ប្រលងប្រចាំឆមាសទី២ឆ្នាំទី៥

6 02 2013

ប្រលង​លើក​នេះ​ជា​ការ​ប្រលង​លើក​ចុង​ក្រោយ​ហើយ​នៅ​សាលា​នេះ​ (បើ​​គិត​ទៅ​គឺ​ជា​ការ​ប្រលង​លើក​ទី​១២)។ ជា​ធម្មតា​កាល​វិភាគ​សំរាប់​ប្រលង​បញ្ចប់​គឺ​មាន​រយៈ​ពេល​៦​ថ្ងៃ (ថ្ងៃ​ទី​១២​ដល់​១៨) តែ​ថ្ងៃ​ចុង​ក្រោយ​អត់​មាន​មុខ​វិជ្ជា​អី​ត្រូវ​ប្រលង ដល់​ចឹង​សល់​តែ​៥​ថ្ងៃ។ កាល​វិភាគ​លើក​នេះ​មិន​សូវ​អំនោយ​ផល​ប៉ុន្មាន​ទេ ព្រោះ​មុខ​វិជ្ជា​ពិបាក​ៗ​ទាំង​៧​មុខ​មក​ផ្តុំ​គ្នា​នៅ​ក្នុង​អាទិត្យ​តែ​មួយ​ (ថ្ងៃ​ទី​១២​ដល់​១៥)។

កាលវិភាគប្រលង៖
ថ្ងៃទី១២កុម្ភៈ២០១៣៖ 英語B、環境化学
ថ្ងៃទី១៣កុម្ភៈ២០១៣៖ 環境工学II、法学
ថ្ងៃទី១៤កុម្ភៈ២០១៣៖ 耐震構造学、都市防災
ថ្ងៃទី១៥កុម្ភៈ២០១៣៖ 橋工学、地震防災
ថ្ងៃទី១៨កុម្ភៈ២០១៣៖ 英語A





ប្រលង​​ពាក់​កណ្តាល​​​​ឆមាស​​​ទី​២​​ឆ្នាំ​ទី​៥

28 11 2012

បើ​អង្គុយ​រាប់​លេង​ៗ​ទៅ​ នេះ​ជា​ការ​ប្រលង​លើក​ទី​១១​ហើយ​នៅ​សាលា​នេះ​សំរាប់​ញ៉ុម។ ប្រលង​លើក​នេះ​ហើយ​និង​១​លើក​ចុង​ក្រោយ​គឺ​ប្រលង​បញ្ចប់​ឆមាស ខ្ញុំ​នឹង​បញ្ចប់​ការ​សិក្សា​នៅ​សាលា​នេះ​ហើយ។ ឆមាស​ទី​២​ឆ្នាំ​ចុង​ក្រោយ​នេះ មុខ​វិជ្ជា​ដែល​ត្រូវ​ប្រលង​កាន់​តែ​តិច​ជាង​មុន​ទៅ​ទៀត (ម៉ោង​ភាគ​ច្រើន​គឺ​នៅ​លើ​ពិសោធន៍​និង​ការ​សរសេរ​សារណា) គឺ​នៅ​សល់​តែ​៩​មុខ​ប៉ុណ្ណោះ។ តែ​អ្វី​ដែល​យ៉ាប់​នោះ​គឺ​មិន​សូវ​មាន​មុខ​វិជ្ជា​គណនា លើស​​ពី​នេះ​ទៅ​ទៀត​គឺ​ត្រូវ​រៀន​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​របស់​ជប៉ុន​ :(។ បើ​គិត​ក្នុង​រយៈ​ពេល​៣ឆ្នាំ​នេះ​ មុខ​វិជ្ជា​នឹង​ពិបាក​ជាង​គេ​ហើយ ពិបាក​ជាង​ទស្សន​វិជ្ជា​ទៅ​ទៀត និយាយ​អោយ​ចំ​ដូច​ដឹក​គោ​មើល​ទូរទស្សន៍​ចឹង (និយាយ​ចឹង​មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​គោទេ​ណា ហាហា :D)។ អូខេ ចូល​ដល់​វគ្គ​អួត​កាល​វិភាគ​ប្រលង​ម្តង ហិហិ 😀

កាលវិភាគប្រលង៖
ថ្ងៃទី២៩វិច្ឆិកា២០១២៖ 環境工学II
ថ្ងៃទី៣០វិច្ឆិកា២០១២៖ 環境化学
ថ្ងៃទី៣ធ្នូ២០១២៖ 英語B、英語A、地震防災
ថ្ងៃទី៤ធ្នូ២០១២៖ 耐震構造学、都市防災
ថ្ងៃទី៥ធ្នូ២០១២៖ 橋工学、法学





Last Semester~

1 10 2012

Started my Last Semester at Gunma College Today…





ប្រលង​បញ្ចប់​​​ឆមាស​​​ទី​១​ឆ្នាំ​ទី​៥

12 09 2012

ក្នុង​ឆ្នាំ​ទី​៥​នេះ កាល​​វិភាគ​ប្រលង​ដែល​ល្អ​ជាង​គេ​គឺ​មាន​តែ​លើក​នេះ​ហើយ៖ ប្រលង​១១​​មុខ មាន​សៅរ៍​អាទិត្យ​ដល់​ទៅ​២​ដង ហើយ​ថែម​ទាំង​ឈប់​ថ្ងៃ​ច័ន្ទ​ទៀត!

កាលវិភាគប្រលង៖
ថ្ងៃទី១៤កញ្ញា២០១២៖ 社会政策、測量リモートセンシング
ថ្ងៃទី១៨កញ្ញា២០១២៖ 建設行政、環境水工学
ថ្ងៃទី១៩កញ្ញា២០១២៖ 構造力学III、環境生物II
ថ្ងៃទី២០កញ្ញា២០១២៖ 環境工学II
ថ្ងៃទី២១កញ្ញា២០១២៖ 計画数理、地盤防災
ថ្ងៃទី២៤កញ្ញា២០១២៖​ 英語B、英語A





ប្រលងជាប់ហើយ!!!

17 06 2012

ចាប់​ពី​ខែ​មេសា​ឆ្នាំ​ក្រោយ​ទៅ ខ្ញុំ​នឹង​ក្លាយ​ជា​សិស្ស​ឆ្នាំ​ទី​៣​នៃ​សាកល​វិទ្យាល័យ​អ៊ឹតស៊ឹណុមិយ៉ា (Utsunomiya University) !!!

“Again, you can’t connect the dots looking forward; you can only connect them looking backwards. So you have to trust that the dots will somehow connect in your future. You have to trust in something — your gut, destiny, life, karma, whatever. This approach has never let me down, and it has made all the difference in my life.” – Steve Jobs

អានផងដែរ៖
U-DAI
It’s TOMORROW
Utsunomiya University





U-DAI

11 06 2012

នេះ​ជា​រូបភាព​ច្រក​ចូល​សាកល​វិទ្យាល័យ​អ៊ឹត​ស៊ឹ​ណុ​មិ​យ៉ា (Utsunomiya University) ឬ​ហៅ​កាត់​ថា អ៊ឹដៃ(U-Dai) ដែល​ខ្ញុំ​ទៅ​សំភាស​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ដើម្បី​ចូល​រៀន​បន្ត​ឆ្នាំ​ទី​៣​នៅ​សាលា​នោះ។ ឥលូវ​កំពុង​រង់​ចាំ​លទ្ធ​ផល​នៅ​ចុង​សប្តាហ៍​នេះ តែ​មិន​សូវ​សង្ឃឹម​ទេ ព្រោះ​ពេល​សំភាស​ឆ្លើយ​មិន​សូវ​ចេញ​ផង ហិហិ សង្ស័យ​តែ​ធ្លាក់​ហើយ តែ​បើ​ជាប់​​វិញ​គឺ​​ពិត​ជា​សំណាង​ហើយ 😀

អានផងដែរ៖
It’s TOMORROW
Utsunomiya University





ប្រលង​​ពាក់​កណ្តាល​​ឆមាស​​ទី​១​ឆ្នាំ​ទី​៥

7 06 2012

មុខ​វិជ្ជា​ដែល​ត្រូវ​ប្រលង​គឺ​តិច​ជាង​ឆ្នាំ​មុន​ច្រើន​(១១​មុខ) តែ​អ្វី​ដែល​ពិបាក​នោះ​គឺ​សុទ្ធ​តែ​មុខ​វិជ្ជា​ទន្ទេញ មុខ​វិជ្ជា​​ដែល​​គណនា​​គឺ​មាន​តែ​១​គត់ 😦 មុខ​វិជ្ជា​ភាគ​ច្រើន​និយាយ​តែ​ពី​បរិស្ថាន គិត​ៗ​ទៅ​សព្វ​ថ្ងៃ​មិន​ដឹង​ថា​ខ្លួន​ឯង​កំពុង​តែ​រៀន​សំនង់​ឬ​ក៏​បរិស្ថាន​ទេ​នៀក??? 😀

កាលវិភាគប្រលង៖
ថ្ងៃទី០៨មិថុនា២០១២៖ 計画数理、環境生物II
ថ្ងៃទី១១មិថុនា២០១២៖ 英語B、測量リモートセンシング、英語A
ថ្ងៃទី១២មិថុនា២០១២៖ 環境水工学、地盤防災、建設行政
ថ្ងៃទី១៣មិថុនា២០១២៖ 構造力学III、社会政策
ថ្ងៃទី១៤មិថុនា២០១២៖ 環境工学II








%d bloggers like this: