រោម៖
A៖ ខ្ញុំ​រត់​បាន​លេខ​៤ ចំណែក B បាន​លេខ​៣។
B៖ ខ្ញុំ​រត់​បាន​លេខ​៣ ចំណែក C បាន​លេខ​១។
C៖ ខ្ញុំ​រត់​បាន​លេខ​២ ចំណែក D បាន​លេខ​៣។
D៖ ខ្ញុំ​រត់​បាន​លេខ​៣ ចំណែក A បាន​លេខ​១។

គេ​ដឹង​ថា​នៅ​ក្នុង​សំដី​របស់​មនុស្ស​ម្នាក់​ៗ ពិត​​ពាក់​កណ្តាល​និង​កុហក​ពាក់​កណ្តាល។

សំនួរ៖ តើ​ក្នុង​ចំលើយ​ខាង​ក្រោម ចំលើយ​មួយ​ណា​ដែល​ផ្ទៀង​ធ្ទាត់​សម្មតិកម្ម​ខាង​លើ។
ក. Aរត់បានលេខ១។
ខ. Bរត់បានលេខ៤។
គ. Cរត់ឈ្នះA។
ឃ. Dរត់ឈ្នះA។
ង. Bរត់ឈ្នះD។


ទង្វើ

Information

6 responses

1 12 2014
Nataro

ឃ ខ្ញុំឆ្លើយលេងៗ ​ព្រោះ Stress គិតមិនចេញស្អីទេ តាមខ្ញុំគិត គឺ D រត់បានលេខ ២ ​ឯ A រត់បានលេខ៤។

1 12 2014
វិសាល

សុំដាក់ពិន្ទុលេងៗដែរ ហិហិ… មិនទាន់ត្រឹមត្រូវទេ។

1 12 2014
Nataro

A៖ A=4 B=3 , B៖ B=3 C=1 , C៖ C=2 D=3 ,D៖ D=3 A=1 ..
នរណាគេកំពូលកុហក?

1 12 2014
វិសាល

ពូកែកុហកដូចតែគ្នានឹង

6 05 2016
សិលា

សួស្តី ខ្ញុំគិតថាចម្លើយ គ។

3 06 2016
វិសាល

សួស្តី មិន​ទាន់​ត្រឹម​ត្រូវ​ទេ គិត​ម្តង​ទៀត​ចុះ។ ឬ​ប្រសិន​បើ​មាន​អំណះ​អំណាង​ច្បាស់​លាស់ សូម​ធ្វើ​បំណក​ស្រាយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: